ឆ្នាំ ២០១០-២០១៩
សូម​ស្វាគមន៍​មក​កាន់​សន្និសីទ
ខែ មេសា 2013


4:29

សូម​ស្វាគមន៍​មក​កាន់​សន្និសីទ

ខ្ញុំ​សូម​លើក​ទឹកចិត្ត​អ្នក​ឲ្យ​យក​ចិត្ត​ទុក​ដាក់ ហើយ​ទទួល​យក​សារលិខិត​​ដែល​យើង​នឹង​ស្ដាប់ ។ ខ្ញុំ​សូម​អធិស្ឋាន​ថា​យើង​នឹង​ធ្វើ​ដូច្នេះ​ ។

បងប្អូន​ប្រុស​ស្រី​ជា​ទីស្រឡាញ់​របស់​ខ្ញុំ ខ្ញុំ​មាន​ចិត្ត​រីករាយ​ដើម្បី​ស្វាគមន៍​អ្នក​មក​កាន់​សន្និសីទទូទៅ​ប្រចាំ​ឆ្នាំ​នៃ​សាសនា​ចក្រ​លើ​ទី 183 ។

អំឡុង​ប្រាំមួយ​ខែ ចាប់​តាំង​ពី​យើង​បាន​ជួប​គ្នា​កាល​ពី​លើក​មុន ខ្ញុំ​មាន​ឱកាស​ធ្វើ​ដំណើរមួយ​ចំនួន ហើយ​បាន​ជួប​នឹង​អ្នក​រាល់គ្នា​មួយ​ចំនួន​នៅ​ក្នុង​តំបន់​របស់​អ្នក ។ បន្ទាប់​ពី​សន្និសីទទូទៅ​ខែ​តុលា​មក ខ្ញុំ​បាន​ធ្វើ​ដំណើរ​ទៅ​ប្រទេស​អាល្លឺម៉ង់ ហើយ​ខ្ញុំ​មាន​ឱកាស​ជួប​នឹង​សមាជិក​យើង​នៅ​តំបន់​មួយ​ចំនួន​ក្នុង​ប្រទេស​នោះ ក៏​ដូចជា​ផ្នែក​នានា​នៃ​ប្រទេស​អូស្ត្រាលី​ផងដែរ ។

នៅ​ចុង​ខែ​តុលា ខ្ញុំ​បាន​ឧទ្ទិស​ឆ្លង​ព្រះវិហារ​បរិសុទ្ធ កាលហ្គារី អាល់ប៊ើរតា ក្នុង​ប្រទេស​កាណាដា ដោយ​មាន​ជំនួយ​ពី​អែលឌើរ និង​ស៊ីស្ទើរ អិម រ័សុល បាឡឺដ, អែលឌើរ និង​ស៊ីស្ទើរ ក្រេហ្គ ស៊ី គ្រីស្ទីនសិន ព្រមទាំង​ អែលឌើរ និង​ស៊ីស្ទើរ វីល្លាម អរ វ៉កឃើរ ។ ក្នុង​ខែ​វិច្ឆិកា ខ្ញុំ​បាន​ឧទ្ទិស​ឆ្លង​ឡើង​វិញនូវ​ព្រះវិហារ​បរិសុទ្ធ ប័យស៊ី អៃដាហូ ។ ក៏​មាន​អ្នក​រួម​ដំណើរ​នឹង​ខ្ញុំ​ដើម្បី​ចូលរួម​ក្នុង​ការ​ឧទ្ទិស​នោះ​ផង​ដែរ រួម​មាន ​​អែលឌើរ និង​ស៊ីស្ទើរ ដេវីឌ អេ បែដណា, អែលឌើរ និង​ស៊ីស្ទើរ ក្រេហ្គ ស៊ី គ្រីស្ទីនសិន ព្រម​ទាំង​ អែលឌើរ និង​ស៊ីស្ទើរ វីល្លាម អរ វ៉កឃើរ ។

