ឆ្នាំ​២០១៧
ចម្លើយ​បំផុស​គំនិត​ក្នុងពេល​សម្ភាស​ការងារ
October 2017


ចម្លើយ​បំផុស​គំនិត​ក្នុងពេល​សម្ភាស​ការងារ

ជីប្រ៊ែ ប៉ាឌីលឡា ដូស សានតូស ទីក្រុង​សៅ ប៉ូឡូ ប្រទេស​ប្រេស៊ីល

man standing on clock

រចនារូបភាព​មក​ពី Getty Images

បន្ទាប់​ពី​ខ្ញុំ​ត្រូវបាន​ចាត់តាំង​ឲ្យ​ដឹកនាំ​គណៈកម្មការ​ខ្លួន​ទីពឹង​ខ្លួន​ស្តេក​មក ខ្ញុំ​បាន​ដឹង​ថា ខ្ញុំធ្វើការងារ​ដែលទាប​ជាង​សមត្ថភាព​របស់​ខ្ញុំ ។ ដោយ​ដឹង​ពី​ចំណុច​នេះ ខ្ញុំ​មាន​បំណង​ចង់​ប្រើ​សមត្ថភាព​ខ្ញុំ​ដើម្បី​ធ្វើការ​ឲ្យមាន​វិជ្ជាជីវៈ​ជាង​មុន ។

ខ្ញុំ​មាន​អារម្មណ៍​ថ្មី​ស្រឡាង​ក្នុងការ​ស្វែងរក​ការងារ​ដែល​ប្រសើរ​ជាង​មុន ហើយ​បាន​សូម​ជំនួយ​ក្នុងការ​សរសេរ​ប្រវត្តិរូបសង្ខេប​ដ៏​មាន​វិជ្ជាជីវៈ​មួយ ។ ខ្ញុំ​បាន​ផ្ញើ​ប្រវត្តិរូប​សង្ខេប​ថ្មី​របស់​ខ្ញុំ​នោះ​ទៅ​ផ្នែក​អាជីវកម្ម​មួយ​ចំនួន មិន​យូរ​ប៉ុន្មាន​ក្រោយ​មក​គេ​បាន​ហៅ​ខ្ញុំ​ទៅ​សម្ភាស ។

អ្នក​សម្ភាស​ម្នាក់​បាន​លើក​យក​ឃ្លា​មួយ​នៅក្នុង​ប្រវត្តិរូប​សង្ខេប​របស់​ខ្ញុំ ដែល​បាន​សរសេរ​អំពី​ការងារ​​ខ្ញុំ​ក្នុង​នាម​ជា​ទីប្រឹក្សា​នៅក្នុង​គណៈប្រធាន​ស្តេក ហើយ​គាត់​បាន​សួរ​ខ្ញុំ​ថា « តើ​លោក​អាច​ប្រាប់​ខ្ញុំ​ក្នុង​រយៈពេល​ប្រាំ​វិនាទី​អំពី​ការបម្រើ​នៅក្នុង​ព្រះវិហារ​នេះ​បាន​ដែរ​ឬ​ទេ ? »

ខ្ញុំ​បាន​និយាយ​ថា ខ្ញុំ​មាន​ងារ​នៅក្នុង​ថ្នាក់​ដឹកនាំ​នៃ​អង្គការ​មួយ​ដែល​ទទួលខុសត្រូវ​ក្នុងការ​ណែនាំ និង​សុខុមាលភាព​សម្រាប់​មនុស្ស​ជាង ២៥០០ នាក់ ។ អ្នក​សម្ភាស​នោះ​បាន​ចាប់អារម្មណ៍ ហើយ​និយាយ​ថា « លោក​មាន​ពេល​មួយ​នាទី​ក្នុងការសម្រេច​ចិត្ត​អំពី​របៀប​ដែល​លោក​នឹង​ឆ្លើយ​សំណួរ​នេះ​ក្នុង​រយៈពេល​ប្រាំ​វិនាទី ៖ តើ​លោក​ដឹកនាំមនុស្ស​ទាំង ២៥០០ នាក់​នោះ​យ៉ាង​ដូចម្តេច ? »

