ពេលអ្នកបាក់ទឹកចិត្ត
ជីវិតមានមួយថ្ងៃមួយថ្ងៃកោរ ។ ជួនកាលពេលយើងមានបញ្ហា យើងឆ្ងល់ថា តើព្រះកំពុងធ្វើអ្វី—ហេតុអ្វីព្រះវរបិតាដែលពោរពេញដោយក្តីស្រឡាញ់ទុកឲ្យរឿងនេះកើតឡើងទៅវិញ ? ស្ថានភាពលំបាកនេះអាចឲ្យយើងសួរថា « តើព្រះខ្វាយខ្វល់នឹងខ្ញុំពិតដែរឬអត់ ? »
ក្នុងស្ថានការបែបនេះ ខ្ញុំបានរកឃើញខគម្ពីរទាំងនេះដែលមានប្រយោជន៍ ៖
-
ទំនុកតម្កើង ៨:៤–៥ ៖ « នោះតើមនុស្សជាអ្វី ដែលទ្រង់នឹករឭកដល់គេ ?… ដ្បិតទ្រង់បានធ្វើឲ្យគេទាបជាងពួកទេវតាតែបន្តិចទេ ក៏បានបំពាក់សិរីល្អ និងកេរ្តិ៍ឈ្មោះឲ្យទុកជាមកុដ » ។
-
យ៉ូហាន ១០:១៤ ៖ អំឡុងពេលនៅលើផែនដី ព្រះយេស៊ូវពិពណ៌នាអំពីអង្គទ្រង់ថាជា « អ្នកគង្វាលល្អ » ហើយបន្ថែមថា « [ ខ្ញុំ ] ស្គាល់ចៀមរបស់ខ្ញុំ » ។
-
ម៉ូសេ ១:៣៩ ៖ នេះគឺជាខគម្ពីរមួយដែលខ្ញុំពេញចិត្ត ពេលព្រះអម្ចាស់បានបើកសម្តែងព្រះរាជបំណងទ្រង់ដល់ព្យាការី យ៉ូសែប ស្ម៊ីធ « ដ្បិតមើលចុះ នេះហើយជាកិច្ចការរបស់យើង និងសិរីល្អរបស់យើង—គឺដើម្បីនំាឲ្យមានអមតភាព និងជិវិតដ៏នៅអស់កល្បជានិច្ចដល់មនុស្ស »—ដូច្នេះខគម្ពីរនេះគូសបញ្ជាក់ពីចំណាប់អារម្មណ៍របស់ទ្រង់លើយើងម្នាក់ៗ ។
-
លូកា ៧:១១–១៦ ៖ ខគម្ពីរនេះពុំគ្រាន់តែបង្រៀនយើងអំពីព្រះចេស្តារបស់ព្រះអង្គសង្គ្រោះឈ្នះលើសេចក្តីស្លាប់ប៉ុណ្ណោះទេ—ជាពេលដែលរំឭកយើងនារដូវបុណ្យអ៊ីស្ទើរនេះ—សម្រាប់ខ្ញុំ ខគម្ពីរនេះថែមទាំងបានតំណាងឲ្យគំរូនៃការស្គាល់យើងម្នាក់ៗយ៉ាងច្បាស់ពីទ្រង់ ។ ក្នុងចំណោមអព្ភូតហេតុទាំងអស់របស់ព្រះយេស៊ូវ មានអព្ភូតហេតុមួយចំនួនគឺទន់ភ្លន់ និងមានចិត្តអាណិតអាសូរដូចជាការប្រទានការងារបម្រើរបស់ទ្រង់ដល់ស្ត្រីមេម៉ាយនៃស្រុកណាអ៊ីន ។ ដូចខ្ញុំចែកចាយនៅក្នុងអត្ថបទរបស់ខ្ញុំ ( សូមមើលទំព័រទី ១២ ) ដំណើររឿងនេះបង្ហាញអំពីចំណាប់អារម្មណ៍ និងសេចក្តីស្រឡាញ់របស់ព្រះអង្គសង្គ្រោះសម្រាប់យើងម្នាក់ៗ ។
ខេស្ស វីលសុន
សាស្រ្តាចារ្យរង សាកលវិទ្យាល័យព្រិកហាំ យ៉ង់