២០១៥
ដោយ​សារ​តែ យ៉ូសែប
April 2015


ដោយសារ​តែ យ៉ូសែប

ស្វែង​យល់​ពី​វិធី​ប្រាំមួយ​យ៉ាង​ដែល​ជីវិត​របស់​អ្នក​ផ្លាស់​ប្ដូរ ( ឬ​អាច ) ដោយសារ​តែ​ព្យាការី​យ៉ូសែប​ស្ម៊ីធ ។

Painting of a young boy kneeling looking up at a grove of trees.   At the center of the painting is a young boy (age 14) kneeling.  His hands are resting on his thighs and he looks up at a light source above his head.  The boy wears grey trousers (with suspenders) and grey vest and an off-white shirt.  The shirt has a collar and two button placket at the front and the sleeves are rolled.  The young boy had blond hair that is slightly rumpled.  The background his a grove of trees, almost all with no leaves.  There are some low saplings immediately behind the boy.  The foreground has rocks, twings and small plants sprouting.  "Walter Rane 04"  appears in the lower right corner in red.

យ៉ូសែប ស៊្មីធ បាន​ស្លាប់​ជាង 170 ​ឆ្នាំ​មុន​មក​ហើយ ។ លោក​រស់​នៅ​បាន​តែ 38 ​ឆ្នាំ លោក​បាន​ចំណាយ​ពេល​ជា​ច្រើន​នៃ​ពេល​វេលា​នោះ នៅ​កន្លែង​ជា​ច្រើន​ដែល​អ្នក​ប្រហែល​ជា​នឹង​មិន​អាច​រក​ឃើញ លុះត្រា​នៅ​លើ​ផែន​ទី​ដែល​លម្អិត​បំផុត ។ ហើយ​អ្នក​ប្រហែល​ជា​បាន​ដឹង​ពី​អ្វី​ៗជា​ច្រើន​ដែល​លោក​បាន​ធ្វើ​នៅ​ក្នុង​ជី​វិត​របស់​លោក ។ ប៉ុន្តែ តើ​អ្នក​ធ្លាប់​បានគិត​អំពី​របៀប​ដែល​វា​បាន​មាន​ឥទ្ធិពល​លើ​អ្នក​ដែរ​ឬទេ ? ខណៈ​ពេល​ដែល​វិធី​ទាំង​នោះ​មាន​ច្រើន​រាប់​មិន​អស់ អ្នក​អាច​ចាប់​ផ្ដើម​ជា​មួយ​និង​វិធី​ទាំង​ប្រាំមួយ​នេះ ។

ដោយ​សារ​តែ​យ៉ូសែប ស៊្មីធ ៖

1. អ្នក​យល់​ថា​ព្រះ និង ព្រះយេស៊ូវគ្រីស្ទ គឺ​ជា​តួអង្គណា​ពិត​ប្រាកដ ។

ទោះបី​មិន​ដោយ​សារ​យ៉ូសែប ស៊្មីធ ក៏​អ្នក​អាច​នៅ​តែ​ជឿ​លើ​ព្រះ ជា​ព្រះ​វរបិតា និង​លើ​ព្រះ​យេស៊ូវ​គ្រីស្ទ​ដែរ ។ អ្នក​អាច​មាន​ទី​បន្ទាល់​ពី​ព្រះ​គម្ពីរ​បរិសុទ្ធ ។ ប៉ុន្តែ សូម​គិត​ពី​របៀប​ដែល​ការ​យល់​ដឹង​របស់​អ្នក​កាន់តែ​ជ្រៅជ្រះ និង​កាន់តែប្រសើរ​ជាង​មុន​ដោយ​សារ​តែ​ការ​ស្ដារ​ឡើង​វិញ​របស់ យ៉ូសែប ស៊្មីធ — សាក្សី​យ៉ាង​ក្លាហាន បញ្ជាក់​ពី​គម្ពីរមរមន គោលលទ្ធិ​និង​សេចក្ដី​សញ្ញា និង​មុក្ដាដ៏​មានតម្លៃ​មហិមា ។ ឧទាហរណ៍ អ្នក​ដឹង​ពី​អ្វី​ដែល​មនុស្ស​ភាគ​ច្រើន​មិន​ដឹង ៖ ថា​ព្រះ​សង្គ្រោះ​បាន​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ ហើយ​លេច​នៅ​ចំពោះ​មុខ​ជន​ជាតិ​អាមេរិក — បញ្ជាក់​នៅ​ក្នុង​ពាក្យ​របស់​ទ្រង់​ថា​ទ្រង់​គឺ​ជា « ព្រះ​នៃ​អ៊ីស្រាអែល [ និង​ជា ] ព្រះ​នៃ​ផែន​ដី​ទាំង​មូល​តែ​មួយ​អង្គ​គត់ » ( នីហ្វៃទី 3 11:14 ) ។

