ថ្នាក់​សិក្ខាសាលា និង​ថ្នាក់​វិទ្យាស្ថាន
មេរៀន​ទី ២ ៖ ពួកព្យាការី និង​ពួកសាវក​ប្រកាស​យ៉ាង​ឧឡារិក


មេរៀន​ទី ២

ពួកព្យាការី និង​ពួកសាវក​ប្រកាស​យ៉ាង​ឧឡារិក

សេចក្ដីផ្ដើម

« ក្រុមគ្រួសារ ៖ ការប្រកាស​ដល់​ពិភពលោក » ចាប់ផ្ដើម​ជាមួយ​នឹង​សេចក្ដី​ថ្លែង​នេះ ៖ « យើង​ជា​គណៈប្រធាន​ទីមួយ និង​ក្រុមប្រឹក្សា​នៃ​ពួក​សាវក​ដប់ពីរ​នាក់ នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ សូម​ប្រកាស​ជា​ឧឡារិក​ថា … » ( EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១០ ទំព័រ ១២៩ ) ។ ព្យការី​នៅ​គ្រប់​សម័យ​កាន់កាប់​ត្រួតត្រា មាន​ទំនួល​ខុសត្រូវ​មួយ ក្នុង​ការប្រកាស​ពី​ព្រះទ័យ​របស់​ព្រះអម្ចាស់ និង​ក្នុង​ការព្រមាន​ពី​លទ្ធផល​នៃ​អំពើ​បាប ។ មេរៀន​នេះ នឹង​ជួយ​សិស្ស​ឲ្យ​យល់​ពី​តួនាទី​របស់​ព្យាការី ក្នុង​នាម​ជា​អ្នក​យាម ដែល​ព្រមាន​យើង​អំពី​វិបត្តិភ័យ​ដែល​ត្រូវបាន​មើល​ឃើញ​ជាមុន ។

ការអាន​ពី​សាវតា

  • អិម រ័សុល បាឡឺដ Stay in the Boat and Hold On! EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១៤ ទំព័រ ៨៩–៩២ ។

  • ហិនរី ប៊ី អាវរិង Finding Safety in Counsel, Ensign ខែ ឧសភា ឆ្នាំ ១៩៩៧ ទំព័រ ២៤-២៦ ។

  • ខារ៉ុល អេហ្វ ម៉ាកខន់ឃី Live according to the Words of the Prophets, EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១៤ ទំព័រ ៧៧–៧៩ ។

យោបល់​សម្រាប់​ការបង្រៀន

អេសេគាល ៣៣:១–៧; គោលលទ្ធិ និង​សេចក្ដី​សញ្ញា ១:៤–៥, ១១, ១៤

អ្នក​យាម​នៅលើ​ប៉ម

រូបភាព
ប៉ម​យាម

សូម​បង្ហាញ​សិស្ស​នូវ​រូបភាព​នៃ​ប៉ម​យាម ហើយ​សួរ​ពួកគេ ថា​បើ​ពួកគេ​អាច​កំណត់​ពី​អត្តសញ្ញាណ​នៃ​សំណង់​នៅក្នុង​រូបភាព ។ សូម​ពន្យល់​ថា សំណង់​នោះ​គឺ​ជា​ការចម្លង​ពី​ប៉ម​យាម​ពី​បុរាណ ។ ( វិធីសាស្ត្រ​មួយ​ទៀត បើ​មាន​នៅក្នុង​ភាសា​របស់​អ្នក សូម​បង្ហាញ​នាទី​ទី​មួយ​នៃ​វីដេអូ « អ្នក​យាម​នៅ​លើ​ប៉ម (Watchman on the Tower) »lds.org/media-library ) ។ សូម​សួរ​សិស្ស​ថា មាន​អ្វី​ខ្លះ​ដែល​អ្នក​យាម​អាច​នឹង​សម្លឹង​រកមើល ហើយ​ហេតុអ្វី​បាន​ជា​វា​សំខាន់ ដែល​ពួកគេ​ត្រូវ​បំពេញ​កាតព្វកិច្ច​របស់​ខ្លួន ។

សូម​អញ្ជើញ​សិស្ស​អាន អេសេគាល ៣៣:១–៣ ហើយ​រកមើល​ទំនួល​ខុសត្រូវ​របស់​អ្នក​យាម​ម្នាក់ ។

  • តើ​អ្វី​ជា​ទំនួល​ខុសត្រូវ​របស់​អ្នក​យាម ? ( ដើម្បី​ព្រមាន​មនុស្ស​អំពី​គ្រោះថ្នាក់​ដែល​នឹង​មក​ដល់ ) ។

សូម​ឲ្យ​សិស្ស​ម្នាក់​អាន អេសេគាល ៣៣:៤–៧ ឮៗ ។

  • តើ​កាតព្វកិច្ច​អ្វី​ខ្លះ ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ទៅ​ឲ្យ​អេសេគាល ?

