២០១៧
របៀប​ដែល​សារលិខិត​សន្និសីទ​អាច​ផ្លាស់ប្តូរ​ជីវិត​អ្នក
October 2017


របៀប​ដែល​សារលិខិត​សន្និសីទ​អាច ផ្លាស់ប្តូរ​ជីវិត​អ្នក​

អ្នក​និពន្ធ​រស់​នៅ​រដ្ឋ​យូថាហ៍ ស.រ.អា. ។

អ្នក​ពិត​ជា​អាច​ប្រែក្លាយ​កាន់តែដូច​ព្រះយេស៊ូវគ្រីស្ទ ។ ឧបករណ៍​ទាំង​នេះ​នឹង​ជួយ​អ្នក​ឲ្យ​មើល​ឃើញ​ពី​របៀប​នោះ ។

រូបភាព
desk with laptop and general conference issue

តើ​អ្នក​មាន​អារម្មណ៍​ថា មិន​សូវ​រឹងមាំ​ខាង​វិញ្ញាណ​ដែរ​ឬ​ទេ ? តើ​អ្នក​គិត​ថា អ្នក​អាច​ប្រើប្រាស់​ការណែនាំ​ខាង​វិញ្ញាណ​បាន​តិចតួច​ឬ ? ប្រាកដ​ណាស់ អ្នក​មាន​សំណាង ដោយសារ​សន្និសីទ​ទូទៅ​ជា​អ្វី​ដែល​អាច​ជួយ​អ្នក​បាន ! អែលឌើរ រ៉ូបឺត ឌី ហែល ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​មាន​ប្រសាសន៍ ៖ « ខ្ញុំ​សូម​សន្យា​នឹង​សមាជិក​សាសនាចក្រ​វ័យ​ក្មេង​ថា បើ​អ្នក​ស្ដាប់ [ សន្និសីទ​ទូទៅ ] នោះ​អ្នក​នឹង​ទទួល​អារម្មណ៍​ពី​ព្រះវិញ្ញាណ​ក្នុង​ចិត្ត ។ ព្រះអម្ចាស់​នឹង​ប្រាប់​អ្នក​អំពី​អ្វី​ដែល​ទ្រង់​ចង់​ឲ្យ​អ្នក​ធ្វើ​ក្នុង​ជីវិត​អ្នក » ។

ហើយ​វា​ពុំ​បញ្ចប់​នៅ​ចុង​សប្តាហ៍​នៃ​សន្និសីទ​នោះ​ទេ — អ្នក​អាច​បន្ត​ទទួល​ព្រះវិញ្ញាណ តាម​រយៈ​ការសិក្សា​សុន្ទរកថា​នានា​បន្ទាប់​ពី​នោះ​ផងដែរ !

សន្និសីទ​ជួយ​យើង​តាម​របៀប​ជា​ច្រើន ។ ប្រហែល​ជា​អ្វី​ដែល​សំខាន់​បំផុត​នោះ​គឺ វា​ជួយ​ឲ្យ​យើង​ខិត​កាន់តែ​ជិត​ព្រះអង្គសង្គ្រោះ តាមរយៈ​ការបង្រៀន​យើង​អំពី​របៀប ដើម្បី​ក្លាយ​ឲ្យ​កាន់តែ​ដូច​ទ្រង់ ។ របៀប​មួយ​ដែល​យើង​រៀន​បាន​ច្រើន​បំផុត​អំពី​សន្និសីទ​គឺ ការផ្តោត​ចិត្ត​ទុកដាក់​យ៉ាង​ពិសេស​លើ​ការបង្រៀន​អំពី​លក្ខណៈ​ដូច​ព្រះគ្រីស្ទ — ទោះ​ជា​អំឡុង​ពេល​ការចាក់ផ្សាយ ឬ​អំឡុង​ពេល​អ្នក​សិក្សា​សុន្ទរកថា​ទាំង​នោះ​នៅពេល​ក្រោយ​មក​ទៀត​ក្តី ។ ពេល​អ្នក​ស្តាប់ ឬ​អាន​អំពី​លក្ខណៈ​ដូច​ព្រះគ្រីស្ទ​ដោយ​ប្រាកដ​ប្រជា​ក្នុង​គំនិត នោះ​ព្រះបន្ទូល និង​ព្រះវិញ្ញាណ​អាច​ជួយ​អ្នក​ឲ្យ​រៀន​អំពី​របៀប ដើម្បី​ឲ្យ​ក្លាយ​កាន់តែ​ដូច​ព្រះគ្រីស្ទ ។