សូម​គិត​ពី​របៀប​ដែល​ទី​បន្ទាល់​នៃ​ព្រះ​វរបិតាសួគ៌ និង​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ​របស់​អ្នក​ត្រូវ​បានពង្រឹង​ដោយ​សាក្សី​ដ៏​មាន​អនុភាព នៃ​ពួក​ព្យាការី​ដូច​ជា​នីហ្វៃ អាលម៉ា និង​មរ៉ូណៃ — នោះ​មិន​ចាំបាច់​និយាយ​អំពីយ៉ូសែប ស៊្មីធ ផង​ដែល​បាន​ប្រកាស​ថា « ទ្រង់​មាន​ព្រះ​ជន្ម​រស់​នៅ ! ដ្បិត​យើង​ខ្ញុំ​បាន​ឃើញ​ទ្រង់ គង់​នៅ​ខាង​ស្ដាំ​ព្រហស្ត​នៃ​ព្រះ » ( គ និង ស 76:22–23 ) ។ នៅ​ថ្ងៃ​ដែល​ជំនឿ​នៅ​លើ​ព្រះ និង​ព្រះ​យេស៊ូវ​គ្រីស្ទ​ត្រូវ​បាន​ផ្ចាញ់​ផ្ចាល ហើយ​ត្រូវ​បាន​បោះបង់​ចោល​ជា​រឿយៗ វាគឺ​ជា​ពរជ័​ដើម្បី​មាន​ពន្លី​បន្ថែម​នេះ ។

2. អ្នក​ដឹង​ថា​អ្នក​ជា​កូនចៅរបស់​ព្រះ — ហើយ​អ្នក​ដទៃ​ក៏​ដូច្នេះ​ដែរ ។

Youth in the Philippines are walking in a line and laughing and holding hands.

ប្រហែល​ការ​ពិត​ដែល​សំខាន់​បំផុត​ដែល យ៉ូសែប ស៊្មីធ​បាន​ស្ដារ​ឡើង គឺ​ជា​ការ​ពិត​អំពី​ទំនាក់​ទំនង​របស់​យើង​ជាមួយ​ព្រះ ។1 ទ្រង់​ពិត​ជា​ព្រះ​បិតា​របស់​យើង​មែន ។ តើ​អ្នក​ធ្លាប់​ឈប់ ដើម្បី​នឹង​សញ្ជឹ​ងគិតអំពី​អ្វី​ដែល​ហូរ​ចេញ​ពី​ការពិត​នោះ​ទេ ? វា​បាន​ផ្លាស់​ប្ដូរ​ទស្សនៈ​ដែល​អ្នក​មើល​ឃើញ​ខ្លួន​ឯង ៖ ដោយ​មិន​គិត​ពី​អ្វី​ដែល​លោកិយ​គិត​ពី​អ្នក អ្នក​ដឹង​ថា​អ្នក​គឺ​ជា​បុត្រ​ជា​ទី​ស្រឡាញ់​របស់​ព្រះ ដោយ​មាន​គុណសម្បត្តិ​របស់​ទ្រង់​នៅ​ក្នុង​ខ្លួន​អ្នក ។ វា​ផ្លាស់​ប្ដូរទស្សនៈរបស់អ្នកក្នុងការ​មើលទៅអ្នក​ដទៃ ៖ រំពេច​នោះ​អ្នក​រាល់​គ្នា — អ្នក​រាល់​គ្នា — គឺ​ជា​បង​ប្អូន​ប្រុសស្រី​របស់​អ្នក ។ វា​ផ្លាស់​ប្ដូរ​ទស្សនៈ​ដែល​អ្នក​មើល​ទៅ​ជី​វិត​ផ្ទាល់ ៖ ក្ដី​អំណរ​របស់​វា​ និង​ការ​សាកល្បង​ទាំង​អស់ គឺ​ជា​ផ្នែក​នៃ​ផែនការ​របស់​ព្រះវរបិតាសួគ៌ ដើម្បី​ជួយ​អ្នក​ប្រែក្លាយ​ដូចជា​ទ្រង់ ។ វា​មិនមែន​ជាអ្វី​ដែល​មិន​ល្អ ដែល​អ្នក​អាច​ច្រៀង​នៅ​ក្នុង​ថ្នាក់​កុមារ​នោះទេ !2

3. គ្រួសារ​អ្នក​អាច​រស់នៅ​ជាមួយ​គ្នា​អស់​កល្ប​ជានិច្ច ។

Family posing together on a street in Hong Kong.

