២០១៥
ព្រះ​វិញ្ញាណ​បាន​ខ្សឹប​ប្រាប់​ខ្ញុំ
April 2015


ព្រះ​វិញ្ញាណ​បាន​ខ្សឹប​ប្រាប់​ខ្ញុំ

គ្រីស្ទីណា អាល់ប្រិច អៀហាត រដ្ឋ វ៉ាស៊ីនតោន ស.រ.អា

drawing of boys running

រចនា​ដោយ ប្រេដលី អេជ ខ្លាក

« អ្ហេ៎ ! ក្មេងៗ ! ត្រឡប់​មក​វិញ ! សម្លេង​ដ៏​អង្វរ​មួយ​បាន​ហៅ​ឡើង ។

ខ្ញុំ​បាន​បែរ​ទៅ​ហើយបាន​សំគាល់​ឃើញ ក្មេង​ប្រុស​ពីរ​នាក់​អាយុ​ប្រហែល​ប្រាំ និង​ប្រាំពីរ​ឆ្នាំ កំពុង​រត់​តាម​កន្លែង​ចត​ឡាន​នៅ​តាម​ហាង ដោយ​ទឹក​ភ្នែក​ហូរ​មក​លើ​មុខ​របស់​ពួកគេ ។ បុរស​អ្នក​លក់​មើលទឹកមុខ​បារម្ភ ពេល​ដែល​គាត់​បាន​ហៅ​ពួក​គេ ។

ពេល​ដែល​ត្រឡប់​មក​រក​ឡាន​របស់​ខ្ញុំ​វិញ ព្រះ​វិញ្ញាណ​បាន​ខ្សឹប​ប្រាប់​ថា « អ្នក​អាច​ជា​ជំនួយ​នៅ​ទី​នេះ » ។ ការ​ខ្សឹបប្រាប់​នោះ​ស្ងាត់ តែ​ច្បាស់​ណាស់ ដែល​មួយ​សន្ទុះ​ក្រោយ​មក​ខ្ញុំ​បាន​រត់​តាម​កន្លែង​ចត​ឡាន​ទៅ​រក​ក្មេង​ប្រុស​ទាំង​ពីរ​នាក់​នោះ ។

ខ្ញុំ​ឃើញ​ថា ក្មេង​ប្រុស​ធំ​កំពុង​ឈរ​នៅ​ជិត​ឡាន​ពណ៌​ត្នោត​មួយ ។ ខ្ញុំ​បាន​ទៅ​រក​គេ ហើយ​លត់​ជង្គង់​ចុះ​នៅ​ជិត​គេ ។

« សួស្តី ។ » ខ្ញុំ​ឈ្មោះ គ្រីស្ទីណា ។ តើ​ប្អូន​មិន​អី​ទេ​ឬ ?

គ្រាន់​តែ​ខ្ញុំ​សួរ​ចប់ គេ​យំ​កាន់​តែ​ខ្លាំង ហើយ​លាក់​មុខ​គេ​នៅ​ក្នុង​ដៃ​របស់​គេ ។ បុរស​អ្នក​លក់ និង​ក្មេង​ប្រុស​ម្នាក់​ទៀត​បាន​មក​ដល់​ដែរ ។

បុរស​អ្នក​លក់​បាន​ប្រាប់​ខ្ញុំថា « ខ្ញុំ​គិត​ថា ពួក​គេ​ចេះ​និយាយ​តែ​ភាសា​បារាំង​ប៉ុណ្ណោះ » ។ « យើង​ឃើញ​ពួកគេ​រត់​កាត់​តាម​ហាង ដោយ​វង្វេង » ។

ខ្ញុំ​បាន​និយាយ​ណែ​នាំ​ខ្លួន​របស់​ខ្ញុំ​ទៅ​ក្មេង​ប្រុស​ទាំង​ពីរ​ឡើង​វិញ​ជា​ភាសា​បារាំង ។ ភាសា​បារាំង​ជា​ភាសា​កំណើតរបស់​ខ្ញុំ ប៉ុន្តែ​ខ្ញុំ​មិន​បាន​និយាយ​វា ចាប់​ពី​ខ្ញុំ​ត្រូវ​បាន​យក​មក​ចិញ្ចឹម​នៅ​ក្នុង​គ្រួសារ​ដែល​និយាយ​ភាសា​អង់គ្លេស​តាំង​ពី​តូច​មក​ម្លេះ ។ ជា​ធម្មតា ភាសា​បារាំង​របស់​ខ្ញុំ​គឺ​ពុំ​សូវ​ល្អ​ទេ ។ ទោះ​បី​ជា​ដូច្នេះ​ក៏ដោយ នៅពេលនោះ​វា​មិន​ឆ្គាំ​ឆ្គង ក៏មិន​រឹង​ឆ្កឹង​ដែរ ។ ពាក្យ​ទាំង​នោះ គឺ​ច្បាស់​នៅ​ក្នុង​គំនិត​ខ្ញុំ ហើយ​សម្លេង​ខ្ញុំ​ដូច​ជា​ការ​លួង​លោម​ដល់​ក្មេង​ប្រុស​ទាំង​ពីរ​នោះ ។