  • តើ​ពួក​ព្យាការី​ទាំង​ឡាយ​ដូចជា​អ្នក​យាម​នៅ​លើ​ប៉ម​យ៉ាង​ដូច​ម្ដេច ? ( វា​អាច​ជា​ប្រយោជន៍ ក្នុង​ការឲ្យ​សិស្ស​អាន គោលលទ្ធិ និង​សេចក្ដី​សញ្ញា ១:៤-៥, ១១, ១៤ ដើម្បី​ជួយ​ពួកគេ​ឲ្យ​យល់​ថា ព្យាការី​សម័យ​ទំនើប​បម្រើ​ជា​អ្នក​យាម ។ អ្នក​អាច​ផ្ដល់​យោបល់​ដល់​សិស្ស​ឲ្យ​ធ្វើ​សេចក្ដីយោង​បទគម្ពីរ​ទាំងនេះ​ទៅ អេសេគាល ៣៣:៤–៧ ។ សូម​ពិចារណា​ក្នុង​ការចង្អុល​បង្ហាញ​ថា អែលឌើរ អិម រ័សុល បាឡឺដ នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​ប្រកាស​ថា « ក្នុង​នាម​ជា​សាវក​របស់​ព្រះអម្ចាស់​យេស៊ូវគ្រីស្ទ វា​គឺជា​កាតព្វកិច្ច​របស់​យើង ក្នុង​ការធ្វើ​ជា​អ្នក​យាម​នៅលើ​ប៉ម » [ Beware of False Prophets and False Teachers, Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៩៩ ទំព័រ ៦២ ] ) ។

សូម​ថ្លែង​ទីបន្ទាល់​អំពី​គោលលទ្ធិ​ដូច​តទៅ​នេះ ៖ ព្រះវរបិតាសួគ៌​បាន​ហៅ​ព្យាការី​ថ្ងៃ​ចុងក្រោយ​ទាំងឡាយ ដើម្បី​ព្រមាន​យើង​អំពី​គ្រោះថ្នាក់​ដែល​នឹង​មក​ដល់ ។

ដើម្បី​ពង្រឹង​ដល់​គោលលទ្ធិ​នេះ សូម​បង្ហាញ​សេចក្ដីថ្លែង​ការណ៍​ខាងក្រោម​ដោយ​ប្រធាន ហិនរី ប៊ី អាវរិង នៃ​គណៈ​ប្រធាន​ទី​មួយ ហើយ​ឲ្យ​សិស្ស​ម្នាក់​អាន​វា​ឮៗ ៖

រូបភាព
ប្រធាន ហិនរី ប៊ី អាវរិង

« វា​ហាក់​បី​ដូច​ជា​គ្មាន​ទីបញ្ចប់​នៃ​ព្រះបំណង​របស់​ព្រះអង្គ​សង្គ្រោះ ដើម្បី​ដឹកនាំ​យើង​ទៅ​ទីសុវត្ថិភាព​ឡើយ ។ ហើយ​របៀប​ដែល​ទ្រង់​បង្ហាញ​ផ្លូវ​ដល់​យើង​គឺ​ខ្ជាប់ខ្ជួន​ជានិច្ច ។ ទ្រង់​អំពាវនាវ​តាម​វិធី​ច្រើន​យ៉ាង ដើម្បី​វា​នឹង​បាន​ទៅដល់​អស់​អ្នក​ដែល​មាន​ឆន្ទៈ​នឹង​ទទួល​វា ។ ហើយ​វិធី​ទាំង​នោះ​តែង​មាន​ការរួម​បញ្ចូល​នូវ​ការផ្ញើ​សារ​តាមរយៈ​មាត់​របស់​ព្យាការី​ទ្រង់ នៅពេល​ណា​ដែល​មនុស្ស​មាន​ភាពសក្តិសម​នឹង​មាន​ព្យាការី​នៃ​ព្រះ​ក្នុង​ចំណោម​ពួកគេ ។ ពួក​អ្នក​បម្រើ​ដែល​មាន​សិទ្ធិ​អំណាច​ទាំង​នោះ តែងតែ​ទទួល​ខុសត្រូវ​ចំពោះ​ការព្រមាន​ដល់​មនុស្ស ដោយ​ប្រាប់​ពួកគេ​ពី​ផ្លូវ​ទៅ​កាន់​ទីសុវត្ថិភាព » ( Finding Safety in Counsel, Ensign ខែ ឧសភា ឆ្នាំ ១៩៩៧ ទំព័រ ២៤ ) ។

