២០១៩
ពួក​ព្យាការី និង​ពួក​សាវក​របស់​យើង
ខែ មេសា ឆ្នាំ ២០១៩


ពួក​ព្យាការី និង ពួក​សាវករបស់​យើង

Our Prophets and Apostles

ព្រះយេស៊ូវ​គ្រីស្ទ​ដឹកនាំ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ តាម​រយៈ​ពួក​ព្យាការី និង​ពួក​សាវក ។ សូម​អាន​ពី​ពួកលោក​ដូច​តទៅ​នេះ ។ បន្ទាប់​មក សូម​កាត់​រូប​នៅលើ ទំព័រ ខ២៣ ហើយ​បិទ​វា​នៅក្នុ​ងកន្លែង​នៅលើ​តារាង ។ សូម​បិទ​បង់ស្អិត​នៅ​ផ្នែក​ខាង​លើ​រូបភាព​នីមួយៗ ដើម្បី​ឲ្យ​អ្នក​អាច​លើក​រូបភាព​ទាំង​នោះ អាន​សេចក្តីពិត​ដែល​មាន​នៅ​ពី​ក្រោម​វា !

ប្រធាន រ័សុល អិម ណិលសុន

ប្រធាន​ទី ១៧ នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ

  • ជា​វេជ្ជបណ្ឌិត​វះកាត់​បេះដូង

  • បាន​សិក្សា​ភាសា​បីបួន រួមទាំង​ភាសា​ចិន​

  • មាន​កូន ១០ នាក់ ៖ ស្រី ៩ នាក់ និង​ប្រុស​ម្នាក់

ប្រធាន ដាល្លិន អេក អូក

ទីប្រឹក្សា​ទី​មួយ​ក្នុង​គណៈប្រធាន​ទី​មួយ

  • បាន​សម្អាត​ហាង​ជុសជុល​វិទ្យុ​ដែល​ជា​ការងារ​មុន​គេ​បង្អស់​របស់​លោក

  • ជា​មេធាវី និង ចៅក្រម​កំពូល​នៅ​រដ្ឋ យូថាហ៍

  • ធ្លាប់​ធ្វើ​ជា​ប្រធាន​សាកល​វិទ្យាល័យ​ព្រិកហាំ យ៉ង់

ប្រធាន ហិនរី ប៊ី អាវរិង

ទីប្រឹក្សា​ទី​ពីរ​ក្នុង​គណៈប្រធាន​ទី​មួយ

  • បាន​លេង​កីឡា​បាល់បោះ​នៅ​វិទ្យាល័យ

  • បាន​រៀន​រូបវិទ្យា​ពី​ឪពុក​របស់​លោក​នៅ​លើ​ក្តារខៀន​​គ្រួសារ​​របស់​ពួកគាត់

  • ធ្វើ​ជា​ប្រធាន​មហា​វិទ្យាល័យ​រីក ឥឡូវ​ជា សាកលវិទ្យាល័យ ប៊ី វ៉ាយ យូ–អៃដាហូ

ប្រធាន អិម រ័សុល បាឡឺដ

ប្រធាន​ស្ដីទី​ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់

  • ត្រូវបាន​គេ​ដាក់​ងារ​ថា ជា « លោក​ប៊ីស្សព » នៅ​ក្នុង​មហា​វិទ្យាល័យ​ដោយ​ព្រោះ​បទដ្ឋាន​ដ៏​ខ្ពស់​របស់​លោក

  • បាន​បើក​ហាង​លក់​ឡាន

  • បាន​បម្រើ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​នៅ​ប្រទេស​អង់គ្លេស ហើយ​បម្រើ​ជា​ប្រធាន​បេសកកម្ម​នៅ​ទីក្រុង​តូរ៉ុនតូ ប្រទេស​កាណាដា

អែលឌើរ ជេហ្វ្រី អ័រ ហូឡិន

ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់

  • គឺ​ជា​ដៃគូ​បេសកកម្ម​ជាមួយ​អែលឌើរ ឃុក នៅ​ក្នុង​ប្រទេស​អង់គ្លេស

  • បាន​ធ្វើការ​ឲ្យ​ប្រពន្ធ័​អប់រំ​សាសនាចក្រ

  • ជា​ប្រធាន​នៃ​សាកលវិទ្យាល័យ ប៊ី.វ៉ាយ.យូ

អែលឌើរ ឌៀថើរ អេហ្វ អុជដូហ្វ

ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់

  • ធ្លាប់​ជា​ជន​ភៀស​ខ្លួន​ពីរ​ដង​កាល​នៅ​តូច

  • ធ្លាប់​ជា​មេបញ្ជាការលើ​អ្នក​បើក​យន្តហោះ

  • ចូលចិត្ត​លេង​ជិះស្គី​ជាមួយ​កូន និ​ង​ចៅៗ​របស់​លោក

អែលឌើរ ដាវីឌ អេ បែដណា

ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់

  • ធ្លាប់​ជា​កីឡាករ​វាយកូនបាល់​នៅក្នុង​ក្រុម​បាល់​ឱប​ក្នុង​វិទ្យាល័យ​របស់​លោក

  • បន្ទាប់ពី​ បម្រើ​បេសកកម្មនៅ​ក្នុង​ប្រទេស​អាល្លឺម៉ង់ លោក​បាន​ជ្រមុជទឹក​ឪពុក​លោក​ចូល​ជា​សមាជិក​នៃ​សាសនាចក្រ

  • ធ្លាប់​ជា​ប្រធាន​មហា​វិទ្យាល័យ​រីក ពេល​មហាវិទ្យាល័យ​នេះ​ក្លាយ​ជា​សាកលវិទ្យាល័យ ប៊ី វ៉ាយ យូ–អៃដាហូ

