២០១៥
គំនិត​ទាំងឡាយ​សម្រាប់​រាត្រី​ជួបជុំ​ក្រុម​គ្រួសារ
April 2015


គំនិត​ទាំងឡាយ​សម្រាប់​រាត្រី​ជួបជុំ​ក្រុម​គ្រួសារ

ច្បាប់​នេះ​មាន​នូវ​អត្ថបទ និង សកម្មភាព​នានា​ដែល​អាច​យក​ទៅ​ប្រើ​ប្រាស់​សម្រាប់​រាត្រី​ជួប​ជុំ​ក្រុម​គ្រួសារ ។ នៅ​ខាង​ក្រោម​ជា​គំនិត​ចំនួន​ពីរ ។

photo of family gathered around a piano and singing

« ខ្ញុំ​ត្រូវ​ការ​ទ្រង់​ជានិច្ច » ទំព័រ 47 ៖ ដូច​ជា​ពាក្យ​នៅ​ក្នុង​ទំនុក​តម្កើង​បាន​ច្រៀង​ថា « ខ្ញុំ​ត្រូវ​ការ​ទ្រង់​ជានិច្ច » បាន​ជួយ​ឲ្យ ផាក មី ជុង សម្រេចចិត្ត​ទទួល​បុណ្យ​ជ្រមុជ​ទឹក ទំនុក​តម្កើង​អាច​មាន​ឥទ្ធិពល​ដ៏​អស្ចារ្យ​ក្នុង​ជីវិត​របស់​យើង​រាល់​គ្នា ។ សូម​គិត​ពី​ពេល​វេលា​មួយ​ដែល​ពាក្យ​ទាំង​ឡាយ​នៅ​ក្នុង​ទំនុក​តម្កើង​បាន​ប្រទាន​ពរ​ដល់​ជីវិត​អ្នក ហើយ​សូម​គិតដល់​ការ​ចែកចាយ​បទពិសោធន៍​នោះ​ជាមួយ​នឹង​ក្រុម​គ្រួសារ​អ្នក ។ សូម​អញ្ជើញ​សមាជិក​គ្រួសារ​ម្នាក់ៗ ដើម្បី​ជ្រើសរើស​ទំនុក​តម្កើង​ដែល​ពេញចិត្ត ហើយ​សូម​ប្រាប់​ពី​របៀប​ដែល​វា​បាន​ប្រទានពរ​ដល់​ជីវិត​របស់​គេ ។ បន្ទាប់​មក សូម​ច្រៀង​ចម្រៀង​នីមួយៗ​ជាមួយ​ក្រុម​គ្រួសារ​អ្នក ។ ( អ្នក​អាច​ពន្លាត​របៀបនេះ​ចេញ​ជា​ពីរ​សប្ដាហ៍ ) ។

« ការ​អធិស្ឋាន និង ព្រះ​វិហារ » ទំព័រ 68 ៖ បន្ទាប់​ពី​អ្នក​បាន​អាន​រឿង​នេះ សូម​បង្ហាញ​រូប​ភាពនៃ​ព្រះ​វិហារ ឬ​រំឭក​ប្រាប់​ពី​ព្រះ​វិហារ​ផ្សេងៗ​គ្នា​ក្នុង​ទីក្រុង​របស់​អ្នក ហើយ​សូម​និយាយ​ពី​សំណួរ​ទាំង​នេះ​ជាមួយ​គ្រួសារ​អ្នក ៖ តើ​អ្វី​ខ្លះ​ទៅ​ជាភាព​ស្រដៀង​គ្នា​មួយ​ចំនួន ដែល​យើង​មាន​ជាមួយ​សាសនា​ដទៃ​ទៀត ? តើ​ព្រះ​វរបិតា​មាន​អារម្មណ៍​យ៉ាងណា​ចំពោះ​កូន​ចៅ​ទាំង​អស់​របស់​ទ្រង់ ? តើ​យើង​គួរ​ប្រព្រឹត្ត​ចំពោះ​មនុស្ស ដែល​មាន​ជំនឿ​ខុសគ្នា​ពី​យើង​ដោយ​របៀបណា ? សូម​គិត​ពី​ការ​ប្រើ​អត្ថបទ​នេះ «​ លំនឹង​សេចក្ដី​ពិត និង ការ​អត់​ឱន​ »​ ដោយ​អែល​ឌើរ ដាល្លិន អេក អូក នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ ( លីអាហូណា, ខែ កុម្ភៈ ឆ្នាំ 2013, ទំព័រ 28–35 ) ដើម្បី​ជួយ​ឆ្លើយ​នឹង​សំណួរ​ទាំង​នេះ ។