២០១៥
របៀប​ដើម្បី​មាន​ប្រាជ្ញា
April 2015


របៀប ដើម្បី​មាន​ប្រាជ្ញា

ដកស្រង់ចេញពី​សុន្ទរកថា​ដែល​បាន​ផ្ដល់​នៅ សាកលវិទ្យាល័យ​ព្រិកហាំ យ៉ង់ — អៃដាហូធ្វើ​ឡើង​នៅ​ថ្ងៃទី 10 ខែ មេសា ឆ្នាំ 2009 ។

នៅ​ក្នុង​ជំនោរ​នៃ​រលក​ព័ត៌មាន​សព្វថ្ងៃ​នេះ យើង​ពិត​ជា​ត្រូវ​ការ​ប្រាជ្ញា​យ៉ាង​ខ្លាំង — ប្រាជ្ញា​ដើម្បី ​រៀបចំ និង ដឹង ដើម្បី​អនុវត្ត​អ្វី​ដែល​យើង​កំពុង​រៀន ។

សូម​ចងចាំ

  1. យើង​ត្រូវ​តែ​ស្វែង​រក​ប្រជ្ញា ។

  2. ប្រាជ្ញា​មាន​ច្រើន​សណ្ឋាន និង មាន​លក្ខណៈ​ផ្សេងៗ​ពី​គ្នា ។

  3. ប្រាជ្ញា​ដែល​ទទួល​បាន​ភ្លាមៗ នាំ​មក​នូវ​ពរជ័យ​ជាច្រើន ។

  4. ប្រាជ្ញា​លើ​ផ្នែក​អ្វី​មួយ នោះ​វា​មិន​អាច​ផ្ទេរ​ទៅ​ផ្នែក​មួយ​ផ្សេង​ទៀត​បាន​ទេ ។

  5. ថ្វើបើ​នៅក្នុង​ករណី​ជាច្រើន​ប្រាជ្ញា​របស់​លោកិយ​មានតម្លៃ​ក៏ដោយ តែ​វា​មាន​តម្លៃ​បំផុត នៅ​ពេល​វា​ឱនចុះ​យ៉ាង​រាប​ទាប​ទៅ​នឹង ប្រាជ្ញា​របស់​ព្រះ ។

ព្រះគម្ពីរ​បាន​រៀប​រាប់​ពី​ប្រាជ្ញា​ពីរ​ប្រភេទ ៖ ប្រាជ្ញា​របស់​លោកិយ និង ប្រាជ្ញា​របស់​ព្រះ ។ ប្រាជ្ញា​របស់​លោកិយ​មាន​ទាំង​ចំណុច​វិជ្ជមាន និង អវិជ្ជមាន ។ នៅ​ក្នុង​ការ​រៀប​រាប់​ដ៏​ងងឹត​ងងល់​បំផុត​នោះ វា​អាច​ពិពណ៌នា​បាន​ថា ជា​ចំណែក​នៃ​សេចក្តី​ពិតដែល​លាយ​ឡំ​ជាមួយ​នឹង​ប្រាជ្ញា និង ឧបាយកល ដើម្បី​សម្រេច​នូវ​គោល​បំណង​នៃ​ភាព​អត្មានិយម ឬ បំណង​អាក្រក់​ទាំងឡាយ ។

មាន​ប្រាជ្ញា​របស់​លោកិយ​មួយ​ប្រភេទ​ទៀត ដែល​មិន​អាក្រក់​ណាស់​ណាទេ ។ តាម​ពិត​ទៅ​គឺ​វា​មាន​ភាព​វិជ្ជមាន ។ ប្រាជ្ញា​នេះ​គឺ​ជា​ចំណេះ​ដឹង​ដែល​ទទួល​បាន​តាម​រយៈ ការ​សិក្សា ការ​គិតពិចារណា ការអង្កេត និង ការ​ខិត​ខំ​ធ្វើ​ការ ។ វា​មាន​តម្លៃ និង​មាន​ប្រយជន៍​ខ្លាំងណាស់​ក្នុង​អ្វី​ដែល​យើង​ធ្វើ ៖ ចំពោះ​មនុស្ស​ល្អ និង ត្រឹមត្រូវ ចំណេះ​ដឹង​ទាំង​នោះ​កើត​មាន​មក​តាម បទពិសោធន៍​នៅ​ក្នុង​ជីវិត​រមែង​ស្លាប់​របស់​យើង ។