  • តើ​នៅ​ពេល​ណា​ដែល​អ្នក​មានអារម្មណ៍​ថា អ្នក​ត្រូវបាន​ការពារ​ដោយ​ការធ្វើ​តាម​ដំបូន្មាន​ដែល​ប្រកប​ដោយ​ការព្យាករ ?

  • តើ​ដំបូន្មាន​អ្វី​ខ្លះ ដែល​អ្នក​បាន​ឮ​ពី​ពួកសាវក និង​ពួក​ព្យាការី​សម័យ​ទំនើប​ទាំងឡាយ ដែល​អាច​នាំ​មក​នូវ​ការការពារ​ខាង​វិញ្ញាណ​ដល់​ក្រុមគ្រួសារ​នោះ ?

  • តើ​នៅក្នុង​របៀប​ណា ដែល​ការប្រកាស​អំពី​ក្រុមគ្រួសារ ជា​សំឡេង​មួយ​នៃ​ការព្រមាន​ពី​ព្រះវរបិតា​របស់​យើង​ដែល​គង់​នៅ​ឋានសួគ៌ ?

អេម៉ុស ៣:៦-៧

ព្យាការី និង​សាវក ជួយ​យើង​ឲ្យ​យល់​អំពី​ទស្សនវិស័យ​របស់​ព្រះអម្ចាស់​ចំពោះ​ក្រុមគ្រួសារ

សូម​ចែកចាយ​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម ដោយ អែលឌើរ អិម រ័សុល បាឡឺដ នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ ។ សូម​សុំ​ឲ្យ​សិស្ស​រក​មើល​របៀប​ទាំងឡាយ ដែល​ព្យាការី​ជ្រាប​ពី​គ្រោះថ្នាក់​នៅក្នុង​ពិភពលោក​សព្វថ្ងៃ​នេះ ។

រូបភាព
អែលឌើរ អិម រ័សុល បាឡឺដ

« ខ្ញុំ​បាន​ឮ​ថា អ្នក​ខ្លះ​គិត​ថា​ថ្នាក់ដឹកនាំ​សាសនាចក្រ​រស់ ‹ ដាច់​ពី​គេ​ឯង › ។ អ្វី​ដែល​គេ​ភ្លេច​នោះ​គឺ​ថា យើង​គឺជា​បុរស និង ស្ត្រី​មាន​បទពិសោធន៍​ច្រើន ហើយ​យើង​ធ្លាប់​បាន​រស់នៅ​ទីកន្លែង​ជាច្រើន ហើយ​ធ្វើការ​ជាមួយ​មនុស្ស​មាន​សាវតា​ខុសៗ​គ្នា​ជាច្រើន ។ ការចាត់តាំង​របស់​យើង​សព្វថ្ងៃ នាំ​ឲ្យ​យើង​ធ្វើដំណើរ​ពេញ​ពិភពលោក ទៅ​ជួប​នឹង​ថ្នាក់ដឹកនាំ​នយោបាយ ថ្នាក់ដឹកនាំ​សាសនា អាជីវកម្ម និង​សប្បុរសធម៌​ទាំងឡាយ​ពេញ​ទូទាំង​ពិភពលោក ។ ទោះជា​យើង​ធ្លាប់​បាន​ទស្សនា​សេតវិមាន​នៅ​ទីក្រុង វ៉ាស៊ីនតោន ឌី.ស៊ី និង​បានជួប​ថ្នាក់ដឹកនាំ​ប្រទេស [ និង​សាសនា ] នានា​លើ​សាកលលោក​ក្ដី ក៏​យើង​ធ្លាប់​បាន​ចុះសួរ​សុខទុក្ខ​ដល់ [ គ្រួសារ និង​មនុស្ស ] ដែល​ខ្សត់ខ្សោយ​បំផុត នៅ​លើ​ផែនដី​ផងដែរ ។ …

