២០១៩
ក្នុង​នាម​ជា​យុវនារី​ម្នាក់ តើ​ខ្ញុំ​គួរ​តែ​ផ្តោត​ចិត្ត​ទុកដាក់​លើ​ការអប់រំ និង​វិជ្ជាជីវៈ​ច្រើន​ជាង ឬ​ផ្តោត​ចិត្ត​ទុកដាក់​ទៅលើ​ការ​ធ្វើ​ជាភរិយា និង​ម្តាយ​ច្រើន​ជាង ?
ខែ មេសា ឆ្នាំ ២០១៩


ក្នុង​នាម​ជា​យុវនារី​ម្នាក់ តើ​ខ្ញុំ​គួរ​តែ​ផ្តោត​ចិត្ត​ទុកដាក់​លើ​ការអប់រំ និង​វិជ្ជាជីវៈ​ច្រើន​ជាង ឬ​ផ្តោត​ចិត្ត​ទុកដាក់​ទៅលើ​ការ​ធ្វើ​ជាភរិយា និង​ម្តាយ​ច្រើន​ជាង ?

education vs motherhood

យើង​ដឹង​ថា « ក្រុម​គ្រួសារ​​ជា​ផ្នែក​សំខាន់​មួយ​នៃ​ផែន​ការរបស់​ព្រះ​ដ៏​បង្ក​បង្កើត​ » ហើយ​ថា « ម្តាយ​មាន​ភារកិច្ច​សំខាន់ ដើម្បី​ថែ​រក្សា​បី​បាច់​កូន​ចៅ​របស់​ខ្លួន » ។ ហើយ​យើង​ក៏​ដឹង​​ផងដែរ​ថា ចំពោះ​ហេតុផល​ល្អៗ​មួយ​ចំនួន ទាំងបុរស និង​ស្ត្រី នោះ​ព្យាការី​បាន​ទូន្មាន​ឲ្យ​ទទួល​ការអប់រំ ។ ក្រៅ​ពីនេះ យើង​ដឹង​ថា ស្ត្រីជា​ច្រើន​នឹង​ត្រូវការ ឬ​ចង់​ចាប់​យក​វិជ្ជាជីវៈ​​នានា ។

ប្រធាន ដាល្លិន អេក អូក ទីប្រឹក្សា​ទី​មួយ​ក្នុង​គណៈប្រធាន​ទី​មួយ បាន​មាន​ប្រសាសន៍​ថា សម្រាប់​ស្ត្រី ជម្រើស​ពុំ​មែន​រវាង​គ្រួសារ ឬ​ការអប់រំ និង​វិជ្ជាជីវៈ​​នោះ​ទេ ។ លោក​បាន​មាន​ប្រសាសន៍​ថា « ពេលវេលា​ទេ​ដែល​ជាអ្វី​ដែល​យើង​ត្រូវ​ជ្រើសរើស​នោះ ។ ហើយ​យើង​ត្រូវ​ស្វែងរក​ការបំផុសគំនិត​ពី​ព្រះអម្ចាស់ និង​ការបង្រៀន​របស់​អ្នក​បម្រើ​ទ្រង់​ក្នុង​ការធ្វើ​រឿងនោះ » ។

ដាក់​ផែនការ​ដើម្បី​ទទួល​ការអប់រំ និង​ផែនការ​ដើម្បី​មាន​គ្រួសារ ។ អ្នកក៏អាច​ធ្វើ​ផែនការ​​ដើម្បី​មាន​វិជ្ជាជីវៈ​មួយ​ផងដែរ ។ នៅក្នុង​រឿង​ទាំង​នេះ ការផ្តោត​ចិត្ត​ទុកដាក់​របស់​អ្នក​គួរ​តែ​ទៅ​លើ​​ការធ្វើ​តាម​ផែនការ​របស់​ព្រះវរបិតាសួគ៌ ហើយ​ស្វែងរក​ព្រះទ័យ​របស់​ទ្រង់ ។

កំណត់​ចំណាំ

  1. « ក្រុមគ្រួសារ ៖ ការប្រកាស​ដល់​ពិភពលោក » familyproclamation.lds.org ។

  2. សូមមើល ដើម្បី​កម្លាំង​នៃ​យុវជន ( ឆ្នាំ ២០១១ ) ទំព័រ ៩ ។

  3. ដាល្លិន អេក អូក, ព្រឹត្តិការណ៍​សំណេះសំណាល​ជាមួយ​អែលឌើរ​អូក និង​អែលឌើរ​បាឡឺដ ( ព្រឹត្តិការណ៍​យុវមជ្ឈិមវ័យ​នៅលីវ​ទូទាំង​ពិភពលោក ថ្ងៃ​ទី ១៩ ខែ វិច្ឆិកា ឆ្នាំ ២០១៧ ) broadcasts.lds.org ។