២០១៥
« តើ​ខ្ញុំ​អាច​មាន​ទំនុកចិត្តគ្រប់គ្រាន់​ល្មម ដើម្បី​និយាយ​ទៅកាន់​ប៊ីស្សព​របស់​ខ្ញុំ​អំពី បញ្ហា​នានា ឬ​កង្វល់​ដោយ​របៀប​ណា ?
April 2015


សំណួរ និង ចម្លើយ

« តើ​ខ្ញុំ​អាច​មាន​ទំនុកចិត្តគ្រប់គ្រាន់​ល្មម ដើម្បី​និយាយ​ទៅកាន់​ប៊ីស្សព​របស់​ខ្ញុំ​អំពី បញ្ហា​នានា ឬ​កង្វល់​ដោយ​របៀប​ណា ? »

អ្នក​អាច​មាន​អារម្មណ៍​ភ័យ​ខ្លាច ដើម្បី​និយាយ​ទៅ​ប៊ីស្សព​របស់​អ្នក​អំពី​អ្វី​ដែល​អ្នក​កំពុង​ពុះពារ ហើយ​នោះគឺជារឿង​​ធម្មតា​ទេ ។ ជា​រឿយៗ យើង​មាន​ការ​ភ័យខ្លាច​ចំពោះ​បទពិសោធន៍​ថ្មី ឬ​ចំពោះ​ការ​និយាយ​ជាមួយ​នឹង​មនុស្ស​ពេញ​វ័យ ។

ប៉ុន្តែ ប៊ីស្សព​របស់​អ្នក​ត្រូវ​បាន​ហៅ​ដោយ​ព្រះ ។ លោក​ត្រូវ​បាន​ហៅ ដោយសារ​លោក​បាន​ប្ដេជ្ញា​ចិត្ត​ក្នុងនាមជា​សិស្ស​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ ។ លោក​នឹង​ធ្វើ​យ៉ាង​ល្អបំផុត​ដោយចិត្ត​រាបសា និង ការយោគយល់ ។ គោល​បំណង​របស់​លោក គឺដើម្បី​ជួយ​អ្នក​មក​កាន់​ព្រះ​អង្គ​សង្គ្រោះ ដើម្បី​ឲ្យអ្នក​អាច​រក​ឃើញ​សេចក្តី​សុខសាន្ត ។ ជា​ដំបូង អ្នក​អាច​មាន​អារម្មណ៍​ខ្មាស់​អៀន ដើម្បី​និយាយ​ទៅ​កាន់​លោក​អំពី​សំណួរ ឬ​អំពី​បាប​របស់​អ្នក ប៉ុន្តែ​លោក​នឹង​មិន​គិត​មើល​ងាយ​អ្នក​ឡើយ ។ តាម​ពិត​ទៅ លោក​នឹង​រីករាយ​ដែល​អ្នក​មាន​បំណង ដើម្បី​កែលម្អ ។ ហើយ​លោក​នឹង​រក្សា​ការ​សន្ទនា​របស់​អ្នក ជា​ការ​សម្ងាត់ ។

អ្នក​មិន​ចាំបាច់​រែក​ពន់​បន្ទុក​របស់​អ្នក​តែ​ម្នាក់​ឯង​ទេ ។ ប៊ីស្សព​របស់​អ្នក​អាច​ជួយ​អ្នក​រកឃើញ​ចម្លើយ​ទៅ នឹង​សំណួរ​របស់​អ្នក ហើយ​បើ​ចាំបាច់ លោក​នឹង​ជួយ​អ្នក​ឲ្យ​កែប្រែ​ចិត្ត ហើយ​យក​ឈ្នះ​លើ​អារម្មណ៍​ខុស​ឆ្គង ភាព​អស់​សង្ឃឹម ឬ​ភាពមិន​សក្ដិសម តាម​រយៈ​ដង្វាយ​ធួន​របស់​ព្រះ​គ្រីស្ទ ។

