ការធ្វើឲ្យបទពិសោធន៍ព្រះវិហារបរិសុទ្ធរបស់យើងកាន់តែប្រសើរ
« រតនភណ្ឌនៃការស្ដារឡើងវិញ គឺព្រះវិហារបរិសុទ្ធដ៏បរិសុទ្ធ ។ ពិធីបរិសុទ្ធ និងសេចក្តីសញ្ញាដ៏ពិសិដ្ឋទាំងឡាយនៃព្រះវិហារបិរសុទ្ធ គឺសំខាន់ចំពោះការរៀបចំមនុស្សដែលត្រៀមខ្លួនជាស្រេច ដើម្បីស្វាគមន៍ព្រះអង្គសង្គ្រោះនៅក្នុងការយាងមកជាលើកទីពីររបស់ទ្រង់ » ។១
ម្ដងម្កាល គណៈប្រធានទីមួយបានធ្វើការកែសម្រួលដល់ពិធីការ និងនីតិវិធីនៃព្រះវិហារបរិសុទ្ធ ដើម្បីធ្វើឲ្យបទពិសោធន៍ព្រះវិហារបរិសុទ្ធសម្រាប់សមាជិកកាន់តែប្រសើរឡើង ហើយជួយដល់អ្នកទាំងអស់ដែលចូល មានអារម្មណ៍នៃទំនាក់ទំនងកាន់តែជិតដិតទៅនឹងព្រះនៅក្នុងទីកន្លែងដ៏ពិសិដ្ឋនេះ ។
ជាផ្នែកនៃបទពិសោធន៍ព្រះវិហារបរិសុទ្ធ សមាជិកស្លៀកពាក់សម្លៀកបំពាក់ពិធីក្នុងព្រះវិហារបរិសុទ្ធដែលមាននូវសារសំខាន់ខាងគោលលទ្ធិ និងជានិមិត្តសញ្ញា ដែលអាចអូសត្រឡប់ទៅដល់ការថ្វាយបង្គំក្នុងព្រះវិហារបរិសុទ្ធនៅក្នុងព្រះគម្ពីរសញ្ញាចាស់ ( សូមមើល លេវីវិន័យ ៨ និង និក្ខមនំ ២៨ ) ។
ការកែសម្រួលមួយចំនួនត្រូវបានធ្វើឡើងដល់សម្លៀកបំពាក់ពិធីការក្នុងព្រះវិហារបរិសុទ្ធ ។ ការកែសម្រួលទាំងនេះមិនឆ្លុះបញ្ចាំងពីការផ្លាស់ប្ដូរដល់និមិត្តសញ្ញា និងគោលលទ្ធិនៃព្រះវិហារបរិសុទ្ធនោះទេ ប៉ុន្តែមានគោលបំណងដើម្បីធ្វើឲ្យបទពិសោធន៍ព្រះវិហារបរិសុទ្ធកាន់តែសាមញ្ញ ងាយស្រួល និងងាយប្រើប្រាស់ ដោយការធ្វើឲ្យសម្លៀកបំពាក់កាន់ងាយស្រួលក្នុងការពាក់ ថែទាំ និងមានតម្លៃសមរម្យ ។
ការកែសម្រួលមួយចំនួនទាំងនេះរួមមាន ៖
-
ការច្នៃម៉ូដដែលកាន់តែសាមញ្ញសម្រាប់ស្បៃគ្របមុខ និងរ៉ូប ។
-
ដកហោប៉ៅផ្លាស្ទិចចេញពីមួក និងដកខ្សែចេញពីមួក និងស្បៃគ្របមុខ ។
-
ដោយប្រើវត្ថុធាតុដើមដែលកាន់តែធន់ដូចគ្នាសម្រាប់រ៉ូប មួក និងខ្សែចងចង្កេះ ដែលជួយរបស់ទាំងនោះជាប់បានយូរ និងធ្វើឲ្យវាកាន់តែងាយថែទាំ ។
យើងសង្ឃឹមថា ការកែសម្រួលទាំងនេះនឹងជួយធ្វើឲ្យបទពិសោធន៍ដ៏ពិសិដ្ឋនេះកាន់តែប្រសើរឡើងសម្រាប់អ្នក កាលដែលអ្នកធ្វើឲ្យការថ្វាយបង្គុំក្នុងព្រះវិហារបរិសុទ្ធក្លាយជាផ្នែកមួយដ៏ទៀងទាត់នៅក្នុងជីវិតអ្នក ។