សារលិខិតគណៈប្រធានទីមួយ
ប្រធាន ម៉នសុន អំពាវនាវឲ្យមាន ភាពក្លាហាន
មួយម៉ោងបានកន្លងទៅយ៉ាងសន្សឹមៗ ប្រធាន ថូម៉ាស អេស ម៉នសុន បានសង្កេតថា តើអ្វីទៅដែលយើងបានហៅឲ្យធ្វើការជ្រើសរើសពីប្រភេទមួយ ឬមួយផ្សេងទៀត ។
ដើម្បីធ្វើការជ្រើសដ៏ឆ្លាតវៃ លោកបានទូន្មានថា យើងត្រូវការភាពក្លាហាន — « ភាពក្លាហានដើម្បីនិយាយថាទេ ភាពក្លាហានដើម្បីនិយាយថាបាន ។ ការសម្រេចចិត្ត កំណត់ ដល់ជោគវាសនា »1
នៅក្នុងការដកស្រង់ខាងក្រោមនេះ ប្រធានម៉នសុន បានរំឭកដល់ពួកបរិសុទ្ធថា ពួកគេត្រូវការភាពក្លាហានដើម្បីឈរគាំទ្រចំពោះសេចក្ដីពិត និងសេចក្ដីសុចរិត ដើម្បីការពារអ្វីដែលយើងជឿ និងដើម្បីប្រឈមនឹងលោកីយ ដែលបដិសេធតម្លៃ និងគោលការណ៍ដ៏អស់កល្បជានិច្ច ។
លោកបានមានប្រសាសន៍ថា « យើង ទាំងអស់គ្នាចាំបាច់ត្រូវមានភាព ក្លាហានជានិច្ច » ។ « វាតម្រូវឲ្យមានភាពក្លាហានក្នុងអតីតកាល ហើយនិងអនាគតកាលជារៀងរហូត »2 ។
ភាពក្លាហាននាំមកនូវការគាំទ្រពីព្រះអម្ចាស់
« យើងទាំងអស់គ្នានឹងប្រឈមការភ័យខ្លាច ជួបការចំអក និងការប្រឆាំង ។ ចូរយើង — ទាំងអស់គ្នា — មានភាពក្លាហានឡើងដើម្បីតតាំងនឹងមតិទូទៅ និងគោលការណ៍ដើម្បីឈរឡើងចំពោះគោលការណ៍របស់យើង ។ ចូរក្លាហានកុំចុះញ៉ម ដើម្បីនាំភាពញញឹមដល់ការគាំទ្ររបស់ព្រះ ។ ភាពក្លាហានក្លាយជាគុណធម៌រស់រវើក ហើយទាក់ទាញវាមិនគ្រាន់តែជាការស្ម័គ្រចិត្តស្លាប់ដោយ ថ្លៃថ្នូប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការប្ដេជ្ញាចិត្តរស់នៅ ដោយត្រឹមត្រូវផងដែរ ។ នៅពេលយើងបោះជំហានទៅមុខ ព្យាយាមរស់នៅដូចដែលយើងគួរតែរស់នៅ នោះយើងនឹងទទួលបានជំនួយពីព្រះពិតប្រាកដ ហើយអាចរកបានការលួងលោមចិត្តក្នុងព្រះបន្ទូលរបស់ទ្រង់ »3
ស៊ូទ្រាំដោយភាពក្លាហាន
« តើការស៊ូទ្រាំមានន័យដូចម្តេច ? ខ្ញុំស្រឡាញ់និយមន័យ ៖ ដើម្បីស៊ូទ្រាំដោយភាពក្លាហាន ។ ភាពក្លាហាន អាចជាការចាំបាច់សម្រាប់អ្នកដើម្បីជឿ វានឹងមានពេលខ្លះដែលចាំបាច់ឲ្យអ្នកគោរពប្រតិបត្តិផងដែរ ។ វាច្បាស់ណាស់ថាវានឹងតម្រូវឲ្យអ្នកស៊ូទ្រាំរហូតដល់ថ្ងៃនោះ ជាថ្ងៃដែលអ្នកនឹងចាកចេញពីជីវិតរមែងស្លាប់នេះ »4
មានភាពក្លាហានដើម្បីឈរគាំទ្រដល់សេចក្ដីពិត