ការ​អបអរ​សាទរ​តាម​វប្បធម៌​បាន​ធ្វើ​ឡើង​​នៅ​ក្នុង​ការ​ឧទ្ទិស​ទាំងពីរ​នេះ​គឺ​វិសេសវិសាល​ណាស់ ។ ខ្ញុំ​មិន​បាន​ចូល​រួម​ដោយ​ផ្ទាល់​នៅ​ក្នុង​ការអបអរ​សាទរ​តាម​វប្បធម៌​ក្នុង កាលហ្គារី នោះ​ទេ ដោយ​សារ​វា​ថ្ងៃខួប​កំណើត​គំរប់​ 85 ឆ្នាំ​របស់​ស៊ីស្ទើរ ម៉នសុន ហើយ​ខ្ញុំ​មាន​អារម្មណ៍​ថា​គួរ​តែ​នៅ​ជាមួយ​នឹង​គាត់ ។ តែ​ខ្ញុំ​ និង​គាត់​បាន​មាន​ឱកាស​មើល​ការ​អបអរ​សាទរ​នោះ​នៅ​បន្ទប់​ទទួល​ភ្ញៀវ​យើងតាម​ទូរទស្សន៍ រួចហើយ​ខ្ញុំ​​បាន​ជិះ​យន្ត​ហោះទៅ កាលហ្គារី នៅ​ព្រឹក​ស្អែក​ដើម្បី​ធ្វើ​ការ​ឧទ្ទិស​ឆ្លង ។ ក្នុង ប័យស៊ី មាន​យុវវ័យ​ជាង​ 9,000 នាក់​មក​ពី​មណ្ឌល​ព្រះវិហារ​បរិសុទ្ធ​បាន​មក​ចូល​រួម​ក្នុង​ការ​អបអរសាទរ​តាម​វប្បធម៌​នោះ ។ មាន​យុវវ័យ​ជាច្រើន​បាន​ចូលរួម​ក្នុង​កម្មវិធី​នោះរហូត​ដល់​គ្មាន​កន្លែង​សម្រាប់​សមាជិក​គ្រួសារដើម្បី​ចូល​រួម​ក្នុង​ពហុកីឡាដ្ឋាន​ដែល​ពួកគេ​សម្ដែង ។

កាល​ពី​ខែ​មុន​ប្រធាន ឌៀថើរ អេស្វ អុជដូហ្វ ដែល​រួម​ដំណើរ​ដោយ ស៊ីស្ទើរ អុជដូហ្វ ព្រម​ទាំង អែលឌើរ និង ស៊ីស្ទើរ ជែហ្វ្រី អ័រ ហូឡិន និង អែលឌើរ និង​ស៊ីស្ទើរ ហ្គ្រេហ្គូរី អេ ស្វីកហ្សឺ បាន​ធ្វើដំណើរទៅ តែហ្គូស៊ី​ហ្គាលផា ហុនដូរ៉ាស ដើម្បី​ឧទ្ទិស​ឆ្លង​ព្រះវិហារ​បរិសុទ្ធថ្មី​របស់​យើង​ដែល​ទើប​សង់រួច​នៅ​ទី​នោះ ។ ការ​អបអរសាទរ​ដ៏​អស្ចារ្យ​មួយ​របស់​យុវវ័យ​បាន​ធ្វើ​ឡើង​នៅ​ល្ងាច​ពីមុន​ការ​ឧទ្ទិសឆ្លង ។

មាន​ព្រះវិហារ​បរិសុទ្ធ​ផ្សេងទៀត​ដែល​ត្រូវបានប្រកាស ហើយ​ដែល​ស្ថិត​នៅ​ក្នុង​ជំហាន​ផ្សេង​ៗគ្នា​ក្នុង​ដំណើរការ​ដំបូង ឬ​ដែល​កំពុង​តែ​សាងសង់ ។

នា​ព្រឹក​នេះ​ខ្ញុំ​មាន​អភ័យឯក​សិទ្ធិដើម្បី​ប្រកាស​ព្រះវិហារ​បរិសុទ្ធ​ពីរ​បន្ថែម​ទៀត ដែល​នៅ​ក្នុង​ពេល​ឆាប់ៗ​នេះ​នឹង​ត្រូវ​សាងសង់​នៅ​ក្នុង​តំបន់​ដូច​ខាង​ក្រោម​នេះ ៖ ទីក្រុង​ស៊ីដារ រដ្ឋ​យូថាហ៍ និង រីអូ ដេ ចានីរ៉ូ ប្រទេស​ប្រេស៊ីល ​បងប្អូន​ប្រុស​ស្រីអើយ​ អគារព្រះវិហារ​បរិសុទ្ធ បាន​បន្ត​​កើន​ឡើង ។

