បណ្ណាល័យ
មេរៀន​ទី ១០៖ ស្វែងរក​សេចក្តី​ពិត


មេរៀន​ទី ១០

ស្វែងរក​សេចក្ដី​ពិត

សេចក្ដីផ្ដើម

កូនចៅ​របស់​ព្រះ​ត្រូវ​បាន​លើក​ទឹកចិត្ត​ឲ្យ « ព្យាយាម​ស្វែងរក​ការរៀនសូត្រ…​ដោយសារ​ការសិក្សា និង ដោយសារ​សេចក្ដី​ជំនឿ​ដែរ » (គ. និង ស. ៨៨:១១៨) ។ ការ​ធ្វើ​តាម​គំរូ​នេះ​ជួយ​បុគ្គល​ម្នាក់ៗ​សក្តិសម​នឹង​ទទួល​បាន​ជំនួយ​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ​នៅ​ក្នុង​ដំណើរការ​រៀនសូត្រ ។ បច្ចុប្បន្ន​នេះ អ៊ិនធើរណែត និង ធនធាន​ផ្សេង​ទៀត ផ្តល់​ព័ត៌មាន​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់—ព័ត៌មាន​ខ្លះ​ពិត ខ្លះ​មិន​ពិត ហើយ​ខ្លះទៀត​នាំ​ឲ្យ​យល់​ខុស—អំពី​គោលលទ្ធិ ប្រវត្តិ និង គោលជំហរ​លើ​បញ្ហា​សង្គម​របស់​សាសនាចក្រ ដែល​ជាពិសេស​វា​ធ្វើ​ឲ្យ​យើង​ត្រូវតែ​ពឹង​ផ្អែក​លើ​ព្រះវិញ្ញាណ​បរិសុទ្ធ​ដើម្បី​ជួយ​យើង​ឲ្យ​ញែក​ដឹង​សេចក្តីពិត​ចេញ​ពី​ការណ៍​ក្លែងក្លាយ ។ ការរៀន​ដើម្បី​ស្វែងរក និង ប្រើប្រាស់​ធនធាន​ត្រឹមត្រូវ​នៃ​ព័ត៌មាន​គឺ​ជា​ផ្នែក​នៃ​ដំណើរការ​នេះ ។

ការអាន​ពី​សាវតា

  • ឌៀថើរ អេស្វ អុជដូហ្វ « តើ​ការពិត​នោះ គឺ​ជា​អ្វី ? » ( ការប្រជុំ​ធម្មនិដ្ឋាន​ប្រព័ន្ធ​អប់រំ​សាសនាចក្រ​សម្រាប់​យុវមជ្ឈិមវ័យ ថ្ងៃទី ១៣ ខែ មករា ឆ្នាំ ២០១៣ ) lds.org/broadcasts ។

  • « ការរៀនសូត្រ​ដំណឹង​ល្អ » ប្រធាន​បទ​ដំណឹង​ល្អ lds.org/topics ។

យោបល់​សម្រាប់​ការបង្រៀន

គោលលទ្ធិ និង សេចក្ដី​សញ្ញា ៨៨:១១៨, ១២១-២៦

គំរូ​សម្រាប់​ការ​រៀនសូត្រ

សូម​អាន​ឮៗ​នូវ​ការពិពណ៌នា​ខាងក្រោម​អំពី​សាលា​នៃ​ពួក​ព្យាការី​ដែល​បាន​ធ្វើ​នៅ​ទីក្រុង ខឺតឡង់ រដ្ឋ អូហៃអូ ៖

« នៅ​ឆ្នាំ ១៨៣៣ ព្យាការី និង ពួក​បរិសុទ្ធ​ខឺតឡង់​មួយ​ក្រុម​មាន​ឱកាស​ពិសេស​មួយ​ដើម្បី​សិក្សា​ដំណឹង​ល្អ ។ នៅ​ខែ មករា នៃ​ឆ្នាំ​ដដែល​នោះ យោង​តាម​ការបញ្ជា​របស់​ព្រះអម្ចាស់ ( សូមមើល គ និង ស ៨៨:១២៧–៤១) នោះ​ព្យាការី​បាន​រៀបចំ​សាលា​នៃ​ពួក​ព្យាការី​ដើម្បី​បំពាក់បំប៉ន​អ្នក​កាន់​បព្វជិតភាព​សម្រាប់​ការងារ​របស់​ពួកគេ​នៅ​ក្នុង​ការបម្រើ និង ដើម្បី​រៀបចំ​ខ្លួន​ពួកគេ​ផ្សព្វផ្សាយ​ដំណឹង​ល្អ ។ សាលា​នោះ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​បន្ទប់​ជាន់​ទីពីរ​នៅ​ក្នុង​ឃ្លាំង ណែវែល ខេ វីតនី ជា​កន្លែង​ដែល​ព្យាការី​រស់នៅ ។ មាន​បងប្អូន​ប្រុស​ប្រហែល ២៥​នាក់ បាន​ចូលរៀន អ្នក​ខ្លះ​បាន​ធ្វើ​ដំណើរ​រាប់រយ​គីឡូម៉ែត្រ​សម្រាប់​ឯកសិទ្ធិ​នៃ​ការសិក្សា​ដំណឹង​ល្អ​នៅ​ក្នុង​បន្ទប់​ដែល​មាន​ទំហំ​មិន​ធំ​ជាង​៣ គុណ ៤ ម៉ែត្រ​ផង​នោះ ។ ក្រោយមក​ភាគច្រើន​នៃ​បុរស​ទាំងនោះ​បាន​ក្លាយជា​សាវក ពួកចិតសិបនាក់ និង អ្នកដឹកនាំ​សាសនាចក្រ​ផ្សេងៗ​ទៀត ។ ទោះបី​ជា​ព្យាការី និង បងប្អូនប្រុស​ផ្សេង​ទៀត​បាន​សិក្សា​ភាសា​យូរៗ​ម្តង​ក្តី ក៏​ពួកលោក​ផ្តោត​ចម្បង​ទៅ​លើ​ការសិក្សា​អំពី​គោលលទ្ធិ​នៃ​ដំណឹង​ល្អ ដោយ​ព្យាយាម​បន្ត​ការសិក្សា​របស់​ខ្លួន​ចាប់​ពី​ព្រលឹម​រហូត​ដល់​ជ្រាល​ថ្ងៃ​រសៀល ។ សាលា​នេះ​បាន​មាន​តែរយៈពេល​៤ ខែ​ប៉ុណ្ណោះ ហើយ​ក្រោយមក​សាលា​ស្រដៀង​នេះ​បាន​ធ្វើ​ឡើង​នៅ​ទីក្រុង ខឺត​ឡង់ និង មិសសួរី ដែល​មាន​មនុស្ស​រាប់រយ​នាក់​ចូលរៀន » (ការបង្រៀន​របស់​ប្រធាន​សាសនាចក្រ ៖ យ៉ូសែប ស្ម៊ីធ [ ឆ្នាំ ២០០៧ ] ទំព័រ ២៦១ ) ។

