២០០០ ឆ្នាំនៃពន្លឺ
នៅថ្ងៃមួយដ៏ស្រស់បំព្រងកាលពី ២០០ ឆ្នាំមុន យុវជនម្នាក់បានចូលទៅក្នុងព្រៃមួយដោយមានបំណងស្វែងរកការអភ័យទោស និងអធិស្ឋានអំពីសាសនាចក្រណាដែលគាត់គួរចូលរួម ។ ចេញពីការនិមិត្តដ៏អព្ភូតហេតុមួយ គាត់បានរៀនថា គាត់មិនគួរចូលរួមសាសនាចក្រណាមួយឡើយ ។ ព្រឹត្តិការណ៍នោះបានគូសបញ្ជាក់ពីការចាប់ផ្ដើមនៃការស្ដារឡើងវិញនៃដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ—ជាដំណើរការមួយដែលបន្តនៅក្នុងជំនាន់របស់យើង ។
នៅក្នុងច្បាប់នេះ យើងប្រារព្ធខួប ២០០ ឆ្នាំនៃពន្លឺ ៖
-
ប្រធាន រ័សុល អិម ណិលសុន បង្រៀនពីរបៀបដែលការប្រមូលផ្ដុំវង្សអ៊ីស្រាអែលនៅសងខាងនៃវាំងនន អាចរៀបចំយើង និងអ្នកផ្សេងទៀតសម្រាប់ការយាងមកជាលើកទីពីររបស់ព្រះអម្ចាស់ ( ទំព័រ ៦ ) ។
-
អែលឌើរ ឡឺគ្រែន អ ខឺតធិស ជុញ្ញ័រ បង្ហាញពីរបៀបដែលពួកបរិសុទ្ធថ្ងៃចុងក្រោយបានបន្តទៅការស្ដារឡើងដែលកំពុងកើតឡើង—និងរបៀបដែលយើងម្នាក់ៗអាចរួមចំណែក ( ទំព័រ ១៨ ) ។
-
សម្រាប់យុវវ័យ អែលឌើរ នែល អិល អាន់ឌើរសិន ចែកចាយសេចក្ដីពិតប្រាំយ៉ាង ដែលយើងអាចរៀនពីការនិមិត្តដំបូង ( ទំព័រ ៥២ ) ។
កាលដែលយើងរៀនចេញពីពាក្យសម្ដីរបស់ព្យាការីរបស់យើង និងដំណើររឿងរបស់ពួកបរិសុទ្ធដ៏ស្មោះត្រង់ នោះសូមឲ្យយើងបានទទួលចំណេះដឹងដូចគ្នាដែលព្យាការី យ៉ូសែប ស្ម៊ីធ បានទទួលកាលពី ២០០ ឆ្នាំមុន ៖ ថាព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ គឺពិត ជាអង្គដែលមានព្រះជន្មរស់ដែលស្រឡាញ់យើង ។ ហើយចូរឲ្យយើងចែកចាយចំណេះដឹងនេះជាមួយនឹងមិត្តភក្ដិ និងអ្នកជិតខាងយើង ។
ដោយក្ដីស្មោះស្ម័គ្រ
អែលឌើរ រែនឌី ឌី ហ្វ័ង នៃក្រុមចិតសិបនាក់
នាយកគ្រប់គ្រងទស្សនាវដ្ដីសាសនាចក្រ ៖