ឆ្នាំ​២០១៧
ការជួយ​ដោយ​ឲ្យ​ខ្មៅដៃ​ម្តង​មួយៗ
October 2017


ការជួយ ដោយ​ឲ្យ​ខ្មៅដៃ​ម្តង​មួយៗ

helping out, one pencil at a time

វា​បាន​ចាប់ផ្តើម នៅ​ពេល​ស្តេក​របស់​ខ្ញុំ​បាន​រៀបចំ​គម្រោង​មួយ​ដើម្បី​ជួយ​ជន​ភៀស​ខ្លួន ។ ខ្ញុំ​ពិតជា​ចូលចិត្ត​គម្រោង​នោះ​ណាស់ ដូច្នេះ​ខ្ញុំ​បាន​សូម​ឲ្យ​ម្តាយ​ខ្ញុំ ប្រាប់​គ្រូបង្រៀន​នៅ​សាលា​ខ្ញុំ​អំពី​រឿង​នោះ ហើយ​គ្រូ​បង្រៀន​របស់​ខ្ញុំ​ចង់​ធ្វើ​អ្វី​មួយ​ជាមួយ​សិស្ស​ថ្នាក់​ទី​បួន ។ ដើម្បី​រៀបចំ​គំរូ​សម្រាប់​គម្រោង​នោះ ម៉ែឌឌី ជា​ប្អូនស្រី​ខ្ញុំ និង​ខ្ញុំ​បាន​ដើរ​ពី​ផ្ទះ​មួយ​ទៅផ្ទះ​មួយ​ទៀត ដើម្បី​សូម​ការបរិច្ចាគ ។

ថ្ងៃ​ដែល​ទន្ទឹង​រង់ចាំ​នោះ​បាន​មក​ដល់ ដើម្បី​បង្ហាញ​គម្រោង​នោះ​ដល់​សិស្ស​ថ្នាក់​ទី​បួន​ទាំងអស់ ។ ខ្ញុំ​មាន​អារម្មណ៍​ភ័យ​បន្តិច ។ ប្រាកដ​ណាស់ គឺ​ថា​ខ្ញុំ​ភ័យ​ខ្លាំង​តែ​ម្ដង ប៉ុន្តែ​ខ្ញុំ​បាន​ធ្វើ​អស់​ពី​សមត្ថភាព ។ ខ្ញុំ​បាន​ប្រាប់​ដល់​សិស្ស​ថ្នាក់​ទី​បួន​ផ្សេង​ទៀត​អំពី​អ្វី​ដែល​យើង​ត្រូវ​ការ សម្រាប់​កញ្ចប់​សិក្សា​ដល់​ជន​ភៀស​ខ្លួន ។ ខ្ញុំ​បាន​ប្រាប់​អំពី​របៀប​ដែល​យើង​បាន​ដើរ​ពី​ផ្ទះមួយ​ទៅ​ផ្ទះ​មួយ​ទៀត ហើយ​ខ្ញុំ​បាន​អញ្ជើញ​ពួកគេ​ឲ្យ​ព្យាយាម​ធ្វើ​អ្វី​ដែល​ប្រសើរ​ជា​ង​ខ្ញុំ​ថែម​ទៀត ដើម្បី​រៃ​អង្គាស​ប្រាក់​ជួយ​ដល់​គម្រោង​នោះ ។ ទាំងអស់​រួមគ្នា យើង​បាន​ធ្វើ​កញ្ចប់​សិក្សា​ជាង ១០០ កញ្ចប់ ។ យើង​បាន​ដាក់​សៀវភៅ​កំណត់ហេតុ ខ្មៅដៃ និង​សម្ភារ​សិក្សា​ផ្សេង​ទៀត ។ យើង​ក៏​បាន​បន្ថែម​សារ​ខ្លី​មួយ​ដែល​និយាយ « សូម​ស្វាគមន៍​មក​កាន់​ប្រទេស​អាល្លឺម៉ង់ » ។

ម្ដាយ​របស់​ខ្ញុំ និង​ខ្ញុំ​បាន​យក​កញ្ចប់​នោះ​ទៅ​កាន់​ជំរំ​ជន​ភៀស​ខ្លួន ។ ខ្ញុំ​ពុំ​អាច​និយាយ​ថា ជំរំ​នោះ​ស្អាត​ឡើយ ប៉ុន្តែ​នៅ​ទី​នោះ​មាន​កន្លែង​លេង​កម្សាន្ត និង​កន្លែង​សម្រាប់​ការសិក្សា ។ មាន​រថភ្លើង​មួយ​នៅ​ជិត​ជំរំ​នោះ​ដែល​មាន​សំឡេង​ឮ​ខ្លាំង​ណាស់ ហើយ​ក្មេងៗ​បាន​ប្រាប់​ខ្ញុំ​ថា វា​មាន​សំឡេង​ដូច​យន្តហោះ​ចម្បាំង ហោះកាត់​ប្រទេស ស៊ីរី និង​កន្លែង​ផ្សេង​ៗ​ទៀត ។ ប្រហែល​វាឮសំឡេងដូចគ្រាប់ប្លោង ចំពោះ​ក្មេងៗ​ដែល​បាន​ឮ​វា​នៅក្នុង​ប្រទេស​កំណើត​របស់​ខ្លួន ។

ខ្ញុំ​បាន​ជួប​ក្មេងៗ​ពីរ​បី​នាក់​នៅ​ជំរុំ​នោះ ដែល​មាន​អាយុ​ដំណាល​ខ្ញុំ រួមមាន ដានីយ៉ែល ជា​អ្នក​ពូកែ​លេង​អុក​ផង​ដែរ ។ ស្ដាយ​ណាស់ ខ្ញុំ​ពុំ​បាន​លេង​អុក​ជាមួយ​គាត់​ឡើយ ព្រោះ​ខ្ញុំ​ចូលចិត្ត​លេង​អុក​ណាស់ ប៉ុន្តែ​ពួកគេ​បាន​អញ្ជើញ​ខ្ញុំ​ឲ្យ​លេង​បាល់​ទាត់ និង​ពីងប៉ុង​វិញ ។ ក្មេងៗ​ទាំង​នោះ​បាន​ប្រាប់​ខ្ញុំ​ថា ពួកគេ​នឹក​ផ្ទះ​ណាស់ ហើយ​ពួកគេ​ពិតជា​ចង់​ចេញ​ពី​ជំរំ​នេះ ហើយ​ទៅ​រៀន​វិញ ។

បន្ទាប់ពី​យើង​បាន​លេង​បាល់​ទាត់ និង​ពីងប៉ុង​ហើយ យើង​បាន​ឲ្យ​កញ្ចប់​សិក្សា​នោះ​ទៅ​ពួកគេ ។ ខ្ញុំ​មាន​អារម្មណ៍​ល្អ ដែល​ខ្ញុំ​អាច​ធ្វើ​ទង្វើ​ល្អ​ដល់​ក្មេងៗ​ដែល​រស់នៅ​ក្នុង​ជំរំ​នោះ ។