សូម​ពន្យល់​ថា គោលលទ្ធិ និង សេចក្ដី​សញ្ញា ៨៨ មាន​សេចក្តីណែនាំ​មួយ​ពី​ព្រះអម្ចាស់​ដល់​អស់​អ្នក​ដែល​ចង់​ចូលរួម​នៅ​ក្នុង​សាលា​នៃ​ពួកព្យាការី ។ សូម​ឲ្យ​សិស្ស​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៨៨:១១៨ ដោយ​ស្ងាត់ស្ងៀម រកមើល​គំរូ​នៃ​ការសិក្សា​ដែល​បាន​បញ្ជា​ដោយ​ព្រះអម្ចាស់ ។ បន្ទាប់មក សូម​ពិភាក្សា​សំណួរ​ដូច​ខាងក្រោម​នេះ ៖

  • តើ​អ្នក​គិត​ថា វា​មាន​ន័យ​យ៉ាង​ណា « ដើម្បី​ស្វែងរក​ការ​រៀនសូត្រ…ដោយសារ​ការសិក្សា និង ដោយ​សារ​សេចក្ដីជំនឿ​ផង » ?

  • តើ​ការធ្វើ​តាម​គំរូ​នេះ​បង្កើន​សមត្ថភាព​របស់​យើង​ដើម្បី​សិក្សា​តាមរបៀបណា​ខ្លះ ? ( សិស្ស​អាច​ផ្តល់​ចម្លើយ​ផ្សេងៗ ប៉ុន្តែ​ត្រូវ​បា្រកដ​ឲ្យ​ច្បាស់​ថា​ នៅពេល​យើង​ប្រើ​សេចក្តី​ជំនឿ​នៅ​ក្នុង​ដំណើរការ​រៀនសូត្រ នោះ​យើង​សម​នឹង​ទទួល​ជំនួយ​ពី​ព្រះអម្ចាស់) ។

សូម​ឲ្យ​សិស្ស​បួនប្រាំ​នាក់​ឆ្លាស់​វេន​គ្នា​អាន​ គោលលទ្ធិ និង សេចក្ដី​សញ្ញា ៨៨:១២១-២៦ឲ្យ​ឮៗ ដែល​កត់ត្រា​សេចក្តី​ណែនាំ​បន្ថែម​ទៀត​មក​ពី​ព្រះអម្ចាស់​ចំពោះ​សាលា​នៃ​ពួក​ព្យាការី ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រកមើល​គោលការណ៍​ដែល​ជួយ​ពួកគេ​ឲ្យ​យល់​ពី​របៀប​ដើម្បី​សិក្សា​ដោយ​សេចក្តី​ជំនឿ ។ អ្នក​អាច​ផ្ដល់​យោបល់​ថា សិស្ស​គួរ​គូសចំណាំ​អ្វី​ដែល​ពួកគេ​រកឃើញ ។ សូម​ពិចារណ​សរសេរ​គោលការណ៍​នោះ​នៅលើ​ក្ដារខៀន ពេល​សិស្ស​ចែកចាយ​ពី​វា ។ អ្នក​អាច​នឹង​ចង់​ស្នើរ​ឲ្យ​សិស្ស​សរសេរ​ឃ្លា « គោលការណ៍​ដែល​បង្រៀន​របៀប​ដើម្បី​សិក្សា​ដោយ​សេចក្តី​ជំនឿ » នៅ​គែម​ព្រះគម្ពីរ​របស់​ខ្លួន​ក្បែរ​នឹង​ខ​គម្ពីរ​ទាំង​នេះ ។ (កំណត់ចំណាំ ៖ ការធ្វើ​កំណត់ចំណាំ​នៅ​ក្នុង​គែម​នៃ​ព្រះគម្ពីរ​អាច​ជួយ​សិស្ស​ឲ្យ​រកឃើញ និង ចងចាំ​ពី​គោលការណ៍​សំខាន់ៗ​បាន​កាន់តែ​ងាយ​ថែម​ទៀត ) ។ បើសិន​មាន​ពេល អ្នក​អាច​សុំ​សិស្ស​ឲ្យ​ស្រាវជ្រាវ​ក្នុង អាលម៉ា ៣២:២៨, ៤១–៤៣ និង យ៉ូហាន ៧:១៧ សម្រាប់​គោលការណ៍​បន្ថែម​ទៀត ។

  • តើ​ការរស់នៅ​តាមគោលការណ៍​ដែល​បាន​បង្រៀន​នៅក្នុង​ខគម្ពីរ​ទាំងនេះ អាច​នឹង​ជួយ​យើង​ឲ្យ​រៀនសូត្រ ដោយ​ការសិក្សា និង ដោយ​សេចក្តី​ជំនឿ​យ៉ាង​ដូច​ម្តេច ? ( នៅពេល​សិស្ស​ឆ្លើយ អ្នក​អាច​ចង់​គូស​បញ្ជាក់​ថា ការធ្វើតាម​គោលការណ៍​ដូច​ខាង​ក្រោម​នេះ ​នឹង​ជួយ​យើង​ឲ្យ​សម​នឹង​ទទួល​ជំនួយ​ពី​ព្រះវិញ្ញាណ ) ។

  • នៅពេល​យើង​សក្តិសម​ដើម្បី​មាន​ព្រះវិញ្ញាណ​នៃ​ព្រះអម្ចាស់​នៅ​ជាមួយ​យើង តើ​ព្រះវិញ្ញាណ​នេះ​នឹង​ជួយ​យើង​ឲ្យ​ស្វែងរក​សេចក្តី​ពិត​យ៉ាង​ដូចម្តេច ?