ហេតុអ្វី​បាន​ជា​មនុស្ស​ជា​ច្រើនភាន់ច្រឡំ អំពី​សារៈ​សំខាន់​នៃ​អាពាហ៍​ពិពាហ៍ និង​ក្រុម​គ្រួសារ ? ប្រហែល​ជា​ពួក​គេ​មិន​ដឹង​ពី​គោល​លទ្ធិ ដែល​បាន​ស្ដារ​ឡើង​វិញ​ដោយ​យ៉ូសែប ស្ម៊ីធ ថា​អាពាហ៍​ពិពាហ៍ និង​ក្រុម​គ្រួសារ គឺ​ត្រូវ​បាន​តែង​តាំង​ដោយ​ព្រះ ហើយ​មាន​ន័យ​ថា​រស់​នៅ​ជាមួយ​គ្នា​អស់​កល្បជានិច្ច ( សូមមើល គ និង ស 49:15; 132:7 ) ។ ប្រពៃណីទាំងនេះ​វា​មិន​គ្រាន់​តែ​ជា​ទង្វើ​ដែល​មនុស្ស​បង្កើត​ឡើង ដែល​ហួស​ពី​សង្គម​ឡើយ — វា​ជា​ផ្នែក​មួយ​នៃ​បញ្ជា​ដ៏​អស់​កល្ប​ជានិច្ច​នៃ​ស្ថាន​សួគ៌ ។ ហើយ​សូម​អរគុណ​ចំពោះ​កូនសោរ​បព្វជិត​ភាព និង​ពិធី​បរិសុទ្ធ​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ដែល​បាន​ស្ដារ​ឡើង​វិញ​តាម​រយៈ​យ៉ូសែប ស៊្មីធ ក្រុម​គ្រួសារ​ដ៏​អស់កល្ប​របស់​អ្នក​អាច​ចាប់​ផ្ដើម​នៅ​លើ​ផែន​ដី​នេះ ។

4. អ្នក​មាន​សិទ្ធ​ចូល​ទៅ​កាន់​បព្វ​ជិត​ភាព និង​ពរ​ជ័យ​របស់​បព្វជិតភាព ។

Filipino church members during a sacrament meeting.

ដោយ​សារ​ព្រះ​បាន​ស្ដារ​បព្វជិត​ភាព​របស់​ទ្រង់​ឡើង​វិញ​តាម​រយៈ​យ៉ូសែប ស៊្មីធ អ្នក​អាច​ទទួល​បុណ្យ​ជ្រមុជ​ទឹក និង​ទទួល​យក​អំណោយ​ទាន​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ ។ អ្នក​អាច​ស្វែង​រក​ពរជ័យ​បព្វជិត​ភាព​នៃ​ការ​ប្រោសឲ្យ​ជា ការ​លួង​លោម និង​ការ​ដឹកនាំ​។ អ្នក​អាចធ្វើ​សេចក្ដី​សញ្ញា​ដ៏​ពិសិដ្ឋ​ដែល​ចង​ភ្ជាប់​អ្នក​នឹង​ព្រះ ។ ហើយ​អ្នក​អាច​រំឭក​សេចក្ដី​សញ្ញា​របស់​អ្នក​សារ​ជាថ្មី នៅ​រៀង​រាល់​សប្ដាហ៍​ពេល​អ្នក​ទទួល​ទាន​សាក្រាម៉ង់ ។ តាម​រយៈ​ពិធី​បរិសុទ្ធ​ទាំងឡាយ​នៃ​បព្វ​ជិត​ភាព អំណាច​នៃ​ព្រះ ចូល​មក​ក្នុង​ជីវិត​របស់​អ្នក ( សូមមើល គ និង ស 84:20–21 ) ។ គ្មាន​អ្វី​នឹង​អាច​ធ្វើ​ទៅ​បាន​ដោយ​គ្មាន​កិច្ច​ការ​ដែល​សម្រេច​បាន​តាម​រយៈ​យ៉ូសែប ស៊្មីធឡើយ ។

5. អ្នក​មាន​សេរីភាព​ពី​ការ​ញៀន​នឹង​សារធាតុ​គ្រោះថ្នាក់​ទាំងឡាយ ។

Two young men in DR Congo playing basketball.

