២០២០
សួស្ដី​ពី​ព្រៃ​ពិសិដ្ឋ
ខែ មេសា ឆ្នាំ ២០២០


សួស្ដី​ពី​ព្រៃ​ពិសិដ្ឋ !

Hello from the Sacred Grove

ជម្រាបសួរ​ពួក​យើង​ឈ្មោះ ម៉ាហ្គោ និង ប៉ោឡូ ។

ខែ​នេះ ដើម្បី​អបអរ​សាទរ​ការស្ដារ​ឡើងវិញ យើង​មក​ទស្សនា​ទីកន្លែង​ដែល​ការនិមិត្ត​ដំបូង​បាន​កើតឡើង ២០០ ឆ្នាំ​កន្លង​មក​ហើយ !

ពេល យ៉ូសែប ស៊្មីធ អាយុ ១៤ ឆ្នាំ លោក​បាន​រស់នៅ​ក្នុង​ផ្ទះ​ឈើ​មួយ​នៅក្នុង​ទីក្រុង ញូវយ៉ក ស.រ.អា ។ លោក​មាន​បងប្អូន​ប្រុស​ប្រាំ​នាក់ និង​បងប្អូន​ស្រី​បី​នាក់ ។ លោក​គោរព​ឪពុក​ម្ដាយ​លោក ហើយ​រាក់ទាក់​ដល់​អ្នក​ដទៃ​ទៀត ។ លោក​អាន​ព្រះគម្ពីរ​ប៊ីប​ជាមួយ​គ្រួសារ​លោក ប៉ុន្តែ​ពួកគេ​មិន​បាន​ទៅ​ព្រះវិហារ​ដូចគ្នា​ជាមួយ​គ្នា​ទាំងអស់​គ្នា​នោះ​ទេ ។

យ៉ូសែប​ជា​មនុស្ស​ខិតខំ​ធ្វើការ ។ លោក​ជួយ​កាត់​ដើមឈើ ដើម្បី​គ្រួសារ​លោក​អាច​ដាំ​ដំណាំ ។ លោក​ក៏​បាន​ជួយ​គ្រួសារ​លោក​ប្រមូល​រុក្ខរស​ពី​ដើម​មេបផល​ដើម្បី​យក​ទៅ​ធ្វើ​ស្ករ ។

យ៉ូសែប​ចង់​ស្វែងរក​សាសនាចក្រ​មួយ​ដូចជា​សាសនាចក្រ​មួយ​នៅក្នុង​ព្រះគម្ពីរ​ប៊ីប ។ ថ្ងៃ​មួយ​លោក​បាន​ទៅ​ក្នុង​ព្រៃ ហើយ​បាន​អធិស្ឋាន ។ ព្រះ​ជា​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​បាន​បង្ហាញ​ព្រះកាយ​ដល់​លោក ។ ពួកទ្រង់​បាន​ប្រាប់​លោក​ថា អំពើ​បាប​របស់​លោក​ត្រូវបាន​អភ័យទោស ។ ពួកទ្រង់​ក៏​បាន​មាន​ព្រះបន្ទូល​ផងដែរ​ថា លោក​មិនគួរ​ចូលរួម​នឹង​សាសនាចក្រ​ណា​ឡើយ ។ មិនយូរ​ទេ​សាសនាចក្រ​របស់​ព្រះយេស៊ូវគ្រីស្ទ​នឹង​ត្រូវបាន​ស្ដារ​ឡើង​វិញ !

មនុស្ស​ពេញវ័យ​ជាច្រើន​បាន​ចំអក​ឲ្យ​យ៉ូសែប ដោយសារតែ​អ្វី​ដែល​លោក​បានឃើញ ។ ពួកគេ​បាន​និយាយ​ថា លោក​បាន​ប្រឌិត​រឿង​ទាំងអស់​នោះ​ឡើង ។ ប៉ុន្តែ​យ៉ូសែប​បាន​បន្ត​ប្រាប់​ពួកគេ​នូវ​សេចក្ដីពិត​នោះ ។ លោក​បាន​និយាយ​ថា « ខ្ញុំ​ដឹង​ថា​ខ្ញុំ​បាន​ឃើញ​ការ​និមិត្ត ហើយ​ខ្ញុំ​ដឹង​ថា ព្រះ​ទ្រង់​ក៏​ដឹង​ថា​ខ្ញុំ​បាន​ឃើញ​ការ​និមិត្ត ហើយ​ខ្ញុំ​ពុំ​អាច​បដិសេធ​រឿង​នេះ » ( យ៉ូសែប ស្មីធ—ប្រវត្តិ ១:២៥ ) ។

ថ្ងៃ​នេះ មនុស្ស​អាច​ទៅ​ទស្សនា​តំបន់​ដែល​យ៉ូសែប​បានអធិស្ឋាន ។ វា​គឺជា​កន្លែង​ដែល​ស្រស់ស្អាត និង​មាន​ភាពសុខសាន្ត​ណាស់ ។

កុមារ​ទាំងនេះ​រស់នៅ​កន្លែង​ដែល យ៉ូសែប ស៊្មីធ បាន​ធំ​ដឹងក្ដី​ឡើង !

ខ្ញុំ​ដឹង​ថា ព្រៃពិសិដ្ឋ​គឺ​ជា​កន្លែង​ដ៏​ពិសេស ដោយសារ យ៉ូសែប ស៊្មីធ បាន​អធិស្ឋាន និង​បានឃើញ​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​នៅទីនោះ ។

ផែភឺ ឌី អាយុ ៥ ឆ្នាំ រដ្ឋ​ញូវយ៉ក ស.រ.អា.

ខ្ញុំ​មាន​អំណរគុណ​ដែល​យើង​រស់នៅ​ជិត​នឹង​ផ្ទះ​របស់ យ៉ូសែប ស៊្មីធ ។ ខ្ញុំ​ចូលចិត្ត​ទៅ​អគារ​ហ្គ្រែនឌីន ដែល​មាន​រោងពុម្ព​នៅទីនោះ ។ ខ្ញុំ​ពិត​ជា​ចូលចិត្ត​មើល​កន្លែង​ដែល​ពួកគេ​បាន​បោះពុម្ព​ច្បាប់​ដំបូង​នៃ​ព្រះគម្ពីរមរមន ។

រ៉ូស្កូ ប៊ី អាយុ ៩ ឆ្នាំ រដ្ឋ​ញូវយ៉ក ស.រ.អា.

សូម​អរគុណ​ចំពោះ​ការ​មក​ការទស្សនា​ព្រៃ​ពិសិដ្ឋ​ជាមួយ​ពួកយើង ។ ជួប​គ្នា​ពេល​ក្រោយ​ទៀត !

រូបថត​ក្មេងប្រុស ដោយ ជូលី ភលសុន រចនារូបភាព​ដោយ ខាទី ម៉ាក់ឌី