អែលឌើរ ឃ្វីនថិន អិល ឃុក

ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់

  • បាន​ទទួល​ទីបន្ទាល់​បន្ទាប់​ពី​​​សិក្សា​ព្រះគម្ពីរ និង​អធិស្ឋាន​ជាមួយ​បងប្រុស​របស់​លោក

  • បាន​ជួប​អនាគត​ភរិយា​លោក​នៅ​ក្នុង​កម្មវិធី​សម្តែង​ទេពកោសល្យ​នៅ​វិទ្យាល័យ

  • បាន​បម្រើ​ជា​ថ្នាក់​ដឹកនាំ​នៅ​ក្នុង​ប្រទេស ហ្វីលីពីន និង កោះ ប៉ាស៊ីហ្វិក

អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន

ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់

  • បាន​ធ្វើ​នំបុ័ង​សម្រាប់​គ្រួសារ​ខ្លួន​នៅពេល​លោក​ធំពេញ​វ័យ

  • បាន​ចូលរួម​នៅក្នុង​ការលេង​ល្ខោន​ភ្នំ​គូម៉ូរ៉ា​គឺ​នៅ​ក្នុង​រដ្ឋ នូវ យ៉ោក កាល​នៅ​វ័យ​ជំទង់

  • បាន​ធ្វើ​ការ​ជា​មេធាវី ពីមុន​ត្រូវបាន​ហៅ​ឲ្យ​ធ្វើ​ជាសាវក

អែលឌើរ នែល អិល អាន់ឌើរសិន

ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់

  • បាន​ចម្រើន​វ័យ​ធំ​ឡើង​នៅ​ក្នុង​កសិដ្ឋាន​ចិញ្ចឹម​គោ​ក្នុង​រដ្ឋ អៃដាហូ ស.រ.អា.

  • បាន​បម្រើ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា និង​ជា​ប្រធាន​បេសកកម្ម​ក្នុង​ប្រទេស​បារាំង

  • ចេះ​និយាយ​ភាសា​បារាំង ភាសា​ព័រទុយហ្គាយ ភាសា​អេស្ប៉ាញ និង​ភាសា​អង់គ្លេស

អែលឌើរ រ៉ូណល អេ រ៉ាសបាន

ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់

  • ធ្លាប់​ជា​ប្រធាន​បេសកកម្ម​នៅក្នុង​ទីក្រុង នូវ យ៉ោក ស.រ.អា.

  • បាវចនា​របស់​លោក​គឺ « គឺជា​មនុស្ស​ទេ​ដែល​សំខាន់​បំផុត »

  • បាន​ឧទ្ទិស​ឆ្លង​អគារ​​ពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ​ដំបូង​គេ​នៅ​សាធារណៈរដ្ឋ​ឆែក

អែលឌើរ ហ្គែរី អ៊ី ស្ទីវ៉ែនសុន

ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់

  • បាន​បម្រើ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា ហើយ​ក្រោយ​មក​ជា​ប្រធាន​បេសកកម្ម​ក្នុង​ប្រទេស​ជប៉ុន

  • បាន​ចាប់ផ្តើម​អាជីវកម្ម​​មួ​យ​ផ្នែក​សាងសង់​អាគារ និង​លក់​ឧបករណ៍​ហាត់​ប្រាណ

  • បម្រើ​ជា​ប៊ីស្សព​លើ​សាសនាចក្រ​ទាំង​មូល

អែលឌើរ ឌេល ជី រេនឡាន់

ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់

  • ឈ្មោះ​កណ្តាល​របស់​លោក​គឺ ហ្គាន់នើរ មាន​ន័យ​ថា « ទាហាន​ដ៏​អង់​អាច »

  • បាន​ប្តូរ​ទីលំនៅ​ពី​រដ្ឋ​យូថាហ៍​ជាមួយ​គ្រួសារ​លោក​ទៅ​រស់នៅ​ប្រទេស​ស៊ុយ​អែត​ កាល​លោក​អាយុ ១១ ឆ្នាំ

  • បម្រើការ​ជា​វេជ្ជបណ្ឌិត​ផ្នែក​បេះដូង

អែលឌើរ ហ្គែរីឌ ដបុលយូ ហ្គង

ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់

  • ចូលចិត្ត​សត្វ រួមទាំង​សត្វ​ភេន​ឃ្វីន​ផងដែរ

  • ចូលចិត្ត​ជួប​មនុស្ស​​នៅ​ក្នុង​គ្រប់​ប្រទេស

  • មាន​កំណត់ត្រា​ពង្សប្រវត្តិ​​រហូតដល់​ហ្កង​ត្រាហ្គន់​ទីមួយ​នៅក្នុង​ឆ្នាំ ៨៣៧ នៃ​គ.ស. ។

អែលឌើរ អូលីសេស សូរ៉េស

ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់

  • មក​ពី​ប្រទេស​ប្រេស៊ីល ហើយ​បាន​បម្រើ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​នៅ​ទីនោះ និង​ជា​ប្រធាន​បេសកកម្ម​នៅ​ប្រទេស​ព័រទុយហ្គាល់

  • បាន​រៀន​ពី​សាសនាចក្រ​ជាមួយ​គ្រួសារ​លោក កាលលោក​នៅ​ក្មេង

  • បាន​ចាប់ផ្តើម​ត្រៀម​ខ្លួន​លោក​ជា​ស្រេច ដើម្បី​បម្រើ​បេសកកម្ម កាល​លោក​អាយុ ១២ ឆ្នាំ