បញ្ចាំងពន្លឺរបស់អ្នក
ហ៊ានធ្វើ ល្អ!
ជម្រាបសួរ ! ខ្ញុំឈ្មោះខ្លោឌៀ ហើយខ្ញុំរស់នៅប្រទេសអូស្ត្រាលី ។ ខ្ញុំបញ្ចាំងពន្លឺរបស់ខ្ញុំតាមរយៈការធ្វើល្អដល់អ្នកដទៃ ។
ខ្ញុំការពារអ្នកដទៃ
ក្មេងប្រុសម្នាក់នៅសាលារៀនមានការលំបាកក្នុងការៀន ។ ខ្ញុំការពារគាត់ពេលមានគេឌឺដងគាត់ ហើយខ្ញុំជួយគាត់ក្នុងថ្នាក់ពេលគាត់ត្រូវការជំនួយ ។ គ្រូបង្រៀនខ្ញុំបាននិយាយថា នេះគឺជាឆ្នាំមួយដែលគាត់មានអារម្មណ៍ថា គាត់ជាផ្នែកមួយនៃថ្នាក់រៀន ។
កូនតុក្កតាខ្លាឃ្មុំថេឌីដ៏តូចរបស់ខ្ញុំ
ពេលឪពុកមារបស់គ្រូបង្រៀនខ្ញុំស្លាប់ គ្រូបង្រៀនខ្ញុំកើតទុក្ខជាខ្លាំង ។ គាត់ពុំស្គាល់សាសនាចក្រឡើយ ដូច្នេះខ្ញុំបានប្រាប់គាត់ថា ព្រះវរបិតាសួគ៌ស្រឡាញ់គាត់ ។ ខ្ញុំបានធ្វើប័ណ្ណមួយ ហើយប្រាប់គាត់ថា គាត់នឹងជួបឪពុកមារបស់គាត់ម្តងទៀត ។ ខ្ញុំបានជូនកូនតុក្កតាខ្លាឃ្មុំថេឌីដ៏តូចរបស់ខ្ញុំទៅគាត់ ដើម្បីជួយគាត់ឆ្លងកាត់គ្រាដ៏សោកសៅនេះ ។
មិត្តភក្តិមានសំណាង
អ្នកជិតខាងរបស់ខ្ញុំឈ្មោះ អូលីវៀ មានការលំបាកក្នុងការដើរ និយាយ និងស្តាប់ ។ ម្តាយរបស់អូលីវៀបាននិយាយថា អូលីវៀមានសំណាងដែលមានមិត្តភក្តិដូចជាខ្ញុំ ។ ខ្ញុំក៏មានសំណាងផងដែរ !
ការច្រៀង និងព្រះវិញ្ញាណបរិសុទ្ធ
ខ្ញុំចូលចិត្តច្រៀងចម្រៀងមកពី សៀវភៅចម្រៀងកុមារ ។ គ្រួសារខ្ញុំនិយាយថា វាជួយពួកគេឲ្យទទួលបានព្រះវិញ្ញាណបរិសុទ្ធ ។ ព្រះវិញ្ញាណបរិសុទ្ធប្រទានអារម្មណ៍កក់ក្តៅក្នុងចិត្តដល់ខ្ញុំ ។