ចូរមកតាមខ្ញុំ ៖ ព្រះគម្ពីរមរមន
តើការចារិកព្រះនាមរបស់ព្រះគ្រីស្ទទុកនៅក្នុងបេះដូងរបស់យើង មានន័យដូចម្តេចដែរ ?
ថ្ងៃទី ២០–២៦ ខែ មេសា ម៉ូសាយ ៤–៦
នៅក្នុងព្រះគម្ពីរមរមន ប្រជាជនត្រូវបានហៅតាមឈ្មោះជាច្រើន—សាសន៍នីហ្វៃ សាសន៍លេមិន និងសាសន៍អាន់តៃ-នីហ្វៃ-លីហៃ នោះគ្រាន់តែមួយចំនួនប៉ុណ្ណោះ ។ ប៉ុន្តែស្ដេចបេនយ៉ាមីនមានព្រះរាជបំណងឲ្យប្រជាជនរបស់ទ្រង់ត្រូវបានហៅតាមព្រះនាមដែលខ្ពង់ខ្ពស់ជាង បរិសុទ្ធជាងនោះ—គឺព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ ។
នេះជារបៀបដែលយើងអាចរក្សាព្រះនាមរបស់ព្រះអង្គសង្គ្រោះ « ចារិកនៅក្នុងដួងចិត្ត [ របស់យើង ] ជានិច្ច » ( ម៉ូសាយ ៥:១២ ) ៖
ធ្វើសេចក្ដីសញ្ញាតាមរយៈបុណ្យជ្រមុជទឹក
នៅឯពិធីបុណ្យជ្រមុជទឹក យើងធ្វើសេចក្ដីសញ្ញាជាមួយព្រះដើម្បីលើកដាក់លើខ្លួនយើងនូវព្រះនាមរបស់ព្រះគ្រីស្ទ ។ តើអ្នកគិតថា វាមានន័យយ៉ាងណា ? ( សូមមើល ម៉ូសាយ ១៨:៨–៩ ) ។
ទទួលទានសាក្រាម៉ង់
យើងត្រូវបានដាក់បញ្ញាតិឲ្យទទួលទានសាក្រាម៉ង់ដោយសក្ដិសមរៀងរាល់សប្ដាហ៍ ។ អំឡុងពេលសាក្រាម៉ង់ យើងតាំងចិត្តជាថ្មីចំពោះសេចក្ដីសញ្ញារបស់យើង ដើម្បីលើកដាក់មកលើខ្លួនយើងនូវព្រះនាមរបស់ព្រះយេស៊ូវគ្រីស្ទ ( សូមមើល មរ៉ូណៃ ៤:៣ ) ។
ធ្វើជាសិស្សម្នាក់របស់គ្រីស្ទ
សេចក្ដីសញ្ញារបស់យើងតម្រូវឲ្យយើងរក្សាបទបញ្ញត្តិ ។ ទង្វើរបស់យើងគួរតែឆ្លុះបញ្ចាំងពីបំណងប្រាថ្នារបស់យើងដើម្បីធ្វើតាមព្រះគ្រីស្ទ និងក្លាយដូចជាទ្រង់ ។ នៅក្នុងការធ្វើដូច្នោះ យើងអាចត្រូវបានបន្តហៅដោយព្រះនាមទ្រង់ ។ នេះជារបៀបដែលយើងរក្សាព្រះនាមរបស់ព្រះគ្រីស្ទចារិកនៅក្នុងដួងចិត្តរបស់យើង ( សូមមើល ម៉ូសាយ ៥:១២ ) ។