គោលលទ្ធិ និង សេចក្ដីសញ្ញា ៩១:១-៦

ការញែក​ដឹង​សេចក្តីពិត​ចេញ​ពី​ការណ៍​ក្លែងក្លាយ

សូម​បង្ហាញ​សេចក្ដីថ្លែង​ការណ៍​ខាងក្រោម​ដោយ​ប្រធាន ឌៀថើរ អេស្វ អុជដូហ្វ នៃ​គណៈ​ប្រធាន​ទី​មួយ ហើយ​សូម​ឲ្យ​សិស្ស​ម្នាក់​អាន​វា​ឮៗ ៖

ប្រធាន ឌៀថើរ អេស្វ អុជដូហ្វ

« គ្មាន​ទេ​នៅក្នុង​ប្រវត្តិសាស្ត្រ​នៃ​ពិភពលោក​នេះ​ដែល​យើង​ងាយ​នឹង​ទទួល​បាន​ព័ត៌មាន​កាន់តែ​ច្រើន—ដែល​ព័ត៌មាន​ខ្លះ​ពិត ខ្លះទៀត​មិន​ពិត ហើយ​ខ្លះ​ទៀត​ពិត​ខ្លះៗ ។

« ហេតុដូច្នេះ​ហើយ គ្មាន​ប្រវត្តិសាស្ត្រ​នៃ​ពិភពលោក​នេះ​ដែល​វា​សំខាន់​ជាង​ការរៀន​ឲ្យ​បាន​ត្រឹមត្រូវ​ពី​របៀប​ដើម្បី​ញែក​ដឹង​រវាង​សេចក្តីពិត​និង​ការណ៍​ក្លែងក្លាយ​ឡើយ » (« តើការពិត​នោះ​ជា​អ្វី ? » [ ការប្រជុំ​ធម្មនិដ្ឋាន​ប្រព័ន្ធ​អប់រំ​សាសនាចក្រ ថ្ងៃទី ១៣ ខែ មករា ឆ្នាំ ២០១៣ ] ទំព័រ ៣ lds.org/broadcasts) ។

  • តើ​មាន​លទ្ធផល​អ្វី​ខ្លះ​កើត​ឡើង បើសិន​យើង​មិន​បាន​រៀន​ដើម្បី​ញែក​ដឹង​រវាង​សេចក្ដី​ពិត និង​ការណ៍​ក្លែងក្លាយ ?

សូម​សរសេរ​សំណួរ​ខាង​ក្រោម​នេះ​នៅលើ ក្តារខៀន ៖

តើ​យើង​អាច​ញែក​ដឹង​រវាង​សេចក្តីពិត​និង​ការណ៍​ក្លែងក្លាយ​ដោយ​របៀប​ណា ?

សូម​ពន្យល់​ថា វិវរណៈ​ដែល​មាន​កត់ត្រា​នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៩១ បាន​បង្រៀន ​យ៉ូសែប ស្ម៊ីធ ពី​របៀប​ដើម្បី​ញែក​ឲ្យ​ដឹង ថា​អ្វី​ដែល​គាត់​កំពុង​អាន​នៅ​ក្នុង​អាប៉ូគ្រីផា​វា​ត្រឹមត្រូវ​ឬ​អត់ ។ សូម​ឲ្យ​សិស្ស​ម្នាក់​អាន ក្បាល​កណ្ឌ ៩១ ឲ្យ​ឮៗ ខណៈ​ដែល​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម ។ បន្ទាប់​មក​សូម​ឲ្យ​សិស្ស​ពិចារណា​អំពី​សំណួរ​នៅលើ​ក្ដារខៀន​នៅពេល​ពួកគេ​សិក្សា គោលលទ្ធិ និង សេចក្ដី​សញ្ញា ៩១ ជាមួយ​សិស្ស​ផ្សេង​ទៀត ។

សូម​ពន្យល់​ថា​អាប៉ូគ្រីផា គឺ​ជា​ការប្រមូល​ផ្តុំ​នៃ​គម្ពីរ​ពិសិដ្ឋៗ​នៃ​ប្រជាជន​សាសន៍​យូដា ។ គម្ពីរ​ទាំង​នេះ​ មិន​បាន​រួម​បញ្ចូល​នៅ​ក្នុង​ព្រះគម្ពីរ​បរិសុទ្ធ​ហេព្រើ​ដើម​ឡើយ ( ព្រះគម្ពីរ​សញ្ញា​ចាស់ ) ប៉ុន្តែ​ត្រូវ​បាន​រួម​បញ្ចូល​នៅ​ក្នុង​ការបកប្រែ​នៃ​ព្រះគម្ពីរ​បរិសុទ្ធ​ជា​ភាសា​ក្រិក​មិន​យូរ​ប៉ុន្មាន​ពីមុន​ជំនាន់​ព្រះគ្រីស្ទ ។ នៅពេល​ពួកគ្រីស្ទាន​ជំនាន់​ដើម​ចងក្រង​គម្ពីរ​នានា​នៃ​ព្រះគម្ពីរ​ប៊ីប​ជាច្រើន​សតវត្សរ៍​ក្រោយមក នោះ​ពួកគេ​បាន​រួម​បញ្ចូល​គម្ពីរ​អាប៉ូគ្រីផា​ជា​សេចក្តី​បន្ថែម ។ ពួកគ្រីស្ទាន​មួយ​ចំនួន​ចាត់ទុក​គម្ពីរ​នៃ​អាប៉ូគ្រីផា​ថា​ជា​ព្រះគម្ពីរ ប៉ុន្តែ​ពួកគ្រីស្ទាន​ផ្សេង​ទៀត​ពុំ​ជឿ​ថា​វា​ជា​ការសរសេរ​ដ៏​បំផុស​គំនិត​ឡើយ ។ ព្រះគម្ពីរ​បរិសុទ្ធ​ដែល​យ៉ូសែប ស្ម៊ីធ បាន​ប្រើ​ដើម្បី​បង្កើត​ការបកប្រែ​ដ៏​បំផុស​គំនិត​របស់​លោក​នោះ​មាន​នូវ​គម្ពីរ​អាប៉ូគ្រីផា​ផង​ដែរ ។ យ៉ូសែប បាន​សួរ​ព្រះអម្ចាស់ បើសិន​ការបកប្រែ​ព្រះគម្ពីរ​បរិសុទ្ធ​ប៊ីប​របស់​លោក​គួរតែ​បញ្ចូល​គម្ពីរ​ទាំង​នោះ​ឬ​អត់ ?