អ្នក​អាច​ឆ្លើយ​សំណួរ​ទាំង​នេះ​ដើម្បី​រក​លក្ខណៈ​មួយ ឬ​ពីរ​ដែល​អ្នក​ចង់​ផ្តោតទៅលើ ពេល​អ្នក​សិក្សា​សារលិខិត​សន្និសីទ ។ ( សម្រាប់​សំណួរ​បន្ថែម​ទៀត សូមមើល New Era, ខែ តុលា ឆ្នាំ ២០១៦ ឬ​ជំពូក ៦ ក្នុង ប្រកាស​ដំណឹង​ល្អ​របស់​យើង ) ។

សម្រាប់​លក្ខណៈ​ដូច​ព្រះគ្រីស្ទ​ទាំង​ប្រាំបួន​ខាង​ក្រោម​នេះ សូម​រើស​យក​ការថ្លែង​មួយ​ដែល​ពិពណ៌នា​យ៉ាង​ល្អ​បំផុត​ពី​ខ្លួន​អ្នក ។

  1. សេចក្ដី​ជំនឿ ៖

    1. ខ្ញុំ​ពុំ​ប្រាកដ​ឡើយ ប្រសិនបើ​ព្រះយេស៊ូវគ្រីស្ទ​ជា​ព្រះ​អង្គ​សង្រ្គោះ​របស់​ខ្ញុំ ។

    2. ខ្ញុំ​ជឿ​លើ​ព្រះយេស៊ូវគ្រីស្ទ ហើយ​ទទួល​យក​ទ្រង់​ថា​ជា​ព្រះអង្គសង្គ្រោះ​របស់​ខ្ញុំ ។

    3. ខ្ញុំ​សង្ឃឹម​ថា ព្រះយេស៊ូវគ្រីស្ទ​ជា​ព្រះ​អង្គ​សង្រ្គោះ​របស់​ខ្ញុំ ។

  2. សេចក្តីសង្ឃឹម ៖

    រូបភាព
    young man
    1. ខ្ញុំ​មាន​អារម្មណ៍​សុខសាន្ដ និង​សុទិដ្ឋិនិយម អំពី​អនាគត ។

    2. ខ្ញុំ​ភ័យ​ខ្លាច​នឹង​អនាគត​ណាស់ !

    3. ជា​ទូទៅ ខ្ញុំ​ព្រងើយ​កន្តើយ​នឹង​ពេល​អនាគត — ប្រសិនបើ​ខ្ញុំ​ពុំ​គិត​ពី​វា​ទេ នោះ​ខ្ញុំ​ក៏​ពុំ​ត្រូវ​ខ្វល់​ពី​វា​ឡើយ ។

  3. សេចក្ដី​សប្បុរស និង​សេចក្ដី​ស្រឡាញ់ ៖

    1. ខ្ញុំ​ព្យាយាម​ស្រឡាញ់​មនុស្ស​ដទៃ ប៉ុន្តែ​មាន​មនុស្ស​មួយ​ចំនួន​ដែល​ហាក់ ដូច ជា​រំខាន​ដល់​ខ្ញុំ ។

    2. ខ្ញុំ​មមាញឹក​ក្នុង​ការ​ខិតខំ​ក្នុង​ជីវិត​ខ្ញុំ ដែល​ធ្វើ​ឲ្យ​ខ្ញុំ​គ្មាន​ពេល​គិត​អំពី​មនុស្ស​ដទៃ​ទៀត​ឡើយ ។

    3. ខ្ញុំ​មានបំណង​ចង់បាន​សុខុមាលភាព​ដ៏​អស់​កល្បជានិច្ច និង​សុភមង្គល​របស់​មនុស្ស​ដទៃ ។

  4. គុណធម៌ ៖

    1. « ចូរមានគំនិត និងទង្វើស្អាតស្អំ » ។ ការធ្វើបែបនោះហាក់ដូចជាពុំរីករាយប៉ុន្មានឡើយ !

