រូបភាពបួនពីសប្ដាហ៍បុណ្យអ៊ីស្ទើរ
« នគរខ្ញុំមិនមែនត្រូវខាងលោកីយ៍នេះទេ » ( យ៉ូហាន ១៨:៣៦ ) ។
មកុដបន្លា
សូមមើល ម៉ាថាយ ២៧:២៩; ម៉ាកុស ១៥:១៧; យ៉ូហាន ១៩:២ ។
ពួកកងទ័ពរ៉ូមបានបំពាក់មកុដបន្លាលើព្រះអង្គសង្គ្រោះ ។ « ប្រហែលជាទង្វើដ៏យង់ឃ្នងនេះគឺជាការប៉ុនប៉ងដែលដ៏លាមក ដើម្បីត្រាប់តាមការដាក់ស្លឹកជន្ទល់ភ្នំលើព្រះសិរទ្រង់ ។… វាឈឺចាប់ខ្លាំងណាស់ ដោយគិតពីបន្លាថាជាសញ្ញាដែលព្រះមិនសព្វព្រះទ័យ ពេលដែលទ្រង់បានដាក់បណ្ដាសាដល់ដីដោយព្រោះតែអ័ដាមថា ចាប់ពីពេលនេះតទៅវានឹងនាំមកបន្លា ។ ប៉ុន្តែដោយការពាក់មកុដ ព្រះយេស៊ូវបានផ្លាស់ប្រែបន្លាទៅជានិមិត្តសញ្ញានៃសិរីរុងរឿងរបស់ទ្រង់ » ( ប្រធាន ជែមស៍ អ៊ី ហ្វោស្ត សន្និសីទទូទៅ ខែ មេសា ឆ្នាំ ១៩៩១ ) ។
ព្រះពស្ត្រពណ៌ស្វាយ
សូមមើល ម៉ាថាយ ២៧:២៨; ម៉ាកុស ១៥:១៧; យ៉ូហាន ១៩:២ ។
ពណ៌ស្វាយគឺជាពណ៌ស្ដេច ហើយពួកទាហានបានបំពាក់ព្រះពស្ត្រនេះលើព្រះយេស៊ូវគ្រីស្ទដោយចំអក ដោយសារទ្រង់បានប្រកាសថាជាស្ដេចនៃពួកយូដា ។ ពិតណាស់ ក្នុងភាពពិតទ្រង់គឺខ្ពង់ខ្ពស់ជាងនោះឆ្ងាយណាស់—ទ្រង់ជា « ស្តេចលើអស់ទាំងស្តេច ហើយជាព្រះអម្ចាស់លើអស់ទាំងព្រះអម្ចាស់ » ( ធីម៉ូថេ ទី១ ៦:១៥; វិវរណៈ ១៩:១៦ ) ។
« ព្រះលោហិតចេញមកពីគ្រប់រន្ធញើស សេចក្ដីបារម្ភរបស់ព្រះអង្គនឹងមានឡើងយ៉ាងខ្លាំងចំពោះអំពើទុច្ចរិត » ( ម៉ូសាយ ៣:៧ ) ។
ការគាបអូលីវ
( សូមមើល ម៉ាថាយ ២៦:៣៦; ម៉ាកុស ១៤:៣២; លូកា ២២:៣៩–៤០; យ៉ូហាន ១៨:១ ) ។
« វាជានិមិត្តរូបដ៏រំជួលចិត្តដែល ‹ ព្រះលោហិត [ បាន ] ចេញមកពីគ្រប់រន្ធញើស › [ ម៉ូសាយ ៣:៧ ] ពេលដែលព្រះយេស៊ូវបានរងទុក្ខនៅក្នុងច្បារគែតសេម៉ានី ជាកន្លែងគាបប្រេងអូលីវ ។ ដើម្បីផលិតប្រេងនៅជំនាន់របស់ព្រះអង្គសង្គ្រោះ ដំបូងឡើយ ផ្លែអូលីវត្រូវដាក់កិនដោយផ្ទាំងថ្មធំមួយ ។ ‹ ផ្លែអូលីវកិន › នោះត្រូវយកទៅដាក់នៅក្នុងកន្ត្រកវេញទន់រលុងៗដែលដាក់គរពីលើគ្នា ។ ទម្ងន់របស់វាគាបចេញជាប្រេងដំបូង ហើយល្អបំផុត ។ បន្ទាប់មកសម្ពាធបន្ថែមត្រូវបានធ្វើឡើង ដោយការដាក់បង្គោលឈើ ឬគល់ឈើធំមួយសង្កត់បន្ថែមពីលើកន្ត្រកដែលដាក់គគ្នានោះ វាគាបបានប្រេងបន្ថែមទៀត ។ ទីបំផុត ដើម្បីគាបយកដំណក់ប្រេងចុងក្រោយ ធ្នឹមគឺត្រូវបានដាក់សង្កត់ដោយថ្មជាច្រើននៅចុងម្ខាង ដើម្បីបង្កើតជាកម្លាំងសម្ពាធសង្កត់អតិបរមា ។ មែនហើយ ប្រេងនោះគឺពណ៌ក្រហមដូចឈាម ពេលដែលវាហូរចេញមកដំបូង » ( អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន សន្និសីទទូទៅ ខែ តុលា ឆ្នាំ ២០១៦ ) ។
« ទ្រង់មានព្រះជន្មរស់ឡើងវិញហើយ មិនគង់នៅទីនេះទេ » ។ ( លូកា ២៤:៦ ) ។
ព្រះផ្នូរទទេ
សូមមើល ម៉ាថាយ ២៨:១–៨; យ៉ូហាន ២០:១–១៨ ។
« ផ្នូរទទេនៅព្រឹកដំបូងនៃបុណ្យអ៊ីស្ទើរនោះគឺជាចម្លើយដល់សំណួររបស់យ៉ូប ‹ បើមនុស្សស្លាប់ទៅ តើនឹងមានជីវិតរស់ឡើងទៀតឬ ? › [ យ៉ូប ១៤:១៤ ] ។ ខ្ញុំសូមប្រកាសទៅកាន់មនុស្សទាំងអស់ដែលឮសម្លេងរបស់ខ្ញុំថា « បើមនុស្សម្នាក់ស្លាប់ទៅ គាត់នឹងមានជីវិតរស់ឡើងម្ដងទៀត ។ យើងដឹង ដ្បិតយើងមានពន្លឺនៃសេចក្ដីពិតដែលបានបើកសម្ដែង » ( ប្រធាន ថូម៉ាស អេស ម៉នសុន “He Is Risen!” សន្និសីទទូទៅ ខែ មេសា ឆ្នាំ ២០១៥ ) ។
ការរចនារូបភាពនៃមកុដបន្លា ដោយ ឌីលលីន ម៉ាស
ព្រះគ្រីស្ទ និងលោកពីឡាត់ ដោយ ម៉ាឃើស វិនសិន ទទួលបានសិទ្ធិអនុញ្ញាតពីសារមន្ទីរប្រវត្តិសាស្រ្តសាសនាចក្រ
រូបថតនៃការគាបប្រេងអូលីវមកពី Getty Images