សូម​ឲ្យ​សិស្ស​ម្នាក់​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៩១:១-៣ ឲ្យ​ឮៗ ។

  • តើ​យ៉ូសែប ស្ម៊ីធ បាន​រៀន​អ្វី​អំពី អាប៉ូគ្រីផា ? ( អ្នក​គួរតែ​ពន្យល់​ថា ពាក្យ​បញ្ចូល គឺ​ជា​អ្វី​មួយ​ដែល​បាន​ដាក់​ចូល​ទៅ​ក្នុង​ការសរសេរ​ដោយ​ដៃ ពេលខ្លះ​វា​បណ្តាល​ឲ្យ​បង្ខូច​អត្ថន័យ​នៃ​អត្ថបទ​ដើម ) ។

សូម​ឲ្យ​សិស្ស​ម្នាក់​ទៀត​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៩១:៤-៦ ឲ្យ​ឮៗ ។

  • តើ​ការទូន្មាន​នៅ​ក្នុង ខ ៤–៦ អាច​ជួយ​យើង​ឲ្យ​ញែក​ដឹង​សេចក្តីពិត​ពី​ការណ៍​ក្លែងក្លាយ ហើយ​ថ្លឹងថ្លែង​ពី​ភាព​ពិត​នៃ​អ្វី​ដែល​យើង​អាន​ដោយ​របៀប​ណា ? ( សិស្ស​អាច​នឹង​ប្រើពាក្យ​ផ្សេងៗ ប៉ុន្តែ​ត្រូវ​ប្រាកដ​ថា ពួកគេ​រកឃើញ​សេចក្តី​ពិត​ដូចខាង​ក្រោម​នេះ ៖ ព្រះវិញ្ញាណ​បរិសុទ្ធ​អាច​ជួយ​យើង​ឲ្យ​ដឹង​បើសិន​អ្វី​ដែល​យើង​អាន​នោះ​វា​ពិត) ។

សូម​ពន្យល់​ថា ព័ត៌មាន​ជាច្រើន​ដែល​មាន​នៅ​លើ​អ៊ិនធើរណែត​បង្កើត​ឲ្យ​មាន​សេចក្តី​ត្រូវការ​សម្រាប់​យើង​ម្នាក់ៗ​ឲ្យ​មាន​អំណោយ​ទាន​ខាង​វិញ្ញាណ​នៃ​ការញែក​ដឹង ( សូមមើល គ និង ស ៤៦:២៣) ដូច្នេះ​យើង​អាច​ដឹង​ពី​របៀប​ញែក​ដឹង​សេចក្តីពិត​ចេញ​ពី​ការណ៍​ក្លែងក្លាយ ។ ( សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​មូលហេតុ​ដែល​អំណោយ​ទាន​នៃ​ការញែកដឹង​វា​សំខាន់​យ៉ាង​ណា​នៅ​ក្នុង​ជីវិត​របស់​យើង​នោះ សូមមើល​អត្ថបទ អែលឌើរ ដាវីឌ អេ បែដណា « Quick to Observe » EnsignLiahona ខែ ធ្នូ ឆ្នាំ ២០០៦ ទំព័រ ៣១–៣៦ ) ។

handout iconសូម​ចែក​ច្បាប់​ចម្លង​នៃ សេចក្តី​ថ្លែងការណ៍ ដោយ​អែលឌើរ ស្ទីវីន អ៊ី ស្នូ​នៃ​ពួក​ចិតសិប​នាក់​ឲ្យ​សិស្ស​ម្នាក់ៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​មើល​កថាខណ្ឌ​ពីរ​ដំបូង​នៃ​ការទូន្មាន​របស់​អែលឌើរ ស្នូ អំពី​ការ​វាស់វែង​ព័ត៌មាន​ដែល​យើង​អាច​អាន​អំពី​ប្រវត្តិសាសនាចក្រ និង ការបង្រៀន​នានា ។

ក្រដាស​ចែក, ការ​ធ្វើ​តុល្យភាព​ក្នុង​ប្រវត្តិ​សាសនាចក្រ

ការ​ធ្វើ​តុល្យភាព​ក្នុង​ប្រវត្តិ​សាសនាចក្រ

មូលដ្ឋាន​គ្រឹះ​នៃ​ការស្តារឡើង​វិញ—មេរៀន​ទី ១០

អែលឌើរ ស្ទិវីន អ៊ី. ស្នូ

អែលឌើរ ស្ទិវីន អ៊ី. ស្នូ នៃ​ក្រុម​ចិតសិប​នាក់ បាន​មាន​ប្រសាសន៍​ថា ៖

« អ៊ិនធើរណែត​បានបញ្ចូល​ព័ត៌មាន​គ្រប់​យ៉ាង​ដែល​ងាយ​ស្រួល​ឲ្យ​យើង​រក​បាន​នៅ​នឹង​ចុង​ម្រាមដៃ​របស់​យើង—ទាំង​ល្អ អាក្រក់ ពិត ក្លែងក្លាយ—រួម​ទាំង​ព័ត៌មាន​អំពី​ប្រវត្តិ​សាសនាចក្រ​ផងដែរ ។ អ្នក​អាច​អាន​ប្រវត្តិ​សាសនាចក្រ​ដ៏​ច្រើន​របស់​យើង ប៉ុន្តែ​វា​សំខាន់​ដើម្បី​អាន​ពី​វា ហើយ​យល់​ពី​បរិបទ​របស់​វា ។ ភាព​លំបាក​ជាមួយ​ព័ត៌មាន​មួយ​ចំនួន​នៅ​លើ​អ៊ិនធើរណែត​គឺថា វា​ចេញ​ឆ្ងាយ​ពី​បរិបទ ហើយ​អ្នក​ពិត​ជា​មិន​អាច​ឃើញ​ដំណើរ​រឿង​ទាំងមូល​ឡើយ ។