    2. ខ្ញុំ​មាន​ដួងចិត្ត​ស្អាតស្អំ និង​បរិសុទ្ធ ។

    3. ខ្ញុំ​មាន​ការលំបាក​ក្នុង​ការបន្ត​ឲ្យ​មាន​ភាពស្អាតស្អំ និង​បរិសុទ្ធ ។

  5. ចំណេះ​ដឹង ៖

    រូបភាព
    young woman reading scriptures with younger sister
    1. ខ្ញុំ​មាន​អ្វីៗ​ជាច្រើន​ត្រូវ​ធ្វើ ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ពិត​ជា​គ្មាន​ពេល​ស្វែងរក​ចម្លើយ​ចំពោះ​សំណួរ​ខ្ញុំ​ឡើយ ។

    2. អា៎ ។ ការសិក្សា ? ជួនកាល​ខ្ញុំ​មាន​អារម្មណ៍​ថា វា​គួរ​ឲ្យ​ធុញទ្រាន់​ណាស់​ក្នុង​ការរៀនសូត្រ​អំពី​អ្វីៗ​ទាំង​នោះ ។

    3. ខ្ញុំ​ព្យាយាម​ស្វែង​យល់​សេចក្តីពិត និង​ស្វែងរក​ចម្លើយ​ចំពោះ​សំណួរ​ខ្ញុំ​ដោយ​ស្មោះត្រង់ ។

  6. ការអត់ធ្មត់ ៖

    1. ខ្ញុំ​អាច​រង់ចាំបាន​ដោយ​គ្មាន​ការអាក់អន់ចិត្ត ឬ​ស្មុគស្មាញ​ឡើយ ។

    2. ខ្ញុំ​គិត​ថា ខ្ញុំ​អាច​រង់ចាំ​បាន ប៉ុន្តែ​ខ្ញុំ​អាច​នឹង​អន់ចិត្ត​បន្តិច ។

    3. ការរង់ចាំ​គឺ​ជា​រឿង​អាក្រក់​បំផុត ។ ខ្ញុំ​ចង់​បាន​អ្វីៗ​គ្រប់​យ៉ាងក្នុង​ពេល​នេះ ។

  7. ភាពរាបសា ៖

    1. ខ្ញុំ​ចង់​ប្រាកដ​ថា ខ្ញុំ​ធ្វើ​អ្វីៗ​គ្រប់​យ៉ាង​ដោយ​ខ្លួន​ខ្ញុំ​ផ្ទាល់ ។

    2. ខ្ញុំ​ពឹង​លើ​ព្រះអម្ចាស់​ក្នុង​ការ​ទូលសូម​ជំនួយ​ពី​ទ្រង់ ។

    3. ពេល​ធ្វើ​កិច្ចការ​ផ្សេងៗ ជាញយៗ​ខ្ញុំ​ភ្លេច​ថា​ខ្ញុំ​អាច​ទូល​សូម​ជំនួយ​ពី​ព្រះវរបិតាសួគ៌​បាន ។

  8. សេចក្ដី​ឧស្សាហ៍ ៖

    1. ខ្ញុំ​ចំណាយ​ពេល​ស្ទើរតែ​ទាំងអស់​របស់​ខ្ញុំ​មើល​ទូរទស្សន៍ ដើរលេង​ជាមួយ​មិត្តភក្ដិ ហើយ​ពុំ​បំពេញ​ការទទួលខុសត្រូវ​ឡើយ !

    2. ជាញយៗ​ខ្ញុំ​មាន​ការលំបាក​ក្នុង​ការផ្តោត​ទៅលើ​រឿង​សំខាន់ៗ​នៅក្នុង​ជីវិត​ខ្ញុំ ប៉ុន្តែ​ខ្ញុំ​ព្យាយាម​ធ្វើ​ចំណុច​នេះ ។

    3. ខ្ញុំ​ចំណាយ​ពេល និង​ថាមពល​របស់​ខ្ញុំ​ទៅលើ​កិច្ចការ​ដែល​សំខាន់​បំផុត ។

  9. ការគោរព​ប្រតិបត្តិ ៖

    1. ខ្ញុំ​មាន​ឆន្ទៈ​ធ្វើតាម​ដំបូន្មាន​របស់​ថ្នាក់​ដឹកនាំ​ទាំងឡាយ និង​ឪពុក​ម្តាយ​ខ្ញុំ ។

    2. ជាធម្មតា​ខ្ញុំ​គឺ​ជា​ចៅហ្វាយ​លើ​ខ្លួន​ខ្ញុំ — ជា​រឿយៗ ខ្ញុំ​ពិបាក​នឹង​ស្តាប់​តាម​មនុស្ស​ផ្សេង​ទៀត ។

