រឿងអំពីព្រះយេស៊ូវ
ព្រះយេស៊ូវបានយាងមកជួប យ៉ូសែប ស៊្មីធ
ជាច្រើនឆ្នាំបន្ទាប់ពីព្រះយេស៊ូវមានព្រះជន្មរស់ឡើងវិញ ក្មេងប្រុសម្នាក់ឈ្មោះ យ៉ូសែប ស៊្មីធ បានមានសំណួរមួយ ។ លោកពុំដឹងថា តើលោកគួរទៅសាសនាចក្រមួយណានោះទេ ។
យ៉ូសែបបានអានព្រះគម្ពីរប៊ីប ។ ខគម្ពីរនោះចែងថា ព្រះវរបិតាសួគ៌នឹងឆ្លើយតបសំណួរយើង ប្រសិនបើយើងអធិស្ឋានសួរទ្រង់ ។ យ៉ូសែប បានទៅក្នុងព្រៃ ហើយបានអធិស្ឋានទៅព្រះវរបិតាសួគ៌ ។
ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវបានយាងចុះមកពីស្ថានសួគ៌ ។ ព្រះយេស៊ូវមានបន្ទូលថា យ៉ូសែប ពុំគួរទៅព្រះវិហារណាមួយឡើយ ដោយសារពួកគេពុំបានបង្រៀននូវគ្រប់អ្វីៗទាំងអស់ ដែលជាផ្នែកនៃសាសនាចក្ររបស់ទ្រង់ឡើយ ។
ពេលយ៉ូសែបធំឡើង លោកបានជួយស្តារសាសនាចក្ររបស់ព្រះយេស៊ូវឲ្យត្រឡប់មកកាន់ផែនដីវិញ ។ សាសនាចក្រនោះមានឈ្មោះថា សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ។ សាសនាចក្រនេះជួយមនុស្សឲ្យរៀនអំពីព្រះយេស៊ូវ និងព្រះវរបិតាសួគ៌ ។
ការអានព្រះគម្ពីរបង្រៀនខ្ញុំកាន់តែច្រើនអំពីព្រះវរបិតាសួគ៌ ។ ពេលខ្ញុំអធិស្ឋាន ទ្រង់អាចឆ្លើយតបនឹងការអធិស្ឋានខ្ញុំផងដែរ ។