នៅពេល​ដែល​អ្នក​និយាយ​ទៅ​កាន់​ប៊ីស្សព​របស់​អ្នក អ្នក​នឹង​មាន​អារម្មណ៍​ពី​ក្ដី​ស្រឡាញ់​របស់​លោក​ចំពោះ​អ្នក ។ ទោះ​បី​ជា លោក​មាន​ទំនួល​ខុសត្រូវ​សម្រាប់​វួដ​ទាំង​មូលក្តី ការ​ផ្ដោត​សំខាន់​របស់​លោក​គឺ​ជា សុខុមាលភាព​នៃ​យុវជន និង​យុវនារី​ដែរ ។ អ្នក​មិន​រំខាន​លោក​ដោយ​ការ​សូម​ជំនួយ​នោះ​ទេ ។

អ្នក​អាច​អធិស្ឋាន​ទៅ​ព្រះ​វរបិតា សម្រាប់​កម្លាំង និង​ភាព​ក្លាហាន​ដើម្បី​និយាយ​ទៅ​កាន់​ប៊ីស្សព​របស់​អ្នក ។ ទ្រង់​បាន​អនុញ្ញាត​ឲ្យ​ប៊ីស្សព​អ្នក​ជួយ​អ្នក ហើយ​ប៊ីស្សព​អ្នក ចង់​ធ្វើ​ដូច្នោះ​ដែរ ។ នៅ​ពេល​ដែល​អ្នក​ទៅ​ដោយ​បើក​ដួង​ចិត្ត និង​ប្រាថ្នា​ដើម្បី​បាន​ល្អ​ប្រសើរ​ជាង​មុន អ្នក​នឹងរក​ឃើញ​ថា អ្នក​ចាកចេញ​ពី​ការិយាល័យ​របស់​លោក ដោយ​មាន​អារម្មណ៍​ល្អ​ប្រសើរជាង​ពេល​មុន ។

លោក​នឹង​មិន​គិត​មើល​ងាយ​អ្នក​ឡើយ

ប៊ីស្សព​នៃវួដ​របស់​អ្នក គឺ​ត្រូវ​បាន​ផ្ដល់​នូវ​សិទ្ធិ​អំណាច ដើម្បី​ដឹកនាំ​អ្នក​តាម​រយៈ​ជំហាន​នៃ​ការ​កែប្រែ​ចិត្ត ។ ពេល​ខ្លះ ការ​ងាក​ទៅ​រក​ប៊ីស្សព​របស់​អ្នក គឺ​ជា​វិធី​តែ​មួយ​គត់​សម្រាប់​អ្នក ដើម្បី​កែប្រែ​ចិត្ត​យ៉ាង​ពេញ​លេញ តាម​រយៈ​ព្រះ​អង្គ​សង្គ្រោះ ។ នៅពេល​ដែល​ខ្ញុំ​ត្រូវ​ការ​និយាយ​ទៅ​កាន់​ប៊ីស្សព​របស់​ខ្ញុំ លោក​បាន​ជួយ​ខ្ញុំ​ឲ្យ​ស្វែង​រក​ព្រះ​អង្គ​សង្គ្រោះ ហើយ​ជំនះ​លើ​មុខ​របួស​ជ្រៅ​បំផុត​ដែល​ខ្ញុំ​មាន ។ ប៊ីស្សព​របស់​អ្នក ចង់​ជួយ​អ្នក ។ ការ​ហៅ​បម្រើ​របស់​លោក គឺ​ដើម្បី​យក​ចិត្ត​ទុកដាក់​ចំពោះ​អ្នក ហើយ​លោក​នឹង​មិន​គិត​មើល​ងាយ​អ្នក ដោយសារ​តែ​អ្វី​ដែល​អ្នក​ត្រូវ​ការ​ជួប​លោក​ដើម្បី​ដោះ​ស្រាយ​នោះ​ឡើយ ។

ម៉ាឌីសុន ឌី អាយុ 18 ឆ្នាំ យូថាហ៍ សហរដ្ឋ អាមេរិក

ប៊ីស្សព​របស់​អ្នក នឹងពេញ​ចិត្ត​ដើម្បី​ជួយ

ខ្ញុំ​ធ្លាប់​មាន​អារម្មណ៍​មិន​ស្រួល​ក្នុង​ការ​សម្ភាសន៍ ប៉ុន្តែ​នៅ​ទី​បំផុត ខ្ញុំ​បាន​ដឹង​ថា​ប៊ីស្សព​របស់​ខ្ញុំ គឺ​តែង​តែ​ពេញ​ចិត្ត​ដើម្បី​ជួយ​ខ្ញុំ​ដោះ​ស្រាយ​បញ្ហា​របស់​ខ្ញុំ ។ សូម​ជឿ​ទុក​ចិត្ត​លើ​ប៊ីស្សព​របស់​អ្នក លោក​គឺ​ជា​អ្នក​គង្វាល ហើយ​វួដ​ទាំង​មូល​គឺ​ជា​ហ្វូង​ចៀម​របស់​លោក ។