« ពេល​អ្នក​គិត​ឲ្យ​បាន​ច្បាស់​ពី​ជីវិត និង​ការបម្រើ​របស់​យើង អ្នក​នឹង​យល់ស្រប​ថា យើង​ជួប​ប្រទះ ហើយ​ដកពិសោធន៍​លើ​ផែនដី​តាម​របៀប​ជាច្រើន​ដែល​មនុស្ស​ខ្លះ​ពុំ​មាន ។ អ្នក​នឹង​ទទួល​ស្គាល់​ថា យើង​ពុំ​រស់ ‹ ដាច់​ពី​គេ​ឯង › ជាង​មនុស្ស​ភាគ​ច្រើន​ឡើយ ។ …

« … មាន​អ្វី​មួយ ស្ដីពី​ប្រាជ្ញា​ផ្ទាល់ខ្លួន និង​ប្រាជ្ញា​រួមគ្នា​រវាង [ ថ្នាក់ដឹកនាំ​សាសនាចក្រ ] ដែល​នឹង​ផ្ដល់​ការលួង​លោម​ចិត្ត​ខ្លះៗ ។ យើង​បាន​ដកពិសោធន៍​នូវ​ការណ៍​ទាំងអស់​នោះ​ហើយ រួមទាំង​មាន​លទ្ធផល​ពី​ច្បាប់​សាធារណៈ និង​គោលនយោបាយ​នានា ការ​ខកចិត្ត​ផ្សេងៗគ្នា និង​សោកនាដកម្ម និង​មរណភាព​ក្នុង​គ្រួសារ​យើង​ផ្ទាល់​ជាច្រើន ។ យើង​យល់​ពី​អ្វី​ដែល​កើត​ឡើង​ក្នុង​ជីវិត » ។ ( Stay in the Boat and Hold On! EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១៤ ទំព័រ ៩០ ) ។

  • តើ​បទពិសោធន៍​ដ៏​ទូលំទូលាយ​របស់​ថ្នាក់​ដឹកនាំ​សាសនាចក្រ អាច​នឹង​ជួយ​ពួកលោក​នៅក្នុង​តួនាទី​របស់​ពួកគេ​ក្នុង​នាម​ជា​អ្នក​យាម ដោយ​របៀប​ណា ?

សូម​ពន្យល់​ថា ព្យាការី​អាច​ទទួល​បាន​អ្វី​មួយ​ដែល​សំខាន់​ឆ្ងាយ​ហួស​ពី​បទពិសោធន៍​ជីវិត​នេះ​ទៅ​ទៀត ដើម្បី​ជួយ​ពួកលោក​ឲ្យ​បំពេញ​កាតព្វកិច្ច​ដ៏​ទេវភាព​ដែល​ត្រូវបាន​ប្រទាន​ឲ្យ​ពួកលោក ។ សូម​ឲ្យ​សិស្ស​ម្នាក់​អាន អេម៉ុស ៣:៦–៧ ឮៗ ។ សូម​ចង្អុល​បង្ហាញ​ដល់​សិស្ស​ថា ការបកប្រែ​ដោយ​យ៉ូសែប ស្ម៊ីធ ផ្លាស់ប្តូរ​ពាក្យ « បានធ្វើ » ទៅជា « បានដឹង » នៅក្នុង ខ ៦ ហើយ​ពាក្យ « តែ » ទៅជា « ទាល់តែ » នៅក្នុង ខ ៧ ( សូមមើល​លេខ​យោង​នៃ​ខ​ទាំងពីរ​នេះ ) ។ ការពិភាក្សា​នេះ អាច​ជា​ឱកាស​ដ៏​អស្ចារ្យ​មួយ​សម្រាប់​អ្នក ដើម្បី​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​ប្រើ​លេខ​យោង អំឡុង​ពេល​ការសិក្សា​ព្រះគម្ពីរ​ផ្ទាល់​ខ្លួន​របស់​ពួកគេ ។

