ឆ្នាំ ២០១០-២០១៩
របាយការណ៍​ការិយាល័យ​សវនកម្ម​សាសនាចក្រឆ្នាំ 2012
ខែ មេសា 2013


2:4

របាយការណ៍​ពី​ការិយាល័យ​សវនកម្ម​សាសនាចក្រឆ្នាំ 2012

ជូន​ចំពោះ​គណៈប្រធាន​ទី​មួយ​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ

បងប្អូន​ប្រុស​ស្រីជា​ទី​ស្រឡាញ់ ៖ ដូច​ដែល​បានណែនាំ​នៅ​ក្នុង​វិវរណៈ​នៅ​កណ្ឌទី 120 នៃ​គោលលិទ្ធិ និង សេចក្តីសញ្ញា គឺ​ក្រុម​ប្រឹក្សា​ស្តី​ពី​ការ​ប្រើប្រាស់​ដង្វាយ​មួយភាគ​ក្នុង​ដប់​​ដើម្បី​អនុញ្ញាត​ការ​ចំណាយ​នៃ​មូលនិធិ​សាសនា​ចក្រ ។ ក្រុម​ប្រឹក្សា​នេះ​រួម​មាន​គណៈប្រធាន​ទីមួយ កូរ៉ុម​នៃ​សាវក​ដប់​ពីរនាក់ និង​ គណៈប៊ីស្សពជា​អធិបតី​ ។

ក្រុម​ប្រឹក្សា​នេះ​អនុមតិ​ថវិកា​សម្រាប់​ការិយាល័យ​នានា ដំណើរការនៃ​សាសនាចក្រ និង ការបែង​ចែក​ទាក់​ទង​ទៅ​នឹង​អង្គភាព​សាសនា ។ អង្គភាព​សាសនាចក្រ​ទាំងឡាយ​ចាយវាយ​មូល​និធិ​ស្រប​ទៅ​តាម​ថវិកា​ដែលបាន​អនុមតិ ហើយ​ស្រប​ទៅ​នឹង​គោលនយោបាយ​ និង ទម្រង់ការ​ទាំងឡាយ​របស់​សាសនាចក្រ ។​

ការិយាល័យ​សវនកម្ម​សាសនាចក្រ​ត្រូវ​បាន​ផ្តល់​ឲ្យ​នូវ​ការ​អនុញ្ញាត​ដើម្បី​ប្រើប្រាស់​កំណត់​ត្រា និង ប្រព័ន្ធ​ចាំ​បាច់​មួយ​ចំនួន​ដើម្បី​វាយ​តម្លៃការគ្រប់គ្រង​គ្រប់គ្រាន់​សម្រាប់​ការ​ទទួល​មូលនិធិ ការចំណាយ និង​ ការការពារ​ទ្រព្យ​សម្បត្តិ​សាសនា​ចក្រ​។ ការិយាល័យ​សវនកម្ម​សាសនាចក្រ​ជា​ការិយាល័យ​ឯករាជ្យ​ពីការិយាល័យផ្សេងៗទៀតនៃ​សាសនា​ចក្រ និង មាន​ដំណើរការ ហើយ​រួម​មាន​បុគ្គលិកដូច​ជា ​គណនេយ្យករ​សាធារណៈដែលមាន​លិខិត​បញ្ជាក់ សវនករ​ផ្ទាល់​ដែល​មាន​លិខិត​បញ្ជាក់ សវនករ​ប្រព័ន្ធព័ត៌មាន​ដែល​មាន​លិខិត​បញ្ជាក់ និង អ្នក​ជំនាញ​ដទៃ​ទៀត​ដែល​បាន​អនុញ្ញាតឲ្យ​ធ្វើការ ។

ដោយ​ផ្អែក​លើ​ការ​ធ្វើ​សវនកម្ម ការិយាល័យ​សវនកម្ម​សាសនា​ចក្រ​មាន​នូវ​គោលគំនិត​មួយ​ថា​ គ្រប់ព័ត៌មាន​លម្អិត វិភាគទាន​ដែល​ទទួល​បាន​ ចំណាយ​ដែល​បាន​ចាយ និង ទ្រព្យ​របស់​សាសនា​ចក្រ​សម្រាប់​ ឆ្នាំ 2012 ត្រូវ​បាន​កត់​ត្រា​ និង គ្រប់គ្រង​ដោយ​របៀប​ដ៏ត្រឹម​ត្រូវតាម​​​ផ្នែក​គណនេយ្យ តាម​ថវិកាដែល​បាន​អនុមតិ និង គោលនយោបាយ​ និង ទម្រង់ការ​ទាំងឡាយ​នៃ​សាសនាចក្រ​ ។

ផ្ញើជូន​ដោយ​ការ​គោរព

ការិយាល័យ​សវនកម្ម​សាសនាចក្រ

រ៉ូប៊ើត ដបុលយូ ខានវែល

នាយក​គ្រប់គ្រង