ជេមស៍ អរ អាយុ 19 ឆ្នាំ កូកាបាំបា ប្រទេស បូលីវី

លោក​នឹង​មិន​ក្បត់​សេចក្ដី​ទុកចិត្ត​របស់​អ្នក​ឡើយ

ខ្ញុំ​បាន​ដឹង​ថា ប៊ីស្សព​គឺ​ប្រហែល​ជា​មនុស្ស​ពេញ​វ័យ​គួរ​ឲ្យ​ទុក​ចិត្ត​បំផុត ដែល​ក្មេង​ជំទង់​អាច​ស្វែង​រក​ជំនួយ​ពី ។ លោក​នឹង​មិន​ក្បត់​សេចក្ដី​ទុកចិត្ត​របស់​អ្នក​ឡើយ — អ្វី​គ្រប់​យ៉ាង​ដែល​អ្នក​ចែក​រំលែក​ជាមួយ​លោក​នៅ​ក្នុង​ការិយាល័យ​លោក ។ ពេល​ខ្លះ វា​មាន​ការ​លំបាក​ខ្លាំង​ណាស់ ដើម្បី​ចែក​រំលែក​បញ្ហា​របស់​អ្នក ប៉ុន្តែ​ការ​និយាយ​ផ្ទាល់​មុខ​ជាមួយ​នរណា​ម្នាក់ ដែល​ស្រឡាញ់ និង​យក​ចិត្ត​ទុកដាក់ ហើយ​ចង់​បាន​អ្វី​ដែល​ល្អ​បំផុត​សម្រាប់​អ្នក ធ្វើ​ឲ្យ​វា​ងាយ​ស្រួល​ជាង​មុន ។

នីកូល អេស អាយុ 18 ឆ្នាំ មកពីរដ្ឋអៃដាហូ ប្រទេស ស.រ.អា

អ្នក​អាច​ពឹង​ផ្អែក​លើ​លោក

ប៊ីស្សព ឬ​ប្រធាន​សាខា​របស់​អ្នក គឺ​ជា​អ្នក​បម្រើ​ពិត​របស់​ព្រះ​អម្ចាស់ ។ អ្នក​អាច​ពឹង​ផ្អែក​លើ​លោក​សម្រាប់​ការ​ណែនាំ នៅ​ពេល​ដែល​អ្នក​ស្វែង​រក​ការ​បំផុស​គំនិត ពី​ព្រះ​វិញ្ញាណ​បរិសុទ្ធ និង​ពី​ព្រះ​គម្ពីរ ។ អ្នក​ត្រូវ​តែ​យល់​ថា ប៊ីស្សព​នៅ​ទីនោះ​ដើម្បី​ជួយ ហើយ​ថា​លោក​ត្រូវ​បាន​ដឹកនាំ​ដោយ​ព្រះ ។