សូម​ចែកចាយ​និយមន័យ​ដូច​តទៅ​នេះ​ជាមួយ​សិស្ស ៖ ព្យាការី « គឺជា « បុរស​ម្នាក់​ដែល​ត្រូវបាន​ហៅ​ដោយ​ព្រះ ហើយ​ថ្លែង​ជំនួស​ព្រះ ។ ក្នុង​នាម​ជា​សារទូត​របស់​ព្រះ ព្យាការី​ម្នាក់ ទទួល​បាន​នូវ​ព្រះបញ្ញត្តិ ការព្យាករ ហើយ​ទទួល​វិវរណៈ​ទាំងឡាយ​មកពី​ព្រះ ។ … ព្យាការី​ម្នាក់ ប្រកាស​បដិសេធ​អំពើ​បាប​ទាំង​ស្រុង ហើយ​ទាយ​ទុក​ពី​ផលវិបាក​របស់​វា » ( សេចក្ដី​ណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ « ព្យាការី » scriptures.lds.org ) ។

សូម​ចម្លង​ដ្យ៉ាក្រាម​ខាងក្រោម​ដាក់​លើ​ក្ដារខៀន ៖

រូបភាព
ដ្យ៉ាក្រាម​ទស្សនវិស័យ

សូម​ទុក​ពេល​ឲ្យ​សិស្ស​មួយ​ភ្លែត ដើម្បី​ពិចារណា និង​ពិភាក្សា​លើ​ដ្យ៉ាក្រាម​នេះ ។ អ្នក​អាច​នឹង​ចង់​ពន្យល់​ថា ដ្យ៉ាក្រាម​នេះ​បង្ហាញ​ពី​ទសន្សវិស័យ​របស់​ព្រះ​អំពី​ក្រុមគ្រួសារ ដែល​នៅ​ជុំ​វិញ​ជីវិត​មុន​ផែនដី ជីវិត​រមែង​ស្លាប់ និង​ជីវិត​ក្រោយ​ពី​ជីវិត​រមែង​ស្លាប់ ។ តាមរយៈ​វិវរណៈ ព្យាការី​ទទួល​ទស្សនវិស័យ​ដែល​កាន់តែ​ទូលំទូលាយ ហើយ​ជា​ការតបស្នង​ទៅ​វិញ ពួកលោក​ជួយ​យើង​ពង្រីក​ទស្សនវិស័យ និង​ការយល់​ដឹង​របស់​យើង ។

  • តើ​ដ្យ៉ាក្រាម​នេះ បង្ហាញ​ពី​មូលហេតុ​ដែល​យើង​នឹង​មាន​ភាពឈ្លាសវៃ​ដែល​សិក្សា​ការប្រកាស​អំពី​ក្រុមគ្រួសារ យ៉ាង​ដូច​ម្ដេច​ដែរ ? ( សូម​សរសេរ​គោលការណ៍​ដូច​តទៅ​នេះ​នៅលើ​ក្ដារខៀន ៖ដោយ​ការសិក្សា​ការប្រកាស​អំពី​ក្រុមគ្រួសារ យើង​អាច​រៀន​ពី​ទស្សនវិស័យ​របស់​ព្រះវរបិតា​យើង​អំពី​ក្រុមគ្រួសារ ) ។

សូម​ឲ្យ​សិស្ស​យក​ក្រដាស « ក្រុម​គ្រួសារ៖ ការប្រកាស​ដល់​ពិភពលោក » របស់​ពួកគេ​ចេញ​មក ។ សូម​សង្កត់​ធ្ងន់​លើ​ឃ្លា​ចាប់​ផ្ដើម ៖ « យើង​ជា​គណៈប្រធាន​ទីមួយ និង​ក្រុមប្រឹក្សា​នៃ​ពួក​សាវក​ដប់ពីរ​នាក់ នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ សូម​ប្រកាស​ជា​ឧឡារិក ។ … » សូម​ទុក​ពេល​ឲ្យ​សិស្ស​ពីរ​បី​នាទី ដើម្បី​មើល​ការប្រកាស​អំពី​ក្រុមគ្រួសារ ដោយ​រកមើល​ភស្ដុតាង​ដែល​ថា ទស្សនវិស័យ​របស់​ព្រះ​អំពី​អាពាហ៍ពិពាហ៍ និង​ក្រុមគ្រួសារ ខុស​ពី​ទស្សនវិស័យ​របស់​លោកិយ ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​រកឃើញ ហើយ​រាយ​ចម្លើយ​របស់​សិស្ស​នៅលើ​ក្ដារខៀន ។