« ជា​ទូទៅ ព័ត៌មាន​ដែល​ព្យាយាម​ធ្វើ​ឲ្យ​សាសនា​ចក្រ​អាម៉ាស់​នោះ គឺ​ផ្អែក​តែ​ទៅលើ​គំនិត​របស់​គេ​ផ្ទាល់ ហើយ​វា​មិន​យុត្តិធម៌​ទេ ។ យើង​គួរ​តែ​ស្វែងរក​ប្រភព​ព័ត៌មាន​ទាំងឡាយ​ណា​ដែល​ពិពណ៌នា​ដោយ​មិន​លម្អៀង ពី​ជំនឿ និង ប្រវត្តិសាស្ត្រ​របស់យើង ។ មាន​គេហទំព័រ​ខ្លះ​មាន​បំណង​អាក្រក់ ហើយ​របៀប​ដែល​គេ​បង្ហាញ​ពី​ព័ត៌មាន​នោះ អាច​បណ្ដាល​ឲ្យ​មាន​ជា​វិវាទ ។ សូម​ស្វែងរក​ប្រភព​ព័ត៌មាន​ទាំងឡាយ​ណា​ដែល​មាន​អ្នក​កត់​ត្រា​ប្រវត្តិសាស្ត្រ​ដោយ​មាន​ការទទួល​ស្គាល់ និង គោរព ទោះបីជា​ពួកគេ​ជា​សមាជិក ឬ មិន​មែន​សមាជិក​នៃ​សាសនា​ចក្រ​ក៏​ដោយ ។

« យុវវ័យ​មួយ​ចំនួន​មាន​ការ​ភ្ញាក់​ផ្អើល និង រន្ធត់ ដោយ​សារ​ព័ត៌មាន​ប្រឆាំង​នឹង​ពួក​មរមន ដែល​មាន​នៅលើ​អ៊ិនធើរណែត ដោយ​សារ​ពួកគេ​ពុំ​បាន​ធ្វើ​ឲ្យ​ខ្លួនឯង​មាន​ភាព​រឹង​មាំ ដើម្បី​ទប់​ទល់​នឹង​ព័ត៌មាន​នោះ ។ ប្រហែល​ជាពួកគេ​មិន​បាន​ចំណាយ​ពេល​គ្រប់​គ្រាន់​លើ​ផ្នែក​វិញ្ញាណ ដើម្បី​រៀបចំ និង ពង្រឹង​ខ្លួន​ពួកគេ​សម្រាប់​អ្វី​ដែល​អាច​កើត​ឡើង ។ នៅពេល​បទពិសោធន៍​លំបាក​នៃ​ជីវិត​បាន​មកដល់​ពួកគេ នោះ​វា​ជា​ការ​សំខាន់​ថា ពួកគេ​ធ្វើ​កិច្ចការ​គ្រឹះ​ទាំងនោះ ដែល​យើង​តែង​តែ​និយាយ​នោះ​គឺ ៖ បន្ត​សិក្សា​ព្រះគម្ពីរ និង ធ្វើ​ការ​អធិស្ឋាន​ដ៏​មាន​អត្ថន័យ​ជាមួយ​ព្រះ​វរបិតាសួគ៌ ។ កិច្ចការ​គ្រឹះ​ទាំងនោះ ​រៀបចំ​មនុស្ស​សម្រាប់​ទុក្ខ​លំបាក​គ្រប់​បែប​យ៉ាង រួម​ទាំង​អត្ថបទ​ទាំងឡាយ​របស់​ពួក​ប្រឆាំង​នឹង​ពួក​មរមន ដែល​ពួកគេ​នឹង​ជួប​នៅ​លើ​អ៊ិនធើរណែត » (« Balancing Church History » New Era, ខែ មិថុនា ឆ្នាំ ២០១៣ ទំព័រ ២១–២២ ) ។

  • ដោយសារ​យើង​ត្រូវតែ​វាស់វែង​ដោយ​យកចិត្ត​ទុកដាក់​នូវ​ភាព​ពិត​នៃ​ប្រភព​ព័ត៌មាន​អំពី​ប្រវត្តិ​សាសនាចក្រ និង ការបង្រៀន តើ​អ្នក​អាច​ប្រើ​ការបង្រៀន​របស់​អែលឌើរ ស្នូ ដើម្បី​ជួយ​អ្នក​ឲ្យ​វាស់វែង​ភាព​ពិត​នៃ​អ្វី​ដែល​អ្នក​អាន​អំពី​សាសនាចក្រ​ដោយ​របៀប​ណា ?

សូម​ឲ្យ​សិស្ស​អាន​កថាខណ្ឌ​ទី​បី​នៃ​សេចក្តី​ថ្លែងការណ៍​របស់​អែលឌើរ ស្នូ ដោយ​ស្ងាត់ស្ងៀម ។ បន្ទាប់មក សូម​ពិភាក្សា​សំណួរ​ដូច​ខាងក្រោម​នេះ ៖

  • តើ​ការទូន្មាន​របស់​អែលឌើរ ស្នូ នឹង​ជួយ​អ្នក​ដូចម្តេច នៅពេល​អ្នក​ជួប​នឹង​ព័ត៌មាន​ដែល​រារាំង​ជំនឿ​របស់​អ្នក ?

ការបន្ត​នៅ​ស្មោះត្រង់​នៅពេល​មាន​សំណួរ​បែប​នោះ​កើត​ឡើង

សូម​ពន្យល់​ថា សមាជិក​សាសនាចក្រ មាន​ពេល​ខ្លះ​អាច​មាន​សំណួរ ឬ មន្ទិលសង្ស័យ​អំពី​គោលលទ្ធិ ប្រវត្តិសាស្ត្រ ឬ​គោល​ជំហរ​លើ​បញ្ហា​សង្គម​របស់​សាសនាចក្រ ។ សូម​ចែកចាយ​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​នេះ​ដោយ​ប្រធាន ឌៀថើរ អេស្វ អុជដូហ្វ ជាមួយ​សិស្ស​របស់​អ្នក ៖

