តើវាមិនអីទេឬ ក្នុងការទៅ រាំលេង ឬ ទៅជប់លៀង នៅកន្លែងដែលខ្ញុំដឹងថា អ្វីមិនល្អ នឹងកើតឡើង ដើម្បីធ្វើជា គំរូដ៏ល្អនោះ ?
រចនារូបថតដោយ ដេវ ភីទើរសុន
សូមសួរខ្លួនឯងថា ៖ « តើគំរូប្រភេទណា ដែលខ្ញុំពិតជាគិតថា ខ្ញុំនឹងធ្វើក្នុងស្ថានភាពបែបនោះ ? » បើអ្នកមានបំណងនឹងទៅកន្លែងណាមួយ ដែលអាចមានថ្នាំញៀន ឬគ្រឿងស្រវឹង សម្លៀកបំពាក់មិនសមរម្យ តន្ត្រីដែលមានពាក្យពេជន៍អាសគ្រាម ឬការរាំធ្វើឲ្យស្រើបស្រាល តើអ្នកនឹងបង្ហាញដល់មនុស្សជាច្រើនថា ពួកគេអាចមានក្ដីសប្បាយរីករាយ ដោយគ្មានរឿងទាំងអស់នោះ ដោយរបៀបណា ? តើអ្នកដែលនៅជុំវិញខ្លួនអ្នកនឹងគិតយ៉ាងណា — « តើវាមិនមែនជាគំរូដ៏ល្អនៃសេចក្ដីជំនឿ និងបទដ្ឋានទេឬអី ? » ឬ « តើហេតុអ្វី បានជាមនុស្សម្នាក់នោះមកដែរ ? » ក្នុងករណីជាច្រើន អ្នកនឹងធ្វើជាគំរូប្រសើរជាងនេះ ដោយមិនទៅកន្លែងនោះទាល់តែសោះ ពីព្រោះអ្នកនឹងមិនបណ្តោយខ្លួនឲ្យស្ថិតក្នុងការល្បួងដោយចេតនា ។