គោលលទ្ធិ និង​សេចក្តី​សញ្ញា ៩០:១-៥

ការធ្វើតាម​ដំបូន្មាន​របស់​ព្យាការី​នៅក្នុង​ការប្រកាស​អំពី​ក្រុមគ្រួសារ នឹង​រក្សា​យើង​ឲ្យ​មាន​សុវត្ថិភាព

ចូរ​អញ្ជើញ​សិស្ស​ឲ្យ​ស្រាវជ្រាវ​គោលលទ្ធិ និង សេចក្ដី​សញ្ញា ៩០:១-៣ ដើម្បី​មើល​ឃើញ​នូវ​អ្វី​ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ដល់​ព្យាការី យ៉ូសែប ស្ម៊ីធ ។

  • តើ​ព្រះអម្ចាស់​បាន​ប្រទាន​អ្វី​ដល់​យ៉ូសែប ស្ម៊ីធ ? ( កូនសោ​នៃ​នគរ ដែល​តំណាង​ឲ្យ​សិទ្ធិ​ទាំងឡាយ​នៃ​គណៈប្រធាន ឬ​សិទ្ធិ​អំណាច​ដើម្បី​ដឹកនាំ​នគរ​របស់​ព្រះ​នៅលើ​ផែនដី​នេះ ) ។

  • តើ​នរណា​កាន់​កូនសោ​ដដែល​ទាំងនោះ នៅ​សព្វ​ថ្ងៃ​នេះ ? ( សមាជិក​និមួយៗ​នៃ​គណៈប្រធាន​ទីមួយ និង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ) ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន គោលលទ្ធិ និង​សេចក្ដី​សញ្ញា ៩០:៤-៥ ឮៗ ។ សូម​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​រក​មើល​អ្វី​ដែល​ព្រះអម្ចាស់​បាន​សន្យា ថា​នឹង​បាន​មក​ដល់​សាសនាចក្រ​តាមរយៈ​ព្យាការី ។ ( ព្រះអម្ចាស់​បាន​មាន​ព្រះបន្ទូល​ថា សាសនាចក្រ​នឹង​ទទួលបាន « ព្រះបន្ទូល » ។ សូម​ប្រាប់​សិស្ស​ថា « ព្រះបន្ទូល » មានន័យ​ថា « វិវរណៈ » ) ។

  • តើ​ការព្រមាន​អ្វី​ខ្លះ ដែល​ព្រះអម្ចាស់​បានប្រទាន​ដល់​ពួក​បរិសុទ្ធ នៅក្នុង ខ ៥ ?

  • តើ​គោលការណ៍​អ្វី​ខ្លះ ដែល​យើង​អាច​រៀនមកពី​ការព្រមាន​នេះ ? ( ចម្លើយ​ទាំងឡាយ​គួរ​តែ​បង្ហាញ​ពី​ការយល់​ដឹង​អំពី​គោលការណ៍​ដូច​តទៅ​នេះ ៖ បើ​យើង​រាប់​វិវរណៈ​ទាំងឡាយ​ដែល​ព្រះ​ប្រទាន​ឲ្យ​តាមរយៈ​ពួក​ព្យាការី​របស់​ទ្រង់​ជា​ឥត​ការ នោះ​យើង​នឹង​ជំពប់ ហើយ​ដួល ។ សូម​ពិចារណា​អំពី​ការសរសេរ​គោលការណ៍​នេះ​នៅ​លើ​ក្ដារខៀន ) ។

សូម​បង្ហាញ​សេចក្ដី​ថ្លែងការណ៍​ដូចតទៅ​នេះ​ដោយ​ស៊ិស្ទើរ ខារ៉ុល អេហ្វ ម៉ាកខន់ឃី នៃ​គណៈប្រធាន​យុវនារី​ទូទៅ និង​អែលឌើរ អិម រ័សុល បាឡឺដ នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ ៖

