២០១៨
កន្ត្រក និង​ដបទឹក
April 2018


នៅ​លើ​វេទិកា

កន្ត្រក និង​ដបទឹក

Sister Okazaki

រូបថត​របស់​ស៊ីស្ទើរ អូកាហ្សាឃី ទទួល​បាន​សិទ្ធិ​អនុញ្ញាត​ជា​ផ្លូវ​ការ​ពី​បណ្ណាល័យ​ប្រវត្តិសាស្ត្រ​សាសនាចក្រ រូបភាព​ផ្សេង​ទៀត​មក​ពី Getty Images

baskets and bottles of fruit

ព្រះ​បាន​ប្រទាន​អំណោយ​ទាន ភាពចម្រុះ​គ្នា ភាពផ្សេងៗ​គ្នា​ជាច្រើន​ដល់​ពួកយើង ប៉ុន្តែ​រឿង​ចាំបាច់​នោះ​គឺ​ជា​អ្វី​ដែល​យើង​ស្គាល់អំពី​គ្នា — គឺថា​យើង​ទាំងអស់​គ្នា​គឺ​ជា​កូនរបស់​ព្រះ ។

ការអញ្ជើញ​របស់​យើង​ក្នុងនាម​ជា​សមាជិក​សាសនាចក្រ​គឺ ឲ្យ​យើង​ទាំងអស់​គ្នា​រៀន​ពី​គ្នា​ទៅវិញ​ទៅមក ដើម្បី​ឲ្យ​យើង​ទាំងអស់​គ្នា​អាច​ស្រឡាញ់​គ្នា ហើយ​រីកចម្រើន​ជាមួយ​គ្នា ។

គោលលិទ្ធ​ទាំងឡាយ​នៃ​ដំណឹង​ល្អ​គឺ​ពិតជា​សំខាន់​ណាស់ ។ វា​ចាំបាច់ ប៉ុន្តែ​ការបង្ហាញ​វា​ចេញ​គឺជា​ជម្រើស ។ ខ្ញុំ​សូម​ចែកចាយ​ពី​គំរូ​សាមញ្ញ​មួយដើម្បី​បង្ហាញ​ពី​ភាពខុសគ្នា​រវាង​គោលលទ្ធិ​សាសនាចក្រ និង​ការបង្ហាញ​វប្បធម៌ ។ នេះ​គឺ​ជា​ដបទឹក​ផ្លែប៉ែសមកពីយូថាហ៍ ដែល​បាន​រៀបចំ​ដោយមេផ្ទះ​ម្នាក់​នៅយូថាហ៍​ដើម្បី​ផ្តល់​ជា​អាហារ​ដល់​គ្រួសារ​គាត់​អំឡុងពេល​រដូវ​ធ្លាក់​ព្រិល ។ អ្នក​រស់នៅ​រដ្ឋហាវ៉ៃ​ពុំ​យក​ផ្លែឈើ​មកច្រកក្នុងដប​ឡើយ ។ ពួកគេ​បេះ​ផ្លែឈើ​គ្រប់គ្រាន់ល្មម​សម្រាប់​បរិភោគ​ពីរបី​ថ្ងៃ ហើយដាក់វា​ទុក​ក្នុង​កន្ត្រក​ដូច​នេះ សម្រាប់​គ្រួសារ​របស់​ពួកគេ ។ កន្ត្រក​នេះ​មាន​ផ្លែស្វាយ ចេក ម្នាស់ និង​ល្ហុង … មេផ្ទះ​នៅប៉ូលីណេសៀន​ម្នាក់​បាន​បេះ​វា​ដើម្បី​ផ្តល់​អាហារ​ដល់​គ្រួសារ​គាត់​នៅក្នុង​អាកាស​ធាតុ​មួយ​ដែល​ផ្លែឈើ​ទុំ​ពេញ​មួយ​ឆ្នាំ ។

កន្ត្រក និង​ដប​ទឹកគឺ​ជា​ប្រដាប់​ដាក់​របស់ខុស​គ្នា ប៉ុន្តែ​អ្វី​ដែល​នៅក្នុងនោះគឺ​វា​ដូចគ្នា ៖ គឺ​ផ្លែឈើ​សម្រាប់​គ្រួសារ ។ តើ​ដប​នោះ​ត្រូវ ហើយ​កន្ត្រកនោះ​ខុស​ឬ ? អត់ទេ ទាំងដប​ទាំង​កន្ត្រក​គឺ​ត្រូវ​ទាំងអស់ ។ វា​ជា​វត្ថុ​ប្រើប្រាស់​សមរម្យ​ទៅតាម​វប្បធម៌ និង​តម្រូវការ​របស់​មនុស្ស ។ ហើយ​ទាំង​ដប និង​កន្ត្រក​អាច​ដាក់​អ្វី​សមរម្យតាម​ដែល​វា​ដាក់​បាន ដែល​ក្នុង​ករណី​នេះ​គឺជា​ផ្លែឈើ ។

