ក្នុងនាមជាយុវនារីម្នាក់ តើខ្ញុំគួរតែផ្តោតចិត្តទុកដាក់លើការអប់រំ និងវិជ្ជាជីវៈច្រើនជាង ឬផ្តោតចិត្តទុកដាក់ទៅលើការធ្វើជាភរិយា និងម្តាយច្រើនជាង ?
យើងដឹងថា « ក្រុមគ្រួសារជាផ្នែកសំខាន់មួយនៃផែនការរបស់ព្រះដ៏បង្កបង្កើត » ហើយថា « ម្តាយមានភារកិច្ចសំខាន់ ដើម្បីថែរក្សាបីបាច់កូនចៅរបស់ខ្លួន » ។១ ហើយយើងក៏ដឹងផងដែរថា ចំពោះហេតុផលល្អៗមួយចំនួន ទាំងបុរស និងស្ត្រី នោះព្យាការីបានទូន្មានឲ្យទទួលការអប់រំ ។២ ក្រៅពីនេះ យើងដឹងថា ស្ត្រីជាច្រើននឹងត្រូវការ ឬចង់ចាប់យកវិជ្ជាជីវៈនានា ។
ប្រធាន ដាល្លិន អេក អូក ទីប្រឹក្សាទីមួយក្នុងគណៈប្រធានទីមួយ បានមានប្រសាសន៍ថា សម្រាប់ស្ត្រី ជម្រើសពុំមែនរវាងគ្រួសារ ឬការអប់រំ និងវិជ្ជាជីវៈនោះទេ ។ លោកបានមានប្រសាសន៍ថា « ពេលវេលាទេដែលជាអ្វីដែលយើងត្រូវជ្រើសរើសនោះ ។ ហើយយើងត្រូវស្វែងរកការបំផុសគំនិតពីព្រះអម្ចាស់ និងការបង្រៀនរបស់អ្នកបម្រើទ្រង់ក្នុងការធ្វើរឿងនោះ » ។៣
ដាក់ផែនការដើម្បីទទួលការអប់រំ និងផែនការដើម្បីមានគ្រួសារ ។ អ្នកក៏អាចធ្វើផែនការដើម្បីមានវិជ្ជាជីវៈមួយផងដែរ ។ នៅក្នុងរឿងទាំងនេះ ការផ្តោតចិត្តទុកដាក់របស់អ្នកគួរតែទៅលើការធ្វើតាមផែនការរបស់ព្រះវរបិតាសួគ៌ ហើយស្វែងរកព្រះទ័យរបស់ទ្រង់ ។