២០១៩
អំណោយ​ដ៏​មហិមា​របស់​ព្រះ
ខែ មេសា ឆ្នាំ ២០១៩


សារ​លិខិត​គណៈ​ប្រធាន​ទី​មួយ

អំណោយដ៏​មហិមា​របស់​ព្រះ

ដកស្រង់​ចេញ​ពី « Thanks Be to God » Liahona ខែ ឧសភា ឆ្នាំ ២០១២ ទំព័រ ៧៧–៨០ ។

Gods Great Gift
Jesus Is My Savior

ថ្ងៃ​មួយ​ស៊ីស្ទើរ​ណិលសុន និង​ខ្ញុំ​បាន​ឃើញ​ត្រី​នៅ​តំបន់​ត្រូពិច​មួយ​ចំនួន​​នៅ​អាង​ចិញ្ចឹម​ត្រី ។ ត្រី​ទាំងនោះ​មាន​ពណ៌​ស្រស់​ឆើតឆាយ ហើយ​មាន​រាង និង​ទំហំ​ខុសៗគ្នា ហែល​យ៉ាង​លឿន​ចុះ​ឡើង ។ ខ្ញុំ​បាន​សួរ​កម្មករ​នៅ​ក្បែរ​នោះ​ថា « តើនរណា​ឲ្យចំណី​ត្រី​ដ៏​ស្រស់​ស្អាត​ទាំង​នោះ ? »

នាង​បាន​ឆ្លើយ​ថា « គឺ​ខ្ញុំ » ។

បន្ទាប់​មក ខ្ញុំ​សួរ​ថា « តើ​ត្រី​ទាំងនេះ​ធ្លាប់​អរគុណ​អ្នក​ទេ ? »

នាង​បាន​ឆ្លើយ​ថា « មិនទាន់ទេ ! » ។

មនុស្ស​មួយ​ចំនួន​គឺ​ដូចជា​ត្រី​នោះ​អញ្ចឹង​ដែរ ។ ពួកវា​ពុំ​ដឹង​ពី​សេចក្តីស្រឡាញ់​របស់​ព្រះ និង​សេចក្តីល្អ​របស់​ទ្រង់​​ដល់​ពួកវា​ឡើយ ។ តើ​វា​កាន់តែ​ប្រសើរ​យ៉ាងណា​ទៅ បើ​មនុស្ស​ទាំងអស់​អាច​ដឹង​ពីសេច​ក្ដីស្រឡាញ់​នៃ​ព្រះ​កាន់តែ​ច្រើន ហើយ​បង្ហាញ​ការដឹងគុណ​ដល់​ទ្រង់​នោះ ។

សូម​មាន​អំណរគុណ​ចំពោះ​​ព្រះយេស៊ូវ​គ្រីស្ទ ។

ព្រះ​បាន​បញ្ជូន​ព្រះរាជបុត្រា​របស់​ទ្រង់​ព្រះយេស៊ូវគ្រីស្ទ​ដើម្បី​មក​ជួយ​យើង ។ ទ្រង់​​បាន​ធ្វើ​បែប​នោះ​ដោយសារ​ទ្រង់​ស្រឡាញ់​យើង​ខ្លាំង​ណាស់ ។

ព្រះយេស៊ូវ​បានយាង​មក​ដើម្បី​ ប្រោសលោះ យើង ។

ដោយ​សារ ដង្វាយធួន របស​ទ្រង់ នោះ​យើង​អាច​រស់​ឡើង​វិញ​បន្ទាប់​ពី​យើង​ស្លាប់ ។

ដោយសារ​ដង្វាយធួន​របស់​ទ្រង់ នោះ​យើង​អាច​ត្រឡប់​ទៅ​រស់នៅ​ជាមួយ​នឹង​ព្រះវរបិតាសួគ៌​វិញ​ជារៀង​រហូត ។

ព្រះយេស៊ូវ​បាន​ពន្យល់​ថា ៖

« ខ្ញុំ​ជា​សេចក្តី​រស់​ឡើង​វិញ ហើយ​ជា​ជីវិត ៖ អ្នក​ណា​ដែល​ជឿ​ដល់​ខ្ញុំ ទោះ​បើ​បាន​ស្លាប់​ហើយ គង់​តែ​នឹង​រស់​ឡើង​វិញ​ ៖ ឯ​អ្នក​ណា​ដែល​រស់​នៅ ហើយ​ជឿ​ដល់​ខ្ញុំ នោះ​មិន​ត្រូវ​ស្លាប់​ឡើយ » ( យ៉ូហាន ១១:២៥–២៦ ) ។

នេះ​ហើយ​គឺ​ជា​សារលិខិត​ដ៏អស្ចារ្យ​នៃ​បុណ្យអ៊ីស្ទើរ !

ព្រះយេស៊ូវ​គឺជាព្រះអង្គសង្រ្គោះរបស់ខ្ញុំ

ព្រះយេស៊ូវ​បានមានព្រះជន្ម​​រស់ឡើងវិញ​នៅព្រឹក​បុណ្យអ៊ីស្ទើរ ។ សូម​អាន​ប្រយោគ​នានា​ដើម្បី​រកមើល​នូវ​អ្វី​ដែល​ទ្រង់​បាន​ធ្វើ​សម្រាប់​ពួកយើង ។ សូម​ផាត់​ពណ៌​នៅក្នុង​កាំរស្មី​ព្រះអាទិត្យ បន្ទាប់​ពី​អ្នក​អាន​ប្រយោគ​នីមួយៗ ។ បន្ទាប់​មក សូម​ផាត់ពណ៌​រូបភាព​ទាំងអស់ ។

  • ព្រះ​យេស៊ូវគ្រីស្ទ​បាន​រងទុក្ខ​នៅ​ក្នុង​សួន​ច្បារ​គែតសេម៉ានី និង​នៅ​លើ​ឈើ​ឆ្កាង ដើម្បី​សង្គ្រោះ​យើង​ពី​អំពើ​បាប​របស់​យើង ។

  • ព្រះយេស៊ូវ​បាន​សុគត ហើយ​បាន​មាន​ព្រះជន្ម​រស់ឡើងវិញដើម្បី​សង្គ្រោះ​យើង​ពី​សេចក្តីស្លាប់ ។

  • ព្រះយេស៊ូវ​បាន​ប្រទាន​សាក្រាម៉ង់​ដើម្បី​ជួយ​យើង​ឲ្យ​ចងចាំដល់​ទ្រង់ ។

  • ព្រះយេស៊ូវ​បាន​បង្រៀន​យើង​ឲ្យ​អភ័យទោស​ដល់​មនុស្ស​ដទៃ ។

  • ព្រះយេស៊ូវ​បាន​បង្ហាញ​យើង​អំពី​របៀប​មាន​សន្តាន​ចិត្ត​ល្អ ។

  • ដោយ​សារ​ព្រះ​យេស៊ូវគ្រីស្ទ នោះ​យើង​ទាំងអស់​គ្នា​នឹង​រស់​ឡើង​វិញ​បន្ទាប់​ពី​យើង​ស្លាប់ ។