នៅ​ចន្លោះ​ការ​យំ​ខ្សឹបខ្សួល ក្មេង​ប្រុស​ធំ​បាន​ពន្យល់​ដោយ​ពាក្យ​យ៉ាង​លឿន​ថា គេ​នឹង​ប្អូន​ប្រុស​របស់​គេ​មិន​អាច​រក​ឪពុក​ម្ដាយ​របស់​គេនៅ​ក្នុង​ហាង​ឃើញ​ទាល់​តែ​សោះ ហើយ​បាន​រត់រក​ពួកគេទៅ​ខាង​ក្រៅ​ហាង​ទៀត ។ នៅ​ពេល​ដែល​ខ្ញុំ​បាន​ស្ដាប់ ​ឮ​ដូច្នោះ ខ្ញុំ​បាន​ដឹង​ដោយ​ស្រពិច​ស្រពឹល​ថា ខ្ញុំ​មិន​ត្រឹម​តែ​អាច​សន្ទនា​ជា​ភាសា​បារាំង​ដោយ​សេរី​ទេ ប៉ុន្តែ​ថែម​ទាំង​ត្រៀម​ខ្លួន​រួច​ជាស្រេច​ដើម្បី​យល់ នឹង​លួង​លោម​ចិត្ត​ដល់​ក្មេង​ប្រុស​ដែល​ភ័យ​ខ្លាច​ទាំង​ពីរ​នាក់​នោះ​ផង ។

ខ្ញុំ​បាន​ប្រាប់​ទៅ​បុរស​អ្នក​លក់​ថា « ពួក​គេ​បាន​វង្វេង​ឪពុក​ម្ដាយ ហើយ​រង់​ចាំ​ឪពុក​ម្ដាយ​គេ​នៅ​ឯឡាន​ពួក​គេ » ។ ក្មេង​ប្រុស​តូច​នោះ​បាន​ប្រាប់​ខ្ញុំ​ឈ្មោះ​ឪពុក​ម្ដាយ​គេ ហើយ​ខ្ញុំ​បាន​ឲ្យ​ឈ្មោះ​នោះ​ទៅ​បុរស​អ្នក​លក់ ដើម្បី​ឲ្យ​គាត់​ប្រកាស​រក​ពួក​គេ ។ ពីរ​បី​នាទី​ក្រោយ​មក ក្មេង​ប្រុស​នោះ​បាន​ឃើញ​ឪពុក​គេ​ចេញ​ពី​ហាង ហើយ​រត់​មក​រក​គេ ។

នៅ​ពេល​ដែល​ខ្ញុំ​ជូន​ក្មេង​ប្រុស​នោះ​ទៅ​ឪពុក​របស់​គេ ខ្ញុំ​ឃើញ​ថា​ខ្ញុំ​មិន​អាច​ទាំង​និយាយជម្រាប​លាជា​ភាសា​បារាំង​បាន​ល្អ​ផង ។ ខ្ញុំ​ព្យាយាម​ដោយ​ឥតប្រយោជន៍ ក្នុង​ការ​និយាយ​ឲ្យ​ក្មេង​ទាំង​ពីរ​នាក់​នោះ​បាន​យល់ តែ​ខ្ញុំ​មិន​អាច​និយាយ​អ្វី​ក្រៅ​ពី​ពាក្យ​ព្រាវ​ពីរ​បី​ពាក្យ ។ នៅ​ទី​បញ្ចប់ ខ្ញុំបាន​ត្រឡប់​មក​និយាយ​ជា​ភាសា​អង់គ្លេស​វិញ ដោយ​និយាយ​ទៅ​កាន់​ក្មេង​នោះ « លាហើយ រីករាយ​ណាស់​ដែល​បាន​ជួប​ប្អូន » ។

នៅ​ពេល​ដែល​ពួក​គេ​បាន​ចេញ​ទៅ​ជាមួយ​នឹង​ឪពុក​ម្ដាយ​គេ ខ្ញុំ​បាន​ពោរពេញ​ទៅ​ដោយ​ក្ដី​អំណរ ។ ព្រះវរបិតា​សួគ៌​បាន​ធ្វើការ​អស្ចារ្យ​តាម​រយៈ​ខ្ញុំ ដើម្បី​លួងលោម​កូន​តូចៗ​របស់​ទ្រង់ ។ ខ្ញុំ​មាន​ចិត្ត​រាប​ទាបដែល​ព្រះ​អម្ចាស់ អាច​តម្កើង​កម្រិត​សមត្ថភាព​របស់​ខ្ញុំ ដើម្បី​បំពេញ​ព្រះ​គោល​បំណង​របស់​ទ្រង់ ។ ខ្ញុំ​មាន​ក្ដី​អំណរ ដើម្បី​ធ្វើ​ជា​សាក្សី​នូវ​អ្វី​ដែល​អាច​កើត​ឡើង នៅ​ពេល​ដែល​យើង​ថ្វាយ​ខ្លួន​យើង​ដល់​ទ្រង់ ពេល​ទ្រង់​បាន​ហៅ​មក​លើ​យើង ទោះ​ជា​នៅ​ក្នុង​ស្ថាន​ការណ៍​ដែល​មិន​គួរ​អាច​ទៅ​រួច​ក្ដី ។