រូបភាព
ខារ៉ុល អេហ្វ ម៉ាកខន់ឃី

© Busath.com

« យើង​អាច​ជ្រើសរើស​មិន​អើពើ មិន​ខ្វាយខ្វល់ មិនគោរព ឬ​បះបោរ​ទាស់​នឹង​បន្ទូល​នៃ​ព្រះគ្រីស្ទ ដែល​បាន​និយាយ​ដោយ​ពួក​អ្នក​បម្រើ​ដែល​បាន​តែងតាំង​របស់​ទ្រង់ ។ ប៉ុន្តែ ព្រះអង្គ​សង្គ្រោះ បាន​បង្រៀន​ថា អ្នក​ទាំងឡាយ​ដែល​ធ្វើ​ដូច្នោះ នឹង​ត្រូវ​កាត់​ចេញ​ពី​រាស្ត្រ​នៃ​សេចក្ដី​សញ្ញា​របស់ទ្រង់ [ សូមមើល នីហ្វៃទី៣ ២០:២៣ ] » ( ខារ៉ុល អេហ្វ ម៉ាកខន់ឃី Live according to the Words of the Prophets, EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១៤ ទំព័រ ៧៩ ) ។

រូបភាព
អែលឌើរ អិម រ័សុល បាឡឺដ

« ខ្ញុំ​បាន​សង្កេត​ឃើញ​នៅក្នុង​ការបម្រើ​របស់​ខ្ញុំ​ថា ជន​ដែល​វង្វេង [ ហើយ ] ភាន់​ច្រឡំ គឺជា​ជន​ដែល​ជានិច្ចកាល … ភ្លេច​ខ្លួន​ថា ពេល​គណៈប្រធាន​ទីមួយ និង​កូរ៉ុម​នៃ​ពួក​ដប់ពីរ​នាក់ ថ្លែង​ឡើង​ក្នុង​សំឡេង​តែ​មួយ នោះ​វា​គឺជា​សំឡេង​នៃ​ព្រះអម្ចាស់​សម្រាប់​គ្រា​នោះ ។ ព្រះអម្ចាស់​រំឭក​យើង​ថា ‹ ទោះ​ដោយ​ជា​សំឡេង​របស់​យើង​ផ្ទាល់ ឬ​ក៏​ដោយ​សំឡេង​នៃ​ពួក​អ្នក​បម្រើ​របស់​យើង​ក្តី គឺ​ដូច​តែ​គ្នា › [គ. និង ស. ១:៣៨] » ( អិម រ័សុល បាឡឺដ Stay in the Boat and Hold On! ទំព័រ ៩០ ) ។

  • តើ​អ្វី​ខ្លះ​ដែល​អាច​ជា​កត្តា​ជំរុញ​មួយ​ចំនួន ដែល​ធ្វើ​ឲ្យ​មនុស្ស​ម្នាក់​រាប់​ដំបូន្មាន​ដែល​មាន​ក្នុង​ការប្រកាស​អំពី​ក្រុមគ្រួសារ​ថា​ជា​ឥត​ការ ?

  • តើ​ពរជ័យ​អ្វី​ខ្លះ ដែល​អ្នក ឬ​អ្នក​ផ្សេង​ទៀត​ទទួល​បាន តាមរយៈ​ការស្ដាប់​តាម​ដំបូន្មាន​ដែល​មាន​ក្នុង​ការប្រកាស​អំពី​ក្រុមគ្រួសារ ?

  • តើ​ការគិត និង​អារម្មណ៍​អ្វី​ខ្លះ​ដែល​អ្នក​មាន ទាក់ទង​នឹង​ព្យាការី​ថ្ងៃ​ចុង​ក្រោយ ដែល​អ្នក​អាច​ចែកចាយ​ជាមួយ​សិស្ស​ក្នុង​ថ្នាក់ ?

សូម​ថ្លែង​ទីបន្ទាល់​ថា ការប្រកាស​អំពី​ក្រុមគ្រួសារ គឺជា​ការប្រកាស​ដ៏​បំផុស​គំនិត​មួយ មក​ពី​សំឡេង​រួបរួម​គ្នា​នៃ​ព្យាការី អ្នកមើលឆុត និង​អ្នក​ទទួល​វិវរណៈ​ទាំង​ដប់ប្រាំ​នាក់ ។ សូម​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​ចាប់​យក​ឱកាស ពេញ​មួយ​វគ្គ​សិក្សា ដើម្បី​អធិស្ឋាន​សុំ​ទីបន្ទាល់​មួយ​ដែល​កាន់តែ​ជ្រាលជ្រៅ អំពី​សេចក្ដី​ពិត​ដែល​មាន​នៅក្នុង​ការប្រកាស​អំពី​ក្រុមគ្រួសារ ។

ការអាន​របស់​សិស្ស

បោះពុម្ព