« ព្យាការីដែលនៅរស់ មានសារៈសំខាន់ជាងព្យាការីដែលបានស្លាប់ទៅ ។ …
« … វិវរណៈរបស់ព្រះទៅកាន់អ័ដាម មិនបង្រៀនដល់ណូអេពីរបៀបសង់សំពៅទេ ណូអេត្រូវការវិវរណៈផ្ទាល់ខ្លួន ។ ដូច្នេះ ព្យាការីដែលសំខាន់បំផុត គឺជាព្យាការីដែលកំពុងរស់ក្នុងជំនាន់ និងសម័យរបស់យើង ដែលព្រះអម្ចាស់កំពុងបង្ហាញព្រះរាជបំណងសម្រាប់យើង ។ ដូច្នេះ ការអានដ៏សំខាន់បំផុតដែលយើងអាចធ្វើ គឺជាពាក្យសម្ដីទាំងឡាយរបស់ព្យាការី … ដែលមានជារៀងរាល់ខែនៅក្នុងទស្សនាវដ្ដីរបស់សាសនាចក្រ ។ ការបញ្ជាទិញរបស់យើង សម្រាប់ប្រាំមួយខែម្ដង គឺរកឃើញនៅក្នុងសុន្ទរកថានៃសន្និសីទទូទៅ ដែលបានបោះពុម្ពនៅក្នុង [ លីអាហូណា ] ទស្សនាវដ្ដី ។ … »
« សូមប្រយ័ត្នពីអ្នកទាំងឡាយដែលយកព្យាការីដែលបានស្លាប់មកដាក់ប្រឆាំងនឹងព្យាការីដែលនៅរស់ ព្រោះ ព្យាការីដែលនៅរស់ តែងតែមានអាទិភាពជានិច្ច » ។