ការនិមិត្តដំបូង
ដោយគារវភាព [ សទ្ទសញ្ញាមួយភាគបួន ] = ៦៨
១. យ៉ូសែបមានសំណួរថាតើត្រូវដើរទៅផ្លូវណា
លោកខំសិក្សាដោយជំនឿដើម្បីចម្រើនចំណេះ ។
ខគម្ពីរមួយជាប់ចិត្តអញ្ជើញឲ្យអធិស្ឋាន
យ៉ូសែបដឹងថា លោកអាចទូលសូមដល់ព្រះឲ្យបង្ហាញប្រាប់ផ្លូវ ។
២.លោកបានជ្រើសរកកន្លែងស្ងប់ស្ងាត់មួយនៅក្នុងព្រៃ
រួចអធិស្ឋានទូលអង្វរដល់ព្រះសូមព្រះសណ្ដាប់ ។
ព្រះបិតា និងព្រះបុត្រាយាងចុះពីស្ថានលើ
ឆ្លើយតបសំណួរយ៉ូសែប និងស្តារដំណឹងល្អដោយក្តីស្រឡាញ់ ។
៣. ពីការនិមិត្តនោះកើតមានវិវរណៈជាច្រើន ។
ព្រះអម្ចាស់បានស្តារដំណឹងល្អឲ្យមនុស្សស្គាល់ ៖
ស្ថានសួគ៌បានបើកព្រះសង្គ្រោះមានបន្ទូលថ្ងៃនេះ ។
ទ្រង់ហៅព្យាការីជំនាន់យើងឲ្យដឹកនាំតាមមាគ៌ាទ្រង់ ។
បន្ទរ ៖ លោកអធិស្ឋានស្មោះស្ថានសួគ៌បានឆ្លើយ ។
ព្រះបិតា និងបុត្រាស្គាល់នាមលោក ។
ខ្ញុំអធិស្ឋាន ។ ព្រះទ្រង់ស្រឡាញ់ខ្ញុំ
ព្រះស្តាប់ការអធិស្ឋាន ។