ចូរមកតាមខ្ញុំ ៖ ព្រះគម្ពីរមរមន
ហេតុអ្វីស្ដេចបេនយ៉ាមីនអញ្ជើញយើងឲ្យក្លាយដូចជាកូនក្មេង ?
ថ្ងៃទី ១៣–១៩ ខែ មេសា ម៉ូសាយ ១–៣
តើអ្នកធ្លាប់ទទួលអារម្មណ៍ថា ដួងចិត្តអ្នកត្រូវបានបន្ទន់ដែរឬទេ ពេលអ្នកសង្កេតមើលកុមារម្នាក់ ? ជាញឹកញាប់ កុមារនិយាយចេញពីចិត្ត ហើយបង្ហាញសេចក្ដីស្រឡាញ់ និងសេចក្ដីថ្លែងយ៉ាងសាមញ្ញពីសេចក្ដីជំនឿ ។ ព្រះអង្គសង្គ្រោះបានបង្រៀនថា « អ្នកណាដែលបន្ទាបខ្លួនឲ្យបានដូចកូនតូចនេះ អ្នកនោះឯងឈ្មោះថាធំជាងគេក្នុងនគរស្ថានសួគ៌ហើយ » ( ម៉ាថាយ ១៨:៤ ) ។
នេះអាចជាមូលហេតុមួយដែលស្ដេចបេនយ៉ាមីនបានសុំឲ្យប្រជាជនរបស់ទ្រង់សម្រាតភាពខាងសាច់ឈាមចេញ ហើយក្លាយដូចជាកូនក្មេង ( សូមមើល ម៉ូសាយ ៣:១៩ ) ។
តើយើងក្លាយដូចជាកូនក្មេងយ៉ាងដូចម្ដេច ? សូមយោងទៅ ម៉ូសាយ ៣:១៩ ដើម្បីបំពេញនៅក្នុងចន្លោះនេះ ជាមួយនឹងបន្ទូលដែលស្ដេចបេនយ៉ាមីនបានប្រើប្រាស់ ដើម្បីពិពណ៌នាអំពីមនុស្សម្នាក់ដែលដូចជាកូនក្មេង ។
១.___________________________
២.___________________________
៣.___________________________
៤.___________________________
៥.___________________________
៦.___________________________
សប្តាហ៍ទី ៣
ការក្លាយដូចជាកូនក្មេងតូចៗ អនុញ្ញាតឲ្យយើងខិតកាន់តែជិតព្រះគ្រីស្ទ ហើយទទួលបទពិសោធន៍នៃសេចក្ដីអំណរនៃការក្លាយជាពួកបរិសុទ្ធតាមរយៈដង្វាយធួនរបស់ទ្រង់
នៅក្នុងការបម្រើដល់ព្រះរបស់អ្នកដោយ វ៉លធើរ រ៉េន