ស្តានីស្លវ អរ អាយុ 19 ឆ្នាំ មក​ពី​ទីក្រុងដូនេស ប្រទេស អ៊ុយក្រែន

សូម​ចងចាំ​ថា លោក​ស្រឡាញ់​អ្នក

បើ​អ្នក​មាន​អ្វី​ដែល​អ្នក​ពិត​ជាចង់​ពិភាក្សា​ជាមួយ​នឹង​ប៊ីស្សព វាប្រហែល​ជា​ងាយ​ស្រួល​ជាង ដោយជជែក​ជាមួយលោក អំពី​សាលារៀន និង​រឿង​ទូទៅ​ជាមុន​សិន ។ បើ​អ្នក​ភ័យខ្លាច ដោយ​សារ​អ្នក​ត្រូវ​ការ​និយាយ​នឹង​លោក​អំពី​បញ្ហា​ការ​កែប្រែ​ចិត្ត សូម​គ្រាន់​តែ​ចងចាំ​ថា​លោក​ស្រឡាញ់​អ្នក ។ អ្នក​មិន​ត្រូវ​ភ័យ​ខ្លាច​អំពី​អ្វី​ដែល​លោក​នឹង​គិត​ពី​អ្នក​ឡើយ ព្រោះថាមូល​ហេតុ​អ្វី​បាន​ជា​លោក​មើលងាយ​អ្នក​ ចំពោះការ​ចង់​ខិត​ទៅ​ជិត​ព្រះ​គ្រីស្ទ​កាន់​តែ​ខ្លាំង​នោះ ?

អាស្លី ឌី អាយុ 17 ឆ្នាំ រដ្ឋអារីហ្សូណា ស.រ.អា

អធិស្ឋាន​ដើម្បី​ឲ្យ​បាន​ដឹង

សូម​សួរ​ខ្លួនឯង​ថា ហេតុ​អ្វី​បាន​ជា​អ្នក​មាន​អារម្មណ៍​មិនកក់ក្តៅ​ក្នុង​ការ​និយាយ​ទៅ​កាន់​ប៊ីស្សព ។ តើ​អ្នក​គិត​ថា​លោក​នឹង​មិន​អាច​ជួយ​អ្នក​ដោះ​ស្រាយ​បញ្ហា​របស់​អ្នក​ឬ ? អធិស្ឋាន​ដើម្បី​ឲ្យ​បាន​ដឹង​ថា ប៊ីស្សព​ស្រឡាញ់​អ្នក ហើយ​ត្រូវ​បាន​ហៅ​ឲ្យ​ជួយ​អ្នក ។

អាដាម អេច អាយុ 13 ឆ្នាំ រដ្ឋ កាលីហ្វូញ៉ា ស.រ.អា

ទោះបី​ជា​អ្នក​ធ្វើ​ខុស​ក៏ដោយ

វា​អាច​មាន​ការ​ពិបាក និង​ខ្មាស​អៀន ដើម្បី​សារភាព​នូវ​អ្វីៗ​ទាំងឡាយ​ទៅ​កាន់​ប៊ីស្សព​របស់​អ្នក ប៉ុន្តែ​ពេល​អ្នក​ដើរ​ចេញ​ពី​ការិយាល័យ​នោះ អ្នក​នឹង​មាន​អារម្មណ៍​ធូរស្រាល ហើយ​អ្នក​នឹង​ដឹង​ថា​ព្រះ​វរបិតា​សួគ៌​ស្រឡាញ់​អ្នក ។ ទ្រង់​ចង់​ឲ្យ​អ្នក​បាន​រីករាយ ទោះបី​ជា​អ្នក​ធ្វើ​ខុស​ក៏ដោយ ។

អាមែនដា ដឹបបលយូ អាយុ 16 ឆ្នាំ យូថាហ៍ សហរដ្ឋ ស.រ.អា

លោក​នៅ​ទី​នេះ​ដើម្បី​ជួយ

ប៊ីស្សព​គឺ​ជា​អ្នក​គង្វាល​ក្នុង​វួដ​របស់​អ្នក ។ សូម​ចងចាំ​ថា លោក​នឹង​ព្យាយាម​ឲ្យ​អស់​ពី​សមត្ថភាព ដើម្បី​ជួយ​អ្នក ហើយ​លោក​មាន​អំណាច​នៃ​ព្រះទ្រ​ទ្រង់​លោក ។ អ្នក​អាច​អធិស្ឋាន​ទៅ​ព្រះ​វរបិតា សុំកម្លាំង និង​ភាព​ក្លាហាន ដើម្បី​អាច​និយាយ​ទៅ​កាន់​ប៊ីស្សព​របស់​អ្នក ។ នៅ​ទី​បញ្ចប់ អ្នក​នឹង​រីករាយ​ដែល​អ្នក​បាន​ទៅ​រក​លោក — ហើយ​វា​នឹង​សម​ថ្លៃ​នឹង​ការ​ខិតខំ​នោះ ។

សេមួល អេច អាយុ 14 ឆ្នាំ មកពីរដ្ឋអៃដាហូ ប្រទេសស.រ.អា