ចំទៅនឹងគោលដៅ
ហេតុអ្វីព្រះបណ្តោយឲ្យមានសង្គ្រាម ?
រូបថតមកពី Getty Images
សង្គ្រាមគឺជាផ្នែកនៃរឿងរបស់មនុស្សលោកនៅលើផែនដីនេះចាប់តាំងពីដើមដំបូងម៉្លេះ ។ ប៉ុន្តែព្រះអម្ចាស់ ជាម្ចាស់នៃមេត្រីភាព ពុំសព្វព្រះទ័យឲ្យយើងផ្តើមធ្វើសង្គ្រាមជាមួយគ្នាឡើយ ។ ទ្រង់ព្រះកន្សែង ពេលមនុស្សជ្រើសរើសពុំស្រឡាញ់គ្នា ហើយ « គ្មានសេចក្ដីស្រឡាញ់ ហើយ … ស្អប់ឈាមខ្លួនឯងទៅវិញ » ( ម៉ូសេ ៧:៣៣ ) ដោយធ្វើឲ្យផែនដីពុករលួយដោយសារអំពើហិង្សា ( សូមមើល លោកុប្បត្តិ ៦:១១–១៣ ) ។ អស់អ្នកពួកទុច្ចរិតដែលនាំសង្គ្រាមមកលើផែនដីនឹងត្រូវបានជំនុំជម្រះចំពោះទង្វើរបស់ពួកគេ ។
ព្រះអម្ចាស់បានបញ្ជាដល់រាស្ត្រទ្រង់ឲ្យ « លះបង់សង្គ្រាម ហើយប្រកាសប្រាប់ពីសេចក្ដីសុខសាន្តវិញ » ( គ. និង ស. ៩៨:១៦ ) ។ ប៉ុន្តែ ពេលប្រជាជាតិលើកអាវុធឡើងប្រឆាំងនឹងគ្នា នោះព្រះអម្ចាស់ក៏មានបន្ទូលថា ជួនកាលយើងមានបុព្វហេតុត្រឹមត្រូវក្នុងការការពារគ្រួសារ ប្រជាជាតិ និងសេរីភាពយើងទាស់នឹងការបំផ្លាញ ការផ្តាច់ការ និងការសង្កត់សង្កិន ( សូមមើល អាលម៉ា ៤៣:៤៧; អាលម៉ា ៤៦:១២–១៣; គ. និង ស. ១៣៤:១១ ) ។ ហើយពួកបរិសុទ្ធថ្ងៃចុងក្រោយដែលបម្រើនៅក្នុងកងទ័ពនៃប្រជាជាតិរបស់ពួកគេកំពុងធ្វើតាមគោលការណ៍នៃ « ការនៅក្រោមអំណាចស្ដេច ប្រធានាធិបតី អ្នកគ្រប់គ្រង និងចៅក្រម » ( មាត្រានៃសេចក្ដីជំនឿ ១:១២ ) ។