ឥឡូវ តើ​ផ្លែឈើ​ជា​អ្វី ? ប៉ុល ប្រាប់​យើង​ថា « ផលផ្លែ​នៃ​ព្រះវិញ្ញាណ​នោះ​គឺសេចក្តីស្រឡាញ់ អំណរអរ មេត្រីភាព អត់ធ្មត់ សុភាព សប្បុរស ស្មោះត្រង់ ស្លូតបូត [ និង ] ដឹងខ្នាត » [ កាឡាទី ៥:២២–២៣ ] ។ នៅក្នុង​ភាពជា​បងប្អូន​ស្រី​នៃ​សមាគម​សង្គ្រោះ នៅក្នុង​ភាព​ជា​បងប្អូន​ប្រុស​នៃ​កូរ៉ុម​បព្វជិតភាព នៅក្នុង​គារវភាព​ក្នុងការ​មក​ជួបជុំ​គ្នា​ដើម្បី​ទទួលទាន​សាក្រាម៉ង់ ផលផ្លែ​នៃ​ព្រះវិញ្ញាណបង្រួប​បង្រួម​យើង​នៅក្នុង​សេចក្តីស្រឡាញ់ អំណរ និង​ភាពសុខសាន្ត មិន​ថាសមាគម​សង្គ្រោះ​នៅ​ទីក្រុង តៃវ៉ាន់ ឬ តុងហ្គា មិនថាកូរ៉ុម​បព្វជិតភាព​នៅរដ្ឋ ម៉នថាណា ឬ​ម៉ិកស៊ិក ហើយ​មិន​ថា​ការប្រជុំ​សាក្រាម៉ង់នៅ​ប្រទេស​ហ្វីជី ឬ​នៅ​ហ្វីលីពីន​ឡើយ ។

… ពេល​ខ្ញុំ​ត្រូវបាន​ហៅ​ឲ្យ​បម្រើ​ជា​ប្រធាន​សមាគម​សង្គ្រោះ​ទូទៅ ប្រធាន [ ហ្គរដុន ប៊ី ] ហ៊ិងគ្លី បាន​ទូន្មាន​ខ្ញុំ​ដូច្នេះ ៖ « អ្នក​នាំ​គុណ​ភាព​ដ៏​វិសេស​ដល់​គណៈប្រធាន​នេះ ។ អ្នក​នឹង​ត្រូវបាន​ទទួល​ស្គាល់​ថា​ជា មនុស្ស​ម្នាក់​តំណាង​ឲ្យ​អស់​អ្នក​ដែល​នៅក្រៅ​ព្រំដែន​នៃ​សហរដ្ឋ និង​កាណាដា ។… ពួកគេ​នឹង​ឃើញ​អ្នក​ថា ជា​តំណាង​ឲ្យ​ភាពរួមគ្នា​តែ​មួយ​របស់​ពួកគេ​ជាមួយ​សាសនាចក្រ » ។ លោក​បាន​ផ្តល់​ការប្រសិទ្ធពរ​ឲ្យ​ខ្ញុំ​ថា អណ្តាត​ខ្ញុំ​នឹង​បាន​ធូរ​ពេល​ខ្ញុំ​និយាយ​ទៅកាន់​មនុស្ស ។

… [ ពេល​ខ្ញុំ​និយាយ​នៅលើ​ទឹកដីផ្សេងៗ ] ខ្ញុំ​អាច​មាន​អារម្មណ៍​ពី​ព្រះវិញ្ញាណ​នាំពាក្យ​ខ្ញុំ​ទៅ​កាន់​ដួងចិត្ត​ពួកគេ ហើយ​ខ្ញុំ​អាច​ទទួល​អារម្មណ៍​នៃ « ផលផ្លែ​នៃ​ព្រះវិញ្ញាណ » ត្រឡប់​មក​កាន់​ខ្ញុំ​វិញ​ជា​សេចក្តីស្រឡាញ់ អំណរ និង​សេចក្តីជំនឿ​របស់​ពួកគេ ។ ខ្ញុំ​អាច​ទទួល​អារម្មណ៍​ពីព្រះវិញ្ញាណ​ក្នុងការ​ធ្វើ​ឲ្យ​យើង​ក្លាយ​ជា​តែមួយ ។

បង​ប្អូន​ប្រុស​ស្រី ទោះបីជា​ផ្លែឈើរបស់​បងប្អូន​ជា​ផ្លែប៉ែស ឬ​ល្ហុង​ក្តី ទោះបីជា​បងប្អូន​យក​វា​ដាក់​ក្នុង​ដប ឬ​ក្នុង​កន្ត្រក​ក្តី យើង​សូម​អរគុណ​ចំពោះ​ការផ្តល់​សេចក្តីស្រឡាញ់​ឲ្យ​ពួកគេ ។ ព្រះវរបិតាគង់នៅស្ថានសួគ៌​អើយ សូម​ឲ្យ​យើង​ក្លាយ​ជាតែមួយ ហើយ​សូម​ឲ្យ​យើង​ក្លាយ​ជា​របស់​ផងទ្រង់  ខ្ញុំ​សូម​អធិស្ឋាន​ក្នុង​ព្រះនាម​ពិសិដ្ឋ ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។

កំណត់​ចំណាំ

  1. ឈែខូ អិន អូកាហ្សាឃី Lighten Up ! ( ឆ្នាំ ១៩៩៣ ) ទំព័រ ៧ ។

  2. សូមមើល Okazaki Lighten Up ! ទំព័រ ៤៨–៥០, Gregory A. Prince « ‹ There Is Always a Struggle › : An Interview with Chieko N. Okazaki » Dialogue: A Journal of Mormon Thought 45 no. 1 (Spring 2012): ទំព័រ ១១៤–១១៥ ។

  3. « Obituary: Okazaki, Chieko » Deseret News ថ្ងៃ​ទី ៧ ខែ សីហា ឆ្នាំ ២០១១ ។

  4. សូមមើល Prince « There Is Always a Struggle » ទំព័រ ១២១ ។ ហ្គរដុន ប៊ី ហ៊ិងគ្លី ទីប្រឹក្សា​មួយ​ក្នុង​គណៈ​ប្រធាន​ទីមួយ​នៃកាល​ស៊ីស្ទើរ អូកាហ្សាឃី ត្រូវបាន​ហៅ​ក្នុង​ឆ្នាំ ១៩៩០ ។

  5. សូមមើល គោលលទ្ធិ និង​សេចក្តីសញ្ញា ៣៨:២៧ ។