ប្រធាន ឌៀថើរ អេស្វ អុជដូហ្វ

« ធម្មតា​ទេ​ដែល​មាន​សំណួរ​នោះ — គ្រាប់​ពូជ​នៃ​សំណួរ​ស្មោះត្រង់​តែង​លេច​ពន្លក​ឡើង និង​លូតលាស់​ជា​ដើម​ឈើ​យល់ដឹង​មួយ​ដ៏​ធំ ។ មាន​សមាជិកសាសនាចក្រ ​ខ្លះ​ពុំ​ស្វិតស្វាញ​នឹង​សំណួរ​ប្រាកដ​ប្រជា ឬ​ធ្វើ​ឲ្យ​អន់​ចិត្ត​ឡើយ​នៅ​ពេល​មួយ ឬ​ផ្សេង​ទៀត ។ គោល​បំណងចម្បង​នៃ​សាសនាចក្រ​គឺ​បីបាច់ និង​បណ្ដុះ​គ្រាប់​ពូជ​នៃ​ក្ដី​ជំនឿ — សូម្បី​ពេល​ខ្លះ​ជា​ដី​ខ្សាច់​នៃ​មន្ទិល និង​ភាព​មិន​ប្រាកដ​ក្ដី » (« មក ចូល​រូម​ជាមួយ​យើង » EnsignLiahona, ខែ វិច្ឆិកា ឆ្នាំ ២០១៣ ទំព័រ ២៣ ) ។

handout iconសូម​ចែក​ក្រដាស « ការញែក​ដឹង​សេចក្តីពិត​ចេញ​ពី​ការណ៍​ក្លែងក្លាយ » ដែល​រួម​មាន​នូវ​ការទូន្មាន​ពី​ថ្នាក់​ដឹកនាំ​សាសនាចក្រ ​សម្រាប់​អស់​អ្នក​ដែល​មាន​សំណួរ ឬ មន្ទិល​សង្ស័យ ។ សូម​ឲ្យ​សិស្ស​អាន​សេចក្តី​ថ្លែងការណ៍​នៅ​លើ​ក្រដាស​ចែក​នោះ​ដោយ​ស្ងាត់ស្ងៀម ហើយ​រកមើល​គោលការណ៍​ដែល​នឹង​ជួយ​នរណា​ម្នាក់​ឆ្លើយ​សំណួរ ឬ មន្ទិល​សង្ស័យ​ក្នុង​លក្ខណៈ​មួយ​ដ៏​ស្មោះត្រង់ ។ បន្ទាប់​ពី​ទុក​ពេល​គ្រប់គ្រាន់​ហើយ​នោះ សូម​ឲ្យ​សិស្ស​ពន្យល់​ថា អ្វី​ដែល​ពួកគេ​អាន​នៅ​លើ​ក្រដាស​ចែក​នេះ​អាច​ជួយ​នរណា​ម្នាក់​ដែល​មាន​សំណួរ ឬ មន្ទិលសង្ស័យ​អំពី​គោលលទ្ធិ ប្រវត្តិ ឬ គោលជំហរ​លើ​បញ្ហា​សង្គម​របស់​សាសនាចក្រ​ដោយ​របៀប​ណា ។

ក្រដាសចែក, ញែក​ដឹង​សេចក្តីពិត​ចេញ​ពី​ការណ៍​ក្លែងក្លាយ

នៅពេល​អ្នក​បញ្ចប់​មេរៀន សូមគូស​បញ្ជាក់​ថា​ទោះបីជា​មាន​សំណួរ​មួយ​ចំនួន​ដែល​យើង​មិន​អាច​រក​ចម្លើយ​ឃើញ​ក្នុង​ជីវិត​នេះ​ក្តី យើង​អាច​រក​ចម្លើយ​ឃើញ​ដើម្បី​ឆ្លើយ​សំណួរ​ដ៏​អស្ចារ្យ​របស់​យើង​នៅពេល​យើង​គោរព​ប្រតិបត្តិ​តាម​ព្រះបញ្ញាត្តិ សិក្សា​ធនធាន​ព័ត៌មាន​ត្រឹមត្រូវ​នានា—ជា​ពិសេស​គឺ​ប្រសាសន៍​របស់​ព្យាការី​ដែល​កំពុង​រស់នៅ—ស្វែងរក​ការដឹកនាំ​តាមរយៈ​ការអធិស្ឋាន និង អនុវត្ត​ភាព​អត់ធ្មត់ និង សេចក្តី​ជំនឿ ។

សូម​ឲ្យ​សិស្ស​ចែកចាយ​បទពិសោធន៍​ទាំង​ឡាយ​ដែល​ពួកគេ​មាន នៅពេល​ពួកគេ​មាន​អារម្មណ៍​ថា​មាន​ជំនួយ​របស់​ព្រះអម្ចាស់​ដឹកនាំ​ពួកគេ​ដើម្បី​ស្វែងរក​សេចក្តី​ពិត ហើយ​ឆ្លើយ​តប​សំណួរ​របស់​ខ្លួន ។

សូម​លើក​ទឹក​ចិត្ត​សិស្ស​ឲ្យ​រំឭក​សេចក្តីថ្លែងការណ៍​នៅ​លើ​ក្រដាស​ចែក​នោះ ហើយ​ឲ្យ​ពួកគេ​ធ្វើតាម​ការទូន្មាន​មក​ពី​មេរៀន​ដែល​ឲ្យ​ព្យាយាម​រៀនសូត្រ ដោយ​ការសិក្សា និង ដោយ​សេចក្តី​ជំនឿ ។

ការអាន​របស់​សិស្ស

ការញែក​ដឹង​សេចក្តីពិត​ចេញ​ពី​ការណ៍​ក្លែងក្លាយ

មូលដ្ឋាន​គ្រឹះ​នៃ​ការស្តារឡើង​វិញ—មេរៀន​ទី ១០

នៅ​ក្នុង​គ្រប់​សម័យ​កាល​កាន់កាប់​ត្រួតត្រា​ទាំងអស់​នៃ​ដំណឹង​ល្អ ឥទ្ធិពល​នៃ​អារក្ស​បាន​ប្រឆាំង​នឹង​ព្រះ​រួម​ទាំង​កិច្ចការ​របស់​ទ្រង់ ។ ប៉ុន្តែ​កិច្ចការ​របស់​ព្រះអម្ចាស់​នឹង​មិន​ស្មុគស្មាញ​ទេ ។ នៅ​ជំនាន់​ថ្ងៃ​ចុងក្រោយ​នេះ ថ្ម​ដែល​ដាប់​ផ្ដាច់​ចេញ​ពី​ភ្នំ ហើយ​វា​បន្ដ « រមៀល​ចេញ​ទៅ​រហូត​ដល់​បាន​ពេញ​ផែនដី​ទាំងមូល » (គ និង ស ៦៥:២) ។ ទោះជា​យ៉ាង​ណា​ក៏​ដោយ សមាជិក​សាសនាចក្រ​ម្នាក់ៗ​អាច​ត្រូវ​បាន​បោក​បញ្ឆោត យើង​ម្នាក់ៗ​ត្រូវ « ចាំ​យាម​ហើយ​អធិស្ឋាន​ជានិច្ច » (នីហ្វៃទី ៣ ១៨:១៨) ។

