សំណួរ និងចម្លើយ
តើអ្នកនិយាយអ្វី ពេលមិត្តភក្ដិរបស់អ្នកមិនជឿថា ការនិមិត្តដំបូងអាចកើតឡើងនោះ ?
អភិវឌ្ឍសេចក្តីជំនឿ
ជាមួយនឹងសំណួរខាងវិញ្ញាណ យើងមិនត្រឹមតែត្រូវការភាពសមហេតុផលប៉ុណ្ណោះនោះទេ យើងក៏ត្រូវការមានសេចក្ដីជំនឿផងដែរ ដើម្បីដឹងថា ការនិមិត្តដំបូងពិតជាអាចកើតឡើងមែន ។ យើងអាចអភិវឌ្ឍសេចក្ដីជំនឿនោះ ដោយការសូមដល់ព្រះវរបិតាសួគ៌ និងស្ដាប់តាមព្រះវិញ្ញាណ ។
ជូលៀ ប៊ី អាយុ ១៧ ឆ្នាំ រដ្ឋ កាលីហ្វ័រញ៉ា ស.រ.អា
សិក្សាព្រះគម្ពីរប៊ីប
សូមឲ្យមិត្តភក្ដិអ្នកសិក្សាព្រះគម្ពីរប៊ីប ។ បើពួកគេជឿលើវា ដូចជាព្រះបន្ទូលនៃព្រះ នោះពួកគេគួរតែជឿថា ព្រះពិតជាមានព្រះបន្ទូលមកកាន់យើងនៅសព្វថ្ងៃនេះ ដោយការនិមិត្តដូចជាការនិមិត្តដំបូង ដោយសារទ្រង់បានធ្វើដូចគ្នានេះជាមួយនឹងអ័ដាម ម៉ូសេ អេសាយ និងពួកព្យាការីផ្សេងៗទៀត តាមរបៀបខុសៗគ្នាជាច្រើន ។
អែលឌើរ មូអានដា អាយុ ២២ ឆ្នាំ បេសកកម្មកេនយ៉ាណៃរ៉ូប៊ី
សូមដល់ព្រះ
ភាពពិតដែលថា ការក្បត់សាសនាបន្តអស់រាប់រយឆ្នាំ ពុំមានន័យថា ព្រះបានបញ្ឈប់ការនិមិត្តរបស់ទ្រង់នោះទេ ។ យើងត្រូវមានដួងចិត្តរាបទាប ហើយសូមដល់ព្រះដោយចេតនាពិត និងចិត្តស្មោះត្រង់ ដូចជា យ៉ូសែប ស៊្មីធ បានធ្វើ ។
ជើរើមី អាយុ ១៩ ឆ្នាំ ទីក្រុងគីនស្សាសា សាធារណៈរដ្ឋប្រជាធិបតេយ្យកុងហ្គោ
ជឿលើព្រះ
ខ្ញុំនឹងសួរមិត្តភក្ដិខ្ញុំថា « តើអ្នកជឿលើព្រះទេ ? តើអ្នកជឿថា ទ្រង់បានបង្កើតអ្វីៗទាំងអស់ទេ ? តើអ្នកជឿថា ទ្រង់បានយាងទៅជួបនឹងពួកព្យាការីកាលពីបុរាណដែរឬទេ ? ហើយប្រសិនបើអ្នកជឿ ហេតុអ្វីអ្នកមិនជឿថាវាអាចកើតឡើងឥឡូវនេះ វាអាចកើតឡើងបាន » ។
សារ៉ា អិម អាយុ ១៦ ឆ្នាំ រដ្ឋយូថាហ៍ ស.រ.អា
ចែកចាយទីបន្ទាល់របស់អ្នក
ខ្ញុំចែកចាយទីបន្ទាល់របស់ខ្ញុំជាមួយមិត្តភក្ដិខ្ញុំថា ព្រះវរបិតាសួគ៌របស់យើងបើកសម្ដែងការណ៍ទាំងឡាយដល់បុត្រាបុត្រីទ្រង់ ពេលដែលពួកគេសូមដល់ទ្រង់ដោយចិត្តស្មោះត្រង់ ដើម្បីដឹងសេចក្ដីពិត ។ យ៉ូសែប ស៊្មីធ បានមានបំណងប្រាថ្នាដើម្បីដឹងសេចក្ដីពិត ហើយលោកបានអនុវត្តទៅតាមសេចក្ដីជំនឿរបស់លោក ។ អ្នកក៏អាចរីករាយនឹងបទពិសោធន៍ដ៏អស្ចារ្យមួយផងដែរ ប្រសិនបើអ្នកសូមដល់ព្រះវរបិតាសួគ៌នៅក្នុងការអធិស្ឋានដោយអស់ពីដួងចិត្តអ្នក ។
ម៉ារ៉ា ស៊ី អាយុ ២០ ឆ្នាំ លីម៉ា ប្រទេសប៉េរូ
រូបថតមកពី Getty Images