រូបភាពប្រវត្តិសាសនាចក្រ
ព្យាការីថ្មី
សូមកាត់រូបភាពទាំងនេះ ដើម្បីជួយអ្នកក្នុងការចែកចាយរឿងនានាអំពីប្រវត្តិសាសនាចក្រ ។
ក្នុងឆ្នាំ ១៨៤៤ យ៉ូសែប និង ហៃរុម ស៊្មីធ បានជាប់ក្នុងគុកកាតធេចដើម្បីរង់ចាំការកាត់ទោស ។ មនុស្សអាក្រក់បានទម្លាយចូលទៅក្នុងគុក ហើយបានសម្លាប់ព្យាការី និងបងប្រុសរបស់លោក ។ ពួកបរិសុទ្ធពុំប្រាកដចិត្តថា តើនរណាគឺជាព្យាការីបន្ទាប់នោះឡើយ ។ ក្រោយមក ព្រិកហាំ យ៉ង់ បានឡើងនិយាយនៅក្នុងការប្រជុំមួយ នោះមានអព្ភូតហេតុបានកើតឡើង ។ មនុស្សជាច្រើនបាននិយាយថា លោកមានទឹកមុខ និងសំឡេងដូច យ៉ូសែប ស៊្មីធ បេះបិទ ។ ពួកគេបានដឹងថា លោកនឹងធ្វើជាព្យាការីបន្ទាប់ ។ ឥឡូវនេះយើងដឹងថា ពេលព្យាការីស្លាប់ នោះប្រធានកូរ៉ុមនៃពួកសាវកដប់ពីរនាក់នឹងក្លាយជាព្យាការីបន្ទាប់ ។