ប្រធាន ថូម៉ាស អេស ម៉នសុន

« នៅក្នុង​យុគ​សម័យ​នៃ​ភាព​ភ្លឺថ្លា​នេះ ពេល​ដែល​ភាព​ពេញ​លេញ​នៃ​ដំណឹងល្អ​ត្រូវ​បាន​ស្ដារ​ឡើង​វិញ នោះ​អ្នក និង​ខ្ញុំ​ពុំ​ចាំ​បាច់​ធ្វើ​ដំណើរ​ឆ្លង​កាត់​សមុទ្រ ឬ​ដើរ​លើ​ផ្លូវ​ដែល​ពុំ​ស្គាល់​ដើម្បី​ស្វែង​រក​សេចក្ដីពិត​នោះ​ឡើយ ។ ព្រះវរបិតា​សួគ៌​ដែល​ពេញ​ដោយ​ក្ដី​ស្រឡាញ់ បាន​រៀប​ចំ​ផ្លូវ​ឲ្យ​យើង ហើយ​ផ្ដល់​នូវ​ការ​ដឹកនាំ​ជាក់​លាក់​មួយ—គឺ ការ​គោរព​ប្រតិបត្តិ ។ ចំណេះ​ដឹងមួយ​អំពី​សេចក្ដីពិត និង ចម្លើយ​ចំពោះ​សំណួរ​ដ៏​ធំ​របស់​យើង កើត​មាន​នៅ​ពេល​យើង​គោរព​ប្រតិបត្តិ​បទបញ្ញត្តិ​របស់​ព្រះ » ( ថូម៉ាស អេស ម៉នសុន « ការ​គោរព​ប្រតិបត្តិ​នាំ​មក​នូវ​ពរជ័យ » EnsignLiahona, ខែ ឧសភា ឆ្នាំ ២០១៣ ទំព័រ ៨៩ ) ។

ប្រធាន ឌៀថើរ អេស្វ អុជដូហ្វ

« មិត្តភក្ដិ​ជា​ទីស្រឡាញ់​របស់​ខ្ញុំ—សូម​សង្ស័យក្តី​មន្ទិល​អ្នក​ពី​មុន​សង្ស័យ​ក្ដី​ជំនឿ​អ្នក ។ យើង​ពុំ​ត្រូវ​អនុញ្ញាត​ឲ្យ​មន្ទិល​សង្ស័យចាប់​យើង​ជា​ឈ្លើយ ហើយ​បង្ខាំង​យើង​ពី​សេចក្ដី​ស្រឡាញ់​ព្រះ ភាព​សុខសាន្ត និង​អំណោយ​ទាន ដែល​បាន​មក​ពីសេច​ក្ដី​ជំនឿ​លើ​ព្រះ​យេស៊ូវគ្រីស្ទ​ជា​ដាច់​ខាត » ( ឌៀថើរ អេស្វ អុជដូហ្វ « មក ចូល​រូម​ជាមួយ​យើង » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១៣ ទំព័រ ២៣ ) ។

ប្រធាន ឌៀថើរ អេស្វ អុជដូហ្វ

« សាតាំង​គឺ​ជា​មេ​បោក​ដ៏​ធំ ‹ ​ចោទ​ប្រកាន់​ពី​ពួក​បង​ប្អូន​យើង​រាល់​គ្នា › [វិវរណៈ ១២:១០], បិតា​នៃ​សេចក្តី​កុហក [ សូមមើល យ៉ូហាន ៨:៤៤], ជា​អ្នក​ព្យាយាម​បោក​បញ្ឆោត​អ្នក​ដើម្បី វា​អាច​បាន​ឈ្នះ​លើ​អ្នកដែរ [ សូមមើល គ និង ស ៥០:៣] ។ …

« ដ្បិត​អស់​អ្នក​ដែល​ចាប់​យក​សេចក្តី​ពិត យុទ្ធសាស្ត្រ​ចម្បង​របស់​វា​នោះ​គឺ​សាបព្រោះ​គ្រាប់​ពូជ​នៃ​ការមន្ទិល​សង្ស័យ ។ ឧទាហរណ៍ វា​បាន​ធ្វើ​ឲ្យ​សមាជិក​សាសនាចក្រ​ជា​ច្រើន ជំពប់​ជើង​ដួល នៅពេល​ពួកគេ​ឃើញ​ព័ត៌មាន​អំពី​សាសនាចក្រ​ដែល​ហាក់​បី​ដូច​ជា​ផ្ទុយ​នឹង​អ្វី​ដែល​ពួកគេ​ធ្លាប់​បាន​រៀន​ពីមុន ។

« បើសិន​អ្នក​ឆ្លង​កាត់​បទពិសោធន៏​បែប​នេះ សូម​ចងចាំ​ថា ជំនាន់​នៃ​ព័ត៌មាន​នេះ​មាន​មនុស្ស​ជា​ច្រើន​បង្កើត​ការសង្ស័យ​អំពី​អ្វីៗ​គ្រប់​យ៉ាង នៅ​គ្រប់​ពេលវេលា និង គ្រប់​ទីកន្លែង ។ …

« …ហើយ​វា​តែងតែ​ជា​ការណ៍​ល្អ​ដើម្បី​ចាំថា ដោយសារ​អ្វី​ដែល​បាន​បោះពុម្ព​លើ​កាសែត លើ​អ៊ិនធើរណែត កើត​ឡើង​ជា​ញឹកញាប់​ដដែលៗ ឬ មាន​ក្រុម​ដ៏​មាន​អំណាច​មួយ​នៃ​អ្នក​ដែល​ដើរ​តាម​ពុំ​បាន​ធ្វើ​ឲ្យ​វា​ពិត​ឡើយ ។

« ពេល​ខ្លះ ព័ត៌មាន​មិន​ពិត​បាន​ប្រកាស តាម​របៀប​នោះ​ដែល​វា​មើល​ទៅ​គួរ​ឲ្យ​ជឿ​បាន ។ …

