រឿងក្នុងព្រះគម្ពីរ
ដំណើររឿងនៃបុណ្យអ៊ីស្ទើរ
ព្រះយេស៊ូវស្រឡាញ់មិត្តភក្តិរបស់ទ្រង់ ។ ទ្រង់បានលាងជើងរបស់ពួកគេ ។ បន្ទាប់មក ទ្រង់បានឲ្យពួកគេទទួលទានសាក្រាម៉ង់ ។ ទ្រង់បានប្រាប់ពួកគេឲ្យចងចាំទ្រង់ ។ ទ្រង់បានប្រាប់ពួកគេឲ្យស្រឡាញ់គ្នាទៅវិញទៅមក ។
បន្ទាប់មក ព្រះយេស៊ូវបានយាងទៅក្នុងសួនច្បារមួយ ។ ទ្រង់បានអធិស្ឋានសម្រាប់ពួកយើងទាំងអស់គ្នា ។ ទ្រង់បានទទួលអារម្មណ៍នៃក្តីឈឺចាប់នៃជំងឺរបស់យើង ។ ទ្រង់បានទទួលអារម្មណ៍នៃក្តីឈឺចាប់នៃអំពើបាបរបស់យើង ។
មនុស្សដែលមានកំហឹងបានចាប់ព្រះយេស៊ូវយកទៅ ។ ពួកគេបានធ្វើបាបទ្រង់ ។ ទ្រង់បានសុគតនៅលើឈើឆ្កាងសម្រាប់ពួកយើង ។ មិត្តភក្ដិរបស់ទ្រង់បានបញ្ចុះព្រះសពរបស់ទ្រង់នៅក្នុងផ្នូរ ។
បីថ្ងៃក្រោយមក មិត្តភក្ដិរបស់ទ្រង់បានត្រឡប់មកឯផ្នូរវិញ ។ ផ្នូរនោះនៅទទេស្អាត ! ពួកទេវតាបានប្រាប់ពួកគេថា « ទ្រង់បានមានព្រះជន្មរស់ឡើងវិញហើយ » ។ ព្រះយេស៊ូវបានមានព្រះជន្មរស់ឡើងវិញម្តងទៀត ! ដោយសារតែព្រះយេស៊ូវ នោះយើងទាំងអស់គ្នានឹងរស់ឡើងវិញម្តងទៀតបន្ទាប់ពីយើងស្លាប់ !
ព្រះយេស៊ូវស្រឡាញ់ខ្ញុំ ។ ខ្ញុំអាចធ្វើឲ្យថ្ងៃបុណ្យអ៊ីស្ទើរពិសេសបានតាមរយៈការចងចាំពីទ្រង់ ។