ដូចអ្នក​បាន​ដឹង​ហើយ ក្នុង​សន្និសីទទូទៅ​ខែ​តុលា ខ្ញុំ​បាន​ប្រកាស​ការ​ផ្លាស់ប្ដូរ​អាយុ​ដែល​យុវជន​យុវនារី​អាច​បម្រើ​ជា​អ្នកផ្សាយ​សាសនា​ពេញម៉ោង ឥឡូវ​នេះ​យុវជន​ដែល​អាច​បម្រើ​បាន​ត្រូវមាន​អាយុ 18 ឆ្នាំ ហើយ​យុវនារី​ត្រូវមាន​អាយុ 19 ឆ្នាំ ។

ការ​ឆ្លើយ​តប​របស់​យុវវ័យ​យើង​មាន​ភាពអស្ចារ្យ ហើយ​ពោរ​ពេញ​ដោយ​ការ​បំផុស​គំនិត ។ គិត​ត្រឹម​ថ្ងៃ​ទី 4 ខែ​មេសា ---គឺ​ពី​ថ្ងៃ​មុន ---យើង​មាន​អ្នក​ផ្សាយសាសនា​ពេញ​ម៉ោងកំពុង​បម្រើ​ចំនួន 65,634 នាក់ ដោយមាន 20,000 នាក់​ទៀត​បាន​ទទួល​ការហៅ​របស់​ខ្លួន​តែ​មិន​បាន​ចូល​ក្នុង​មជ្ឈមណ្ឌល​បំពាក់​បំពាក់​អ្នកផ្សាយសាសនា​នៅ​ឡើយ ហើយ​មានជាង 6,000 នាក់​ទៀត​ដែល​ស្ថិត​នៅ​ក្នុង​ដំណើរការ​សម្ភាសន៍ជាមួយ​នឹង​ប៊ីស្សព និង​ប្រធាន​ស្តេក​ពួកគេ ។ វា​ជា​ការ​ចាំបាច់​សម្រាប់​យើង​ដើម្បី​បង្កើត​បេសកកម្ម​ថ្មី​ចំនួន 58 កន្លែង​ទៀត​ដើម្បីបំពេញ​នូវ​ចំនួន​កើន​ឡើង​នៃ​ពួក​អ្នក​ផ្សាយ​សាសនា ។

ដើម្បី​ជួយ​រក្សា​ដល់​កម្លាំង​នៃ​ការ​ផ្សាយ​សាសនា​នេះ ហើយ​ដោយសារ​ពួក​អ្នក​ផ្សាយ​សាសនា​យើង​ភាគ​ច្រើន​មក​ពី​ស្ថានភាព​ដែល​ខ្សត់ខ្សោយ យើង​អញ្ជើញ​អ្នក តាម​លទ្ធភាព​ដែល​អ្នក​ធ្វើ​តាម ដើម្បី​បរិច្ចាគ​ដោយ​ក្ដី​សប្បុរស​ដល់​មូលនិធិ​សម្រាប់​អ្នក​ផ្សាយសាសនា​ទូទៅ​ក្នុង​សាសនាចក្រ ។

ឥឡូវ បងប្អូន​ប្រុសស្រី​ យើង​នឹង​ស្ដាប់​នូវ​សារលិខិត​ដែល​បំផុស​គំនិត​នៅ​ថ្ងៃ​នេះ និង​ថ្ងៃ​ស្អែក ។ អស់​អ្នក​ដែល​នឹង​និយាយ​មក​កាន់​យើង​បាន​អធិស្ឋាន​ដើម្បី​ដឹង​ពី​អ្វី​ដែល​ព្រះអម្ចាស់​ចង់​យើង​ឲ្យ​ឮ​នៅ​ពេល​នេះ​ ។

ខ្ញុំ​សូម​លើក​ទឹកចិត្ត​អ្នក​ឲ្យ​យក​ចិត្ត​ទុក​ដាក់ ហើយ​ទទួល​យក​សារលិខិត​​ដែល​យើង​នឹង​ស្ដាប់ ។ ខ្ញុំ​សូម​អធិស្ឋាន​ថា​យើង​នឹង​ធ្វើ​ដូច្នេះ​ក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ ជាអម្ចាស់ អាម៉ែន ។