២០១៥
ខ្ញុំ​ដឹង​ថា​ព្រះ​អង្គ​សង្គ្រោះ​ខ្ញុំ​ស្រឡាញ់​ខ្ញុំ
April 2015


ខ្ញុំ​ដឹង​ថា​ព្រះ​អង្គ​សង្គ្រោះ​ខ្ញុំ​ស្រឡាញ់​ខ្ញុំ

សៀវភៅ​របស់​ខ្ញុំ​អំពី ព្រះ​យេស៊ូវ​គ្រីស្ទ

មាន​ពេល​មួយ​ជា​យូរ​មក​ហើយ ក្នុង​ទី​កន្លែង​ដ៏​ស្រស់​ស្អាត​មួយ ក្មេងៗ​ជាច្រើន​បាន​ប្រមូល​ផ្ដុំ​ជុំ​វិញ​ព្រះ​យេស៊ូវ ។

ទ្រង់​បាន​ប្រទាន​ពរ និងបាន​បង្រៀន​ពួក​គេ​នៅ​ពេល​ដែល​ពួក​គេ​មាន​អារម្មណ៍​ពី​ក្ដីស្រឡាញ់​នៃ​ទ្រង់ ។ ពួក​គេ​ម្នាក់ៗ​បាន​ឃើញ​ទឹក​នេត្រា​នៅ​លើ​ព្រះ​ភ័ក្ដ្រ​របស់​ទ្រង់ ។

សេចក្ដី​ស្រឡាញ់​ដែល​ទ្រង់​មាន​ចំពោះ​កូន​ចៅ​តូច​ៗ​របស់​ទ្រង់ ខ្ញុំ​ដឹង​ថា​ទ្រង់​មាន​ចំពោះ​ខ្ញុំ​ដែរ ។

ខ្ញុំ​មិន​បាន​ពាល់​ទ្រង់ ឬ​អង្គុយ​នៅ​លើ​ជង្គង់​ទ្រង់​ទេ ប៉ុន្តែ​ព្រះ​គ្រីស្ទ​គឺ​ពិត​សម្រាប់​ខ្ញុំ ។

ខ្ញុំ​ដឹង​ថា ទ្រង់​មាន​ព្រះជន្ម​រស់​! ខ្ញុំ​នឹង​ដើរ​តាម​ទ្រង់​ដោយ​ស្មោះ​ត្រង់ ។

ខ្ញុំ​បាន​ឲ្យ​ដួង​ចិត្ត​ខ្ញុំ​ដល់​ទ្រង់ ។ ខ្ញុំ​ដឹង​ថា​ព្រះ​អង្គ​សង្គ្រោះ​ខ្ញុំ​ស្រឡាញ់​ខ្ញុំ ។