កម្មវិធីបង្ហាញ ហើយនិទានប្រាប់ ខ្ញុំចូលចិត្តមើលព្រះវិហារបរិសុទ្ធ ។ រ៉េបេកា ស៊ី អាយុ ៩ ឆ្នាំ ទីក្រុងអារ៉ាហ្គោ ប្រទេសវេណេហ្ស៊ុអេឡា ថ្ងៃមួយពេលយើងចូលជិះឡាន ឡានយើងអត់ដំណើរការទេ ។ យើងបានពិនិត្យមើលម៉ាស៊ីនឡាន ប៉ុន្តែគ្មានប្រយោជន៍អ្វីឡើយ ។ ខ្ញុំមានអារម្មណ៍ថា ខ្ញុំគួរតែអធិស្ឋាន ដូច្នេះខ្ញុំបានអធិស្ឋាន ។ ពីរបីនាទីក្រោយមក ឡានបានដំណើរការឡើងវិញ ។ ខ្ញុំមានចិត្តរីករាយណាស់ ដែលព្រះវរបិតាសួគ៌អាចជួយខ្ញុំជានិច្ច ។ ប៊្រូកឃ្លីន ប៊ី អាយុ ៩ ឆ្នាំ ទីក្រុង ឃ្វែស្សាតេណាន់ហ្គោ ប្រទេស ហ្គូតេម៉ាឡា ខ្ញុំចូលចិត្តលេងបាល់ឱបជាមួយក្មេងៗ ហើយបង្រៀនពួកគេនូវជំនាញថ្មីៗ ។ វាគឺជារបៀបមួយដែលខ្ញុំចូលចិត្តដើម្បីបម្រើ ។ សាខា ខេ អាយុ ១១ ឆ្នាំ ទីក្រុងម៉ូស្កូ ប្រទេសរុស្ស៊ី ពីរឆ្នាំមុន ក្មេងប្រុសថ្មីម្នាក់បានចូលរួមថ្នាក់រៀនយើងនៅសាលារៀន ។ គាត់មានចិត្តកំណាញ់ចំពោះមនុស្សដទៃ ។ សិស្សក្នុងថ្នាក់ចាប់ផ្តើមមិនចូលចិត្តគាត់ ហើយមានចិត្តកំណាញ់ចំពោះគាត់ ។ វាហាក់ដូចជាធ្វើឲ្យគាត់កើតទុក្ខ ដូច្នេះខ្ញុំពុំបានធ្វើដូចសិស្សដទៃទៀតធ្វើឡើយ ។ មិត្តភក្តិមួយចំនួនរបស់ខ្ញុំបានកត់សម្គាល់ពីរឿងនោះ ហើយបានធ្វើតាមគំរូខ្ញុំ ។ ខ្ញុំជឿថា ប្រសិនបើខ្ញុំធ្វើអ្វីដែលព្រះសព្វព្រះទ័យឲ្យខ្ញុំធ្វើ នោះខ្ញុំនឹងសប្បាយជាង ហើយសុវត្ថិភាពជាង ។ ខ្ញុំជឿថា ប្រសិនបើខ្ញុំមានចិត្តក្លាហាន ហើយនិយាយចេញពីចិត្តខ្ញុំ នោះខ្ញុំនឹងរកឃើញមិត្តភក្តិដែលនឹងចូលចិត្តខ្ញុំ ។ វ៉េស្ទីណា ខេ អាយុ ១១ ឆ្នាំ ទីក្រុងវីលនៀស ប្រទេសលីទុយអានី