រឿងក្នុងព្រះគម្ពីរ
យ៉ូសែបត្រូវបានលក់ទៅស្រុកអេស៊ីព្ទ
ដកស្រង់ពី លោកុប្បត្តិ ៣៧–៤១ ។
យ៉ូសែបមានបងប្អូនប្រុស ១១ នាក់ ។ ឪពុករបស់គាត់បានឲ្យអាវដ៏ស្រស់ស្អាតដែលមានពណ៌ជាច្រើនមួយដល់គាត់ ។ ព្រះបានប្រាប់យ៉ូសែបថា គាត់នឹងដឹកនាំបងប្អូនប្រុសរបស់គាត់ ។
បងៗប្រុសរបស់យ៉ូសែបបានខឹងយ៉ាងខ្លាំង ។ ពួកគេពុំចង់ឲ្យយ៉ូសែបធ្វើជាអ្នកដឹកនាំពួកគេឡើយ ! ពួកគេបានចាប់គាត់លក់ឲ្យមនុស្សដែលទៅស្រុកអេស៊ីព្ទ ហើយគាត់បានក្លាយជាទេសករ ។
យ៉ូសែបបានខិតខំធ្វើការយ៉ាងខ្លាំង ។ គាត់បានជ្រើសរើសធ្វើល្អ ទោះបីជាពេលមនុស្សនិយាយកុហកអំពីគាត់ ហើយចាប់គាត់ដាក់គុកក្តី ។
យ៉ូសែបបានទុកចិត្តលើព្រះ ទោះបីនៅក្នុងគ្រាដ៏លំបាកក្តី ។ ហើយព្រះគង់នៅជាមួយយ៉ូសែប ។ យ៉ូសែបបានក្លាយជាអ្នកដឹកនាំនៅក្នុងប្រទេសអេស៊ីព្ទ ! ពេលគាត់ធំឡើង គាត់បានជួយដឹកនាំគ្រួសារគាត់ គឺដូចអ្វីដែលព្រះបានមានបន្ទូល ។
ខ្ញុំអាចទុកចិត្តលើព្រះដូចយ៉ូសែបដែរ ។ ខ្ញុំអាចជ្រើសរើសត្រូវ ។ ព្រះនឹងគង់នៅជាមួយខ្ញុំមិនថាមានរឿងអ្វីឡើយ ។