    3. ខ្ញុំ​ធ្វើតាម​ដំបូន្មាន​របស់​ថ្នាក់​ដឹកនាំ និង​ឪពុក​ម្តាយ​ខ្ញុំ ប៉ុន្តែ​ជួនកាល​ខ្ញុំ​រអ៊ូរទាំ​បន្តិច ។

រូបភាព
young woman

ឥឡូវ​នេះសូម​មើល​ចម្លើយ​របស់​អ្នក ។ តើ​លក្ខណៈ​ណា​មួយ​ដែល​អ្នក​ចង់​កែលម្អ ? ដើម្បី​រៀន​អំពី​របៀប​កែលម្អ​លក្ខណៈ​ទាំង​នោះ អ្នក​អាច​ជ្រើសយក​លក្ខណៈ​មួយ ឬ​ពីរ ហើយ​ផ្តោតចិត្ត​ទុកដាក់​លើ​វា ពេល​អ្នក​ស្តាប់​សន្និសីទ ។

ហើយ​ប្រសិនបើ​អ្នក​បាន​ឆ្លើយ​ថា អ្នក​កំពុង​ធ្វើ​បាន​ល្អ​លើ​គ្រប់​លក្ខណៈ​ទាំង​នោះ សូម​បន្ត​ធ្វើ​វា​ត​ទៅទៀត ! អ្នក​នៅតែ​អាច​ជ្រើសយក​លក្ខណៈ​មួយ ឬ​ពីរ​ដែល​អ្នក​ចាប់​អារម្មណ៍ អំឡុង​ពេល​អ្នក​ឆ្លើយ​សំណួរ​ទាំង​នោះ ហើយ​ផ្តោត​លើ​លក្ខណៈ​ទាំង​នោះ​អំឡុង​ពេល​អ្នក​សិក្សា​សន្និសីទ ។ មិន​ថា អ្នក​នៅ​ត្រង់​ចំណុច​ណា​ក្តី នៅលើ​ដំណើរ​នៃ​ការប្រែក្លាយ​ដូច​ព្រះគ្រីស្ទ អ្នក​អាច​ងាក​ទៅស្តាប់​ការបង្រៀន​របស់​ថ្នាក់​ដឹកនាំ​យើង ដើម្បី​ជួយ​អ្នក​នៅលើ​ដំណើរ​នោះ ។

ប្រសិនបើ​អ្នក​ពុំ​អាច​សម្រេច​ចិត្ត​ដឹង​អំពី​លក្ខណៈ​ណា​មួយ​ក្នុង​ពេល​នេះ សូម​កុំ​បារម្ភ​ឡើយ ។ អ្នក​អាច​ស្តាប់​សន្និសីទ ហើយ​ចាំមើល​ថា​តើ​មាន​លក្ខណៈ​ណា​មួយ​ដែល​អ្នក​ចាប់​អារម្មណ៍ ។

ពេល​អ្នក​បាន​ជ្រើស​យក​លក្ខណៈ​ដែល​អ្នក​ចង់​ផ្តោត​ទៅលើ​ហើយ នោះ​អ្នក​អាច​សរសេរ​វា​ទុក ដើម្បី​ឲ្យ​អ្នក​ទទួល​វិវរណៈ​រួចជា​ស្រេច​អំពី​វា ខណៈ​អ្នក​ស្តាប់​សន្និសីទ ឬ​ពេល​អ្នក​សិក្សា​សុន្ទរកថា​ទាំង​នោះ​នា​ពេល​ក្រោយ​ទៀត ។ ពេល​អ្នក​ស្តាប់ ហើយ​សិក្សា សូម​ឲ្យ​ព្រះវិញ្ញាណ​ដឹកនាំ​អ្នក​ទៅ​រក​របៀប​ជាក់លាក់​នានា ដែល​អ្នក​អាច​កែលម្អ​លក្ខណៈ​នោះ ។ សូម​មើល​ឧទាហរណ៍​ខាង​ក្រោម​នេះ !

កំណត់​ចំណាំ

  1. រ៉ូបឺត ឌី ហែល « General Conference: Strengthening Faith and Testimony » Liahona, ខែ វិច្ឆិកា ឆ្នាំ ២០១៣ ទំព័រ ៦ ។

បោះពុម្ព