« [ សូម ] អ្នកមានភាពក្លាហានឡើង ដើម្បីឈរឲ្យរឹងមាំចំពោះសេចក្ដីពិត និងសេចក្ដីសុចរិត ។ ដោយសារ និន្នាការក្នុងសង្គមសព្វថ្ងៃងាកចេញពីគោលតម្លៃ និង គោលការណ៍ដែលព្រះអម្ចាស់បានប្រទានឲ្យយើង នោះអ្នកនឹងច្បាស់ជាត្រូវហៅឲ្យការពានូវអ្វី ដែលអ្នកជឿនោះ ។ លុះត្រាតែឫសនៃទីបន្ទាល់របស់អ្នកបានចាក់យ៉ាងរឹងមាំ វានឹងមានការពិបាកសម្រាប់អ្នកដើម្បីទប់ទល់នឹងអស់អ្នកណាដែលផ្ចាញ់ផ្ចាលសេចក្ដីជំនឿរបស់អ្នក ។ ពេលអ្នកបានចាក់ឫសយ៉ាងរឹងមាំហើយ ទីបន្ទាល់របស់អ្នកនៃដំណឹងល្អ នៃព្រះសង្គ្រោះ និងនៃព្រះវរបិតាសួគ៌របស់យើង នឹងមានឥទ្ធិពលលើគ្រប់អ្វីដែលអ្នកធ្វើពេញមួយជីវិតរបស់អ្នក »5
យើងត្រូវការភាពក្លាហានទាំងផ្នែកសីលធម៌ និងខាងវិញ្ញាណ
« សារលិខិតនេះបានបង្ហាញលើទូរទស្សន៍ ក្នុងភាពយន្ត និងក្នុងប្រព័ន្ធផ្សព្វផ្សាយដទៃទៀត [ សព្វថ្ងៃនេះ ] គឺជាញឹកញាប់នៅក្នុងការប្រឆាំងដោយផ្ទាល់ទៅនឹងអ្វី ដែលយើងចង់ឲ្យកូនចៅរបស់យើងទទួលយក និងអោបក្រសោប ។ វាគឺជាទំនួលខុសត្រូវរបស់យើង មិនត្រឹមបង្រៀនពួកគេឲ្យរឹងមាំនៅក្នុងវិញ្ញាណ និងគោលលទ្ធិប៉ុណ្ណោះទេ ប៉ុន្តែក៏ជួយពួកគេឲ្យដាក់លំនឹងយ៉ាងមាំមួនផងដែរ ដោយមិនគិតពីកម្លាំងខាងក្រៅដែលពួកគេអាចនឹងប្រឈមមុខឡើយ ។ « វានឹងទាមទារនូវពេលវេលា និងការខិតខំប្រឹងប្រែងជាច្រើននៅលើផ្នែករបស់យើង — ហើយដើម្បីជួយដល់អ្នកដទៃ នោះយើងខ្លួនឯងត្រូវការភាពក្លាហានខាងវិញ្ញាណ និងខាងសាច់ឈាម ដើម្បីតស៊ូនឹងសេចក្តីអាក្រក់ដែលយើងឃើញគ្រប់ពេលវេលានោះ » ។6
សូមយើងមានភាពក្លាហានជានិច្ច
« ពេលដែលយើងព្យាយាមរស់នៅពីមួយថ្ងៃទៅមួយមួយថ្ងៃ វាស្ទើរតែជៀសមិនរួចថាសេចក្ដីជំនឿ នឹងត្រូវបានផ្ចាញ់ផ្ចាល់ ។ ពេលខ្លះយើងអាចរកឃើញថាខ្លួនឯងត្រូវបានរុំព័ទ្ធដោយអ្នកដទៃជាច្រើន ហើយប៉ុន្តែនៅតែឈរនៅក្នុងចំណោមមនុស្សមួយចំនួនតូច ឬឈរម្នាក់ឯងដោយបារម្ភពីអ្វីដែលអាចទទួលយកបាន និងអ្វីដែលមិនអាចទទួលបាន ។ …
« សូមយើងមានភាពក្លាហានជានិច្ច ហើយរៀបចំខ្លួនដើម្បីឈរគាំទ្រចំពោះអ្វីដែលយើងជឿ ហើយបើយើងត្រូវឈរម្នាក់ឯងនៅក្នុងដំណើរការនោះ ចូរយើងធ្វើដូច្នោះដោយភាពក្លាហាន បានពង្រឹងដោយចំណេះដឹងដែលតាមពិតនោះ យើងមិនដែលនៅម្នាក់ឯងទេ ពេលយើងឈរជាមួយនឹងព្រះវរបិតាសួគ៌នោះ »7