ឬ​យ៉ាង​ហោចណាស់​អ្នក​អាច​មាន​សេរីភាព បើ​អ្នក​គោរពតាម​វិវរណៈ​ដែល​យ៉ូសែប បាន​ទទួល​នៅ​ក្នុង​ឆ្នាំ 1833 — ជាច្រើន​ឆ្នាំ​មុន​ពេល​ដែល​ថ្នាំជក់​ត្រូវ​បាន​បញ្ជាក់​ពី​គ្លីនិក ថា​វា​បង្ក​ឲ្យ​មាន​ជម្ងឺ​មហារីក​សួត ហើយ​គ្រឿង​ស្រវឹង​ត្រូវ​បាន​តភ្ជាប់​ទៅ​នឹង​ជម្ងឺ​ថ្លើម​ទៅទៀត ។ ពេល​អ្នក​មាន​ព្យាការី​បង្ហាញ​ពី​ប្រាជ្ញា​នៃ​ព្រះ តើ​ហេតុអ្វី​រង់ចាំ​​ប្រជ្ញា​នៃ​លោកិយ​ដើម្បី​តាម​ឲ្យ​ទាន់​វិញ ។ ច្បាប់​សុខភាព​បង្ហាញ​ថា​ព្រះ​មិន​ត្រឹម​តែ​យក​ព្រះទ័យ​ទុកដាក់​លើ​ព្រលឹង​យើង​ប៉ុណ្ណោះទេ តែ​ទ្រង់​ក៏​យក​ព្រះទ័យ​ទុកដាក់​ដល់​រាងកាយ​យើង​ផង​ដែរ ( សូមមើល គ និង ស 89 ) ។ ទីបំផុត ដូច​វិវរណៈ​ចំពោះ​យ៉ូសែប ស្ម៊ីធ​ត្រូវបាន​បើក​បង្ហាញ​ឡើង ការ​ទទួល​រូបរាង​កាយ​ធ្វើ​ឲ្យ​យើង មាន​លក្ខណៈ​សម្បត្តិ​កាន់​តែ​ច្រើន​ឡើង — ពុំមែន​កាន់តែ​តិច​នោះទេ — ដូចជា​ព្រះ​វរបិតា​សួគ៌យើង ដែល​មាន​រូប​កាយ​ជាសាច់​និង​ឆ្អឹង​ដែរ ( សូមមើល គ និង ស 130:22 ) ។

6. អ្នក​អាច​ដឹង​ពី​ការ​ពិត​សម្រាប់​ខ្លួន​ឯង​តាម​រយៈ​ព្រះ​វិញ្ញាណ​បរិសុទ្ធ ។

A young Polynesian woman kneeling in prayer beside her bed.

ពេល​ដែល​យ៉ូសែប ដែល​មាន​វ័យ​ក្មេង​បាន​ឈាន​ទៅ​ក្នុង​ព្រៃ​ពិសិដ្ឋ​នៅ​ក្នុង​ឆ្នាំ 1820 ជំនឿ​ជា​ទូទៅ​ក្នុង​ចំណោម​ក្រុម​ជំនុំ​ជា​ច្រើន គឺ​ថា​វិវរណៈ​ជា​រឿង​ពី​បុរាណ​ប៉ុណ្ណោះ ។ ការនិមិត្ត​ដំបូង​របស់​យ៉ូសែប​ស្ម៊ីធ បាន​បង្ហាញ​ថា​ជំនឿ​នោះ​ខុស ។ ស្ថាន​សួគ៌​បើក​ចំហរ — មិន​តែ​ចំពោះ​ពួក​ព្យាការី​ទេ ។ អ្នក​ដែល​មាន​សំណួរ អាច​ទទួល​បាន​ចម្លើយ​តាម​រយៈ​ការ​បន្ទាប​ខ្លួន និង​ព្យាយាម​ស្វែង​រក ( សូមមើល គ និង ស 42:61; 88:63 ) ។ ឧទាហរណ៍ អ្នក​អាច​ស្វែង​រក​ដោយ​ខ្លួន​ឯង​ថា យ៉ូសែប ស៊្មីធ គឺ​ជា​ព្យាការី​របស់​ព្រះ ដូច​គ្នា​នឹង​អ្វី​ដែល យ៉ូសែប ស្ម៊ីធ​បាន​រក​ឃើញ​ដែរ ៖ ដោយ​សួរ​ព្រះ​ដោយ​ខ្លួន​លោក​ផ្ទាល់ ។

បញ្ជី​នេះ​គឺ​គ្រាន់​តែ​ជា​ការ​ចាប់​ផ្ដើម​ប៉ុណ្ណោះ ។ តើ​អ្នក​នឹង​បន្ថែម​អ្វី ? តើ​ជីវិត​របស់​អ្នក​បាន​ផ្លាស់​ប្តូរ​យ៉ាង​ដូច​ម្តេច​ខ្លះ ដោយ​សារ​តែ យ៉ូសែប ស៊្មីធ ?

កំណត់​ចំណាំ

  1. សូមមើល ការបង្រៀន​របស់​ប្រធាន​សាសនាចក្រ ៖ យ៉ូសែប ស៊្មីធ ឆ្នាំ ( 2007 ), ទំព័រ 37–44 ។

  2. សូមមើល ខ្ញុំ​ជា​កូន​របស់​ព្រះ ទំនុក​តម្កើង ទំព័រ 58 ។