ហ្វូងតែមួយ និង អ្នកគង្វាលតែមួយ
ការដាក់របងជុំវិញហ្វូងចៀម បង្រៀនយើងអំពីព្រះទ័យយកចិត្តទុកដាក់របស់ព្រះអង្គសង្គ្រោះចំពោះកូនចៅរបស់ទ្រង់ ។
ក្រោលចៀមសម័យបុរាណ
តើវាជាអ្វី ៖ ជាប៊ិចធម្មតាមួយ ជញ្ជាំងរបង ។
គោលបំណង ៖ ដើម្បីការពារហ្វូងចៀមប្រឆាំងនឹងសត្វរំពា និងចោរ ជាពិសេសនៅពេលយប់ ។
សម្ភារ និង សំណង់ ៖ ជាធម្មតាមានថ្ម ជារឿយៗមានចម្រាសបន្លាដាក់លើដំបូលជញ្ជាំង ។ ចម្រាសបន្លាក្រាស់ក៏ប្រើដើម្បីធ្វើរបងសម្រាប់ក្រោចៀមបណ្ដោះអាសន្នរបស់ ជាញឹកញាប់ផងដែរ ។ ពេលខ្លះ គុហាបម្រើជាក្រោលចៀម ដោយមានថ្មតូចៗ ឬចម្រាសបន្លាជារបាំង ដាក់នៅពីមុខពួកវា ។
អ្វីដែលយើងអាចរៀន
ក្រោលចៀមគឺជា ៖
កន្លែងដែលហ្វូងចៀមប្រមូលផ្ដុំ ។ ក្នុងនាមជាសមាជិកសាសនាចក្រ យើងមានចំណងនៃភាពសាមគ្គី តាមរយៈសេចក្ដីជំនឿ និងសេចក្ចីសញ្ញារបស់យើង ក៏ដូចជាតាមរយៈការប្រមូលផ្ដុំគ្នាផងដែរ ។ ប្រធាន ហិនរី ប៊ី អាវរិងជាទីប្រឹក្សាទីមួយ នៅក្នុងគណៈប្រធានទីមួយបានបង្រៀនថា ៖ « សេចក្ដីអំណរនៃភាពសាមគ្គឺដែល[ព្រះវរបិតាសួគ៌]ចង់ប្រទានឲ្យដល់យើងខ្លាំងបំផុត គឺមិនមែនតែម្នាក់ឯងទេ ។ យើងត្រូវតែស្វែងរកវា ហើយនឹងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់វា ជាមួយនឹងអ្នកផ្សេង ។ វាមិនគួរឲ្យភ្ញាក់ផ្អើលដែលថាព្រះជម្រុញយើងឲ្យប្រមូលផ្ដុំ ដូច្នេះទ្រង់អាចប្រទានពរដល់យើង ។ ទ្រង់ចង់ឲ្យយើងប្រមូលផ្ដុំនៅក្នុងក្រុមគ្រួសារ ។ ទ្រង់បានបង្កើតថ្នាក់ វួដ និងសាខាជាច្រើន ហើយបានបញ្ជាយើងឲ្យជួបជុំគ្នាជារឿយៗ ។ នៅក្នុងការប្រមូលផ្ដុំទាំងនោះ … យើងអាចអធិស្ឋានសម្រាប់ភាពសាមគ្គីដែលនឹងនាំយើងនូវសេចក្ដីអំណរ និងពង្រីកអំណាចរបស់យើងដើម្បីបម្រើ » ( « ដួងចិត្តរបស់យើង រួបរួមតែមួយ » លីអាហូណា ខែ វិច្ឆិកា ឆ្នាំ 2008, ទំព័រ 69 ) ។
កន្លែងដែលមានសុវត្ថិភាព និងសម្រាក ។ នៅក្នុងព្រះយេស៊ូវគ្រីស្ទ យើង « បានសេចក្ដីសម្រាកដល់ព្រលឹង » ( ម៉ាថាយ 11:29 ) ។ សាសនាចក្ររបស់ទ្រង់គឺជា« ជាទីការពារ និង … ជាទីជ្រកកោន » ( គ និង ស 115:6 ) ។ ហើយដូចជាប្រធាន ប៊យដ៍ ឃេ ផាកកឺ ជាប្រធាននៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានបង្រៀនថា « យើងរកឃើញសុវត្ថិភាព និង ភាពកក់ក្តៅសម្រាប់ខ្លួនយើង … ក្នុងការគោរពតាមសេចក្តីសញ្ញា ដែលយើងបានធ្វើ និង រស់នៅក្នុងទង្វើដ៏សាមញ្ញនៃការគោរពតាម ដែលជាការតម្រូវសម្រាប់អ្នកដើរតាមព្រះគ្រីស្ទ ។ ( « These Things I Know » លីអាហូណា ខែ ឧសភា ឆ្នាំ 2013 ទំព័រ 7 ) ។
បានការពារដោយអ្នកគង្វាល ។ ព្រះយេស៊ូវគ្រីស្ទ គឺជាអ្នកគង្វាលល្អដែលបានសង្គ្រោះយើង ។ ទ្រង់រងទុក្ខ ហើយបានសុគត ដូច្នេះយើងអាចយកឈ្នះអំពើបាប និងសេចក្ដីស្លាប់ ហើយត្រឡប់ទៅរកព្រះវរបិតាសួគ៌របស់យើងវិញ ។ នៅពេលដែលយើងមកឯព្រះគ្រីស្ទ ហើយគោរពតាមបទបញ្ញត្តិទាំងឡាយរបស់ទ្រង់ នោះទ្រង់នឹងប្រទានពរ ដឹកនាំ និងការពារយើងរៀងៗខ្លួន និងជាប្រជាជននៃសេចក្ដីសញ្ញារបស់ទ្រង់ផងដែរ ។