ទំព័ររបស់យើង ខ្ញុំមានអារម្មណ៍ភ័យពេលបុណ្យជ្រមុជទឹករបស់ខ្ញុំ ប៉ុន្តែពេលខ្ញុំបានចុះទៅក្នុងទឹក នោះខ្ញុំបានពោរពេញដោយអំណរ និងសុភមង្គល ។ ថូម៉ាស ប៊ី អាយុ ៨ ឆ្នាំ ប្រទេស អ៊ុយរូហ្គាយ យើងបានធ្វើដំណើរពីប្រទេសកម្ពុជាទៅព្រះវិហារបរិសុទ្ធទីក្រុងហុងកុង ប្រទេសចិន ដើម្បីឲ្យ ឡរ៉ា ប្អូនស្រីរបស់ខ្ញុំបានផ្សារភ្ជាប់ជាមួយគ្រួសារយើង ។ ខ្ញុំបានទទួលអារម្មណ៍ពីព្រះវិញ្ញាណនៅកន្លែងដ៏ពិសេសនោះ ។ រ៉ូស្សា ភី អាយុ ៩ ឆ្នាំ ប្រទេស កម្ពុជា ថ្ងៃមួយនៅក្នុងថ្នាក់រៀន ខ្ញុំកំពុងអានសៀវភៅស្ងាត់ៗខណៈដែលអ្នកផ្សេងទៀតលេងអុក ។ នៅពេលជួងបន្លឺឡើង ពួកគេបានដាក់ញាត់អុកនោះត្រឡប់ទៅលើធ្នើរវិញ ហើយធ្វើឲ្យរប៉ាត់រប៉ាយ ។ ខ្ញុំបានចាប់ផ្តើមសម្អាតវា មិនយូរប៉ុន្មានក្រោយមកអ្នកផ្សេងទៀតបានចាប់ផ្តើមជួយ ។ ខ្ញុំបានបញ្ចាំងពន្លឺរបស់ខ្ញុំតាមរយៈការធ្វើជាគំរូល្អ ។ វីននី ដបុលយូ អាយុ ១០ ឆ្នាំ ប្រទេស កាណាដា ពេលខ្ញុំឈានដល់អាយុប្រាំបីឆ្នាំ លោកយាយលោកតា និងមិត្តភក្តិជាច្រើនរបស់ខ្ញុំបានមកពិធីបុណ្យជ្រមុជទឹករបស់ខ្ញុំ ។ ឪពុកខ្ញុំធ្វើបុណ្យជ្រមុជទឹក និងបញ្ជាក់ឲ្យខ្ញុំ ។ ក្រោយមកខ្ញុំបានបរិច្ចាគសក់របស់ខ្ញុំ ៣០ សង់ទីម៉ែត្រ ( ១២ អ៊ីញ ) ទៅឲ្យកុមារដែលមានជំងឺមហារីក ។ ថ្ងៃខួបកំណើតរបស់ខ្ញុំធ្វើឲ្យខ្ញុំរីករាយជាខ្លាំង ! ឡាវ៉ូណា អ័រ អាយុ ៨ ឆ្នាំ ប្រទេស ឥណ្ឌូណេស៊ី