ខ្ញុំ​បាន​ដឹង​ថា នោះ​គឺ​ជា​គ្រា​ដ៏​សំខាន់​បំផុត​នៅក្នុង​ការសម្ភាសន៍​នោះ ។ ខ្ញុំ​បាន​អធិស្ឋាន ហើយ​ទូលសូម​ជំនួយ​ពី​ព្រះវរបិតាសួគ៌​ខ្ញុំ ហើយ​ភ្លាមនោះ​ខ្ញុំ​បាន​ចាំ​ពី​មេរៀន​នានា ដែល​ខ្ញុំ​បាន​រៀន​មក​ពី​ក្រុមភាព​ខ្លួន​ទីពឹង​ខ្លួន ។ ខ្ញុំ​មាន​ទំនុកចិត្ត​កាន់តែ​ខ្លាំង​ឡើង ។

បន្ទាប់​ពី​មួយ​នាទី​មក អ្នក​សម្ភាស​បាន​សួរ « តើ​លោក​ដឹកនាំមនុស្ស​ទាំង ២៥០០ នាក់​នោះ​យ៉ាង​ដូចម្តេច ? »

ខ្ញុំ​បាន​ឆ្លើយ​ថា « យើង​ជួយ​ពួកគេ​ឲ្យ​បង្កើត​គោលដៅ » ។

អ្នក​សម្ភាស​បាន​ក្រោក​ឈរ​ឡើង ចាប់​ដៃ​ខ្ញុំ ហើយ​និយាយ​ថា « ខ្ញុំ​ជួល​លោក​ឲ្យ​ធ្វើ​ការ​ហើយ » ។

វា​អស្ចារ្យ​ណាស់ ដែល​ព្រះ​បាន​ជួយ​ខ្ញុំ ហើយ​បាន​ឆ្លើយ​តប​ការអធិស្ឋាន​របស់​ខ្ញុំ ។ ខ្ញុំ​មាន​អំណរគុណ​ចំពោះ​ព្រះអង្គសង្គ្រោះ​ខ្ញុំ ដែល​បាន​បំផុស​គំនិត​ដល់​ថ្នាក់​ដឹកនាំ​របស់​យើង​ឲ្យ​បង្កើត​កម្មវិធី​ភាព​ខ្លួន​ទីពឹង​ខ្លួន​នេះ​ឡើង ។ ខ្ញុំ​បាន​ទទួល​ពរជ័យ​ដោយ​ផ្ទាល់​ពី​កម្មវិធី​នេះ ហើយ​ខ្ញុំ​បាន​ឃើញ​ពី​ដំណើរ​ការ​ដ៏​សាមញ្ញ និង​ដ៏​បំផុស​គំនិត​នៃ​កម្មវិធី​ភាពខ្លួន​ទីពឹង​ខ្លួន​នេះ ផ្តល់​ពរជ័យ​ដល់​អ្នក​ដទៃ​ជាច្រើន​ទៀត​នៅក្នុង​ស្តេក ។ ខ្ញុំ​មាន​ភាពជឿជាក់​យ៉ាង​ខ្លាំង​ទៅលើ​សមត្ថភាព​នៃ​គោលការណ៍​ភាពខ្លួន​ទីពឹង​ខ្លួន ក្នុងការ​លើក​កម្ពស់​ជីវិត​ពេល​ខ្ញុំ​ក្លាយ​ជា​អ្នកដឹកនាំ​ម្នាក់​លើ​បុគ្គលិក ១៥ នាក់​នៅក្នុង​ការងារ​ថ្មី​របស់​ខ្ញុំ នោះ​ខ្ញុំ​បាន​ចាប់ផ្តើម​បង្រៀន​ពួកគេ​អំពី​គោលការណ៍​នៃ​ភាពខ្លួន​ទីពឹង​ខ្លួន ។

ខ្ញុំ​បាន​រីកចម្រើន ហើយ​ខ្ញុំ​កាន់តែ​មាន​សមត្ថភាព​ជាង​អ្វី​ដែល​ខ្ញុំបាន​គិត​ថា​ខ្ញុំអាច​ធ្វើ​បាន ។ ឥឡូវ​នេះ ខ្ញុំ​រក​ប្រាក់​ដែល​ផ្គត់ផ្គង់​ខ្ញុំ និង​គ្រួសារ​ខ្ញុំ​បាន ។ កម្មវិធី​នេះ​ជួយ​យើង​ឲ្យ​បាន​ប្រសើរ​ឡើង​ជា​រៀងរាល់​ថ្ងៃ តាមរយៈ​ការជួយ​យើង​ឲ្យ​រកឃើញ​ភាពខ្លួន​ទីពឹង​ខ្លួន​កាន់តែ​ប្រសើរ​ឡើង ។