« …ឥឡូវ​អ្វី​ដែល​មើល​ទៅ​ហាក់បី​ដូច​ជា​ផ្ទុយ អាច​ត្រូវ​បាន​យល់​យ៉ាង​ល្អ នៅពេល​យើង​ស្វែងរក និង​ទទួល​ព័ត៌មាន​ដែល​គួរឲ្យ​ទុក​ចិត្ត​បាន » ( ឌៀថើរ អេស្វ អុជដូហ្វ « តើ​សេចក្តី​ពិត​គឺ​ជា​អ្វី ? » [ ការប្រជុំ​ធម្មនិដ្ឋាន​ប្រព័ន្ធ​អប់រំ​សាសនាចក្រ ថ្ងៃទី ១៣ ខែ មករា ឆ្នាំ ២០១៣ ] lds.org/broadcasts ។

អែលឌើរ ដាល្លិន អេក អូក

« ពេល​យើង​ចាប់​ផ្ដើម​ដោយ​វាស់​ស្ទង់​ការ​អនុវត្តន៍​សម័យ​ទំនើប និង​សំណើរ​ប្រឆាំង​នឹង​អ្វី​ដែល​យើង​បាន​ដឹង​ពី​ផែន​ការ​នៃ​ព្រះអម្ចាស់ និង​ផល​ដែល​ផ្ដល់​ឲ្យ​ក្នុង​ព្រះ​បន្ទូល​នៃ​ព្រះ​អម្ចាស់ និង​ការ​បង្រៀន​នៃ​ព្យាការី​ដែល​រស់​នៅ​របស់​ទ្រង់…នោះ​យើង​ដឹង​ថា​ការណ៍​នេះ​នាំ​យើង​ឲ្យ​នៅ​លើ​ផ្លូវ​សុវត្ថិភាព​អស់កល្ប​ជានិច្ច » ( ដាល្លិន អេក អូក « As He Thinketh in His Heart » [ ល្ងាច​មួយ​ជាមួយ​អែលឌើរ ដាល្លិន​អេច អូក ថ្ងៃ ទី ៨ ខែ កុម្ភៈ ឆ្នាំ ២០១៣ ], lds.org/broadcasts) ។

អែលឌើរ ជែហ្វ្រី អ័រ ហូឡិន

« ក្នុង​វេលា​នៃ​ការ​ភ័យខ្លាច ឬ​ការសង្ស័យ ឬ​ពេល​ដែល​មាន​បញ្ហា សូម​កាន់ខ្ជាប់​ទៅនឹង​ទីតាំង​ដែល​អ្នក​បាន​ឈ្នះ​រួច​ហើយ បើទោះ​បី​ជា​ទីតាំង​នោះ​មាន​កំណត់​ក្ដី ។ …ពេល​គ្រាទាំង​នោះ​មក​ដល់ ហើយ បញ្ហា​បញ្ចេញ​នៅ​ផ្ទៃ​ខាងលើ ដំណោះ​ស្រាយ​មិន​កើត​ភ្លាម​ទេ សូម​កាន់​ខ្ជាប់​ទៅនឹង​អ្វី​ដែល​អ្នក​បាន​ដឹង​រួច​ហើយ ហើយ​ឈរ​យ៉ាង​រឹង​មាំ រហូត​ដល់​ចំណេះ​ដឹង​បន្ថែម​ទៀត​មក​ដល់ » ( ជែហ្វ្រី អ័រ ហូឡិន « ខ្ញុំ​ជឿ​ហើយ លោក​ម្ចាស់​អើយ » EnsignLiahona, ខែ ឧសភា ឆ្នាំ ២០១៣ ទំព័រ ៩៣–៩៤ ) ។

អែលឌើរ នែល អិល អាន់ឌើរសិន

« យើង​អាន​រំឭក​ដល់​អ្នក​សួរ​​ដោយ​ស្មោះ​នោះ​ថា ព័ត៌មាន​លើ​អ៊ិនធើរណិត ពុំ​បាន​ចម្រាញ់​ភាព​មិន ‹ ពិត › ចេញ​ទេ ។ ព័ត៌មាន​មួយ​ចំនួន មិន​ថា​វា​មាន​ការ​បញ្ចុះបញ្ចូល​យ៉ាង​ណា​ទេ វា​មិន​ពិត​ឡើយ » ( នែល អិល អាន់ឌើរសិន « យ៉ូសែប ស៊្មីធ » EnsignLiahona, ខែ វិច្ឆិកា ឆ្នាំ ២០១៤ ទំព័រ ២៩ ) ។

អែលឌើរ ប៉ុល​វី ចន​សុន

« ចម្លើយ​ទៅ​នឹង​សំណួរ​ខាង​វិញ្ញាណ ត្រូវ​បាន​ផ្ដល់​ដល់​បុគ្គល​ទាំងឡាយ​ដែល​គ្មាន​ភាព​រឹង​ទទឹង​នៅ​ក្នុង​ដួង​ចិត្ត អ្នក​ដែល​ទូល​សូម​ដោយ​សេចក្ដី​ជំនឿ ជឿ​ថា​ពួកគេ​នឹង​ទទួល​បាន និង​អ្នក​ដែល​ព្យាយាម​គោរព​ប្រតិបត្តិ​តាម​ព្រះ​បញ្ញត្តិ​ទាំងឡាយ » ( ប៉ុល​វី ចន​សុន « A Pattern for Learning Spiritual Things » [Church Educational System address to religious educatorsថ្ងៃទី ៧ ខែ សីហា ឆ្នាំ ២០១២ ], si.lds.org) ។

អែលឌើរ ណែល អេ. ម៉ាកស្វែល

« ការសិក្សា​អំពី​សាសនាចក្រ…តាមរយៈ​កែវភ្នែក​បះបោរ​របស់​ខ្លួន [ គឺ ] ដូច​ជា​ការសម្ភាសន៍​សាសន៍​យូដា​ដើម្បី​បាន​យល់​ពី​ព្រះយេស៊ូវគ្រីស្ទ »​( នែល អេ. ម៉ាកស្វែល « All Hell Is Moved » [ ការប្រជុំ​ធម្មនិដ្ឋាន​សាកលវិទ្យា​ព្រិក ហាំ យ៉ង់ ថ្ងៃទី ៨ ខែ វិច្ឆិកា ឆ្នាំ ១៩៧៧ ], ទំព័រ ៣ speeches.byu.edu) ។