ដៃជំនួយរបស់យុវមជ្ឈិមវ័យនៅលីវ
នៅក្នុងថ្ងៃបុណ្យឯករាជ្យ ឆ្នាំ ២០១៧ ក្រុមយុវមជ្ឈិមវ័យនៅទីក្រុងភ្នំពេញ បានជ្រើសរើសដើម្បីជួយលាបថ្នាំ និងធ្វើការងារសំណង់ដើម្បីជួយដល់មន្ទីរពេទ្យជំងឺមហារីករបស់ស្ត្រីនគរទេពថ្មី ដែលនឹងបើកដំណើរការនៅឆ្នាំ ២០១៨ ខាងមុខ ។
មានយុវវ័យច្រើនជាង ២០០ នាក់ ស្ម័គ្រចិត្តធ្វើការបម្រើនេះ ហើយពួកគេបានធ្វើកិច្ចការបម្រើនេះដោយក្ដីអំណរ និងភាពសប្បាយរីករាយ ។
លោកជំទាវវេជ្ជ. អ៉ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី ព្រមជាមួយនឹងស្ថាបនិកមន្ទីរពេទ្យមួយនេះ បានអញ្ជើញមកស្វាគមន៍ និងថ្លែងអំណរគុណដល់ក្រុមយុវវ័យដែលបានបរិច្ចាគពេលវេលារបស់ពួកគេមកធ្វើការបម្រើនេះ ។ លោកជំទាវមានអារម្មណ៍រំជួលចិត្ត ពេលលោកជំទាវបានពន្យល់ថា « នៅពេលអ្នកដទៃទៀតមើលឃើញពីការស្ម័គ្រចិត្ត នោះពួកគេមានសង្ឃឹមសម្រាប់ពេលអនាគត ។ ពួកគេដឹងថាទោះជាមានការលំបាកក្ដី ប៉ុន្តែពួកគេនឹងបានល្អប្រសើរឡើង ។ »
អំណោយដ៏ល្អៗមួយចំនួនដែលមានអនុភាព គឺមានដូចជាអំណោយនៃពេលវេលា ការបម្រើ ការធ្វើការងារលំបាកៗយ៉ាងល្អ ជាដើម ។ មនុស្សរាប់រយនាក់បានធ្វើការ មនុស្សរាប់ពាន់នាក់បានទទួលពរជ័យ ហើយទីក្រុងបានផ្លាស់ប្រែមុខមាត់ថ្មី ។