ឆ្នាំ​២០១៧
តើ​ព្រះវិញ្ញាណ​បរិសុទ្ធ​អាច​ជួយ​ខ្ញុំ​តាម​របៀប​ណា ?
October 2017


ចម្លើយ​មក​ពី​សាវក

តើ​ព្រះវិញ្ញាណ​បរិសុទ្ធ​អាច​ជួយ​ខ្ញុំ​តាម​របៀប​ណា ?

ដកស្រង់​ចេញ​ពី « The Holy Ghost » Liahona, ខែ ឧសភា ឆ្នាំ ២០១៦ ទំព័រ ១០៥–១០៧ ។

how can the Holy Ghost help me

ព្រះវិញ្ញាណ​បរិសុទ្ធ​ជា​សមាជិក​ទី​បី​នៃ​ក្រុម​ព្រះ ។ ទ្រង់​ថ្លែង​ទីបន្ទាល់​អំពី​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ ។

ទ្រង់​បង្រៀន​យើង ។ ទ្រង់​ប្រទាន​ក្តីសង្ឃឹម​ដល់​យើង ។ ទ្រង់​ជួយ​យើង​ឲ្យ​ធ្វើ​ល្អ ។

ទ្រង់​ប្រទាន​អំណោយទាន​ខាង​វិញ្ញាណ​ដល់​យើង ។ ទ្រង់​ប្រទាន​ចំណេះដឹង ហើយ​ជួយ​យើង​ឲ្យ​ចង​ចាំ​ពី​រឿង​សំខាន់ៗ ។

ទ្រង់​ជួយ​យើង​ឲ្យ​ជ្រះ​ស្អាត​ពី​អំពើបាប ។ ទ្រង់​លួងលោម​យើង ។

ព្រះវិញ្ញាណ​បរិសុទ្ធ​ក៏​ជួយ​យើង​ឲ្យ​ធ្វើ​ការជ្រើស​រើស​ដ៏​សំខាន់​នានា ។

ទ្រង់​មាន​បន្ទូល​មក​ក្នុង​គំនិត និង​ដួងចិត្ត​យើង​ដោយ​ទន់ភ្លន់ ។ យើង​ម្នាក់ៗ​អាច​ស្តាប់​ឮ​ទ្រង់​តាម​របៀប​ផ្សេងៗ​គ្នា ។