អ្វី​ដែល​សំខាន់​ជាង​នេះ គឺប្រាជ្ញា​ដែល​នាំមក​នូវ​ភាព​ជោគជ័យ​នៅ​ក្នុង​ពិភពលោក​នេះ ត្រូ​វតែ​មាន​ឆន្ទៈ​ដើម្បី​ពឹង​ផ្អែក​លើ​ប្រាជ្ញា​នៃ​ព្រះ ហើយ​សូម​កុំ​គិត​ថា​វា​អាច​ជំនួសប្រាជ្ញា​របស់​ព្រះ​បាន​នោះ​ឡើយ ។

មិន​មែន​ប្រាជ្ញា​ទាំងអស់​គឺ​ត្រូវ​បាន​បង្កើត​មក​ស្មើ​គ្នា​នោះ​ទេ ។ យើង​ត្រូវ​តែ​រៀន​ថា នៅ​ពេល​មាន​ភាព​ផ្ទុយ​គ្នា រវាងប្រាជ្ញា​របស់​លោកិយ និង ប្រាជ្ញា​របស់​ព្រះ នោះ​យើង​ត្រូវ​តែ សម្រប​ឆន្ទៈ​របស់​យើង​ទៅ​នឹង​ប្រាជ្ញា​របស់​ព្រះ ។

ខ្ញុំ​ផ្តល់​យោបល់​ដល់​អ្នក​ថា សូម​ដក​យក​បញ្ហា​មួយ​ចំនួន​ដែល​អ្នក​ជួប​ប្រទះ​ ។ សូម​គូស​បន្ទាត់​មួយ​នៅ​ចំ​កណ្តាល​ក្រដាស​មួយ​សន្លឹក ។ សូម​ធ្វើ​បញ្ជី​នៃ​ប្រាជ្ញា​របស់​លោកិយ​នៅ​ផ្នែក​ខាង​ឆ្វេង និង ប្រាជ្ញា​របស់​ព្រះ​នៅ​ផ្នែក​ខាង​ស្តាំ ។ សូម​សរសេរ​ពី​បញ្ហា​ទាំងឡាយ​ណា​ដែល​មាន​ការ​ប្រកួត​ប្រជែង​គ្នា ។

តើ​អ្នក​នឹង​ជ្រើស​រើស​យក​មួយ​ណា ?

នៅ​ក្នុង​កណ្ឌទី 45 នៃ គោលលទ្ធិ និង សេចក្តី​សញ្ញា ដែល​បាន​ប្រាប់​ពី​ព្រឹត្តិការណ៍​ដែល​ឆ្ពោះ​ទៅ​រក​ការ​យាង​មក​ជា​លើក​ទី​ពីរ​នៃ​ព្រះ​អង្គ​សង្គ្រោះ នោះ​ព្រះ​អម្ចាស់​បាន​ប្រាប់​ម្តង​ទៀត​នូវ​រឿង​អំពី​ស្ត្រី​ព្រហ្ម​ចារី​ដប់​នាក់ ហើយ​បាន​បន្សល់​នូវ​បន្ទូល​ទាំង​នេះថា ៖ « ត្បិត​ពួកអ្នក​ណា​ដែល​មាន​ប្រាជ្ញា ហើយ​បាន​ទទួល​សេចក្តីពិត ហើយ​បាន​ទទួល​យក​ព្រះ​វិញ្ញាណ​បរិសុទ្ធទុក​ជា​អ្នក​ណែនាំ​របស់​ខ្លួន ហើយ​ដែល​ពុំ​ត្រូវ​គេ​បញ្ឆោត — យើង​ប្រាប់​អ្នក​ជា​ប្រាកដ​ថា ពួក​គេ​នឹង​ពុំ​ត្រូវ​កាប់​បោះចោល​ទៅ​ក្នុង​ភ្លើង​ឡើយ ប៉ុន្តែ​នឹង​ធន់​នៅ​ថ្ងៃ​នោះ​វិញ » ( សូមមើល គ និង ស 45:57 ) ។

សូម​ឲ្យ​យើង ស្វែង​រក​ប្រាជ្ញា​របស់​ព្រះ ។ មាន​អ្វីៗ​ជា​ច្រើន​ដែល​យើង​អាច​រៀន​ពី​ប្រាជ្ញា​ក្នុង​ពេល​ឥឡូវ​នេះ ។ ខ្ញុំ​សូម​សន្យា​នឹង​អ្នក​ថា ពរ​ជ័យ​របស់​ព្រះ​អម្ចាស់​នឹង​មាន​មក​ដល់​អ្នក​នៅ​ពេល​អ្នក​ស្វែង​រក​ប្រាជ្ញា ដែល​ជា​ប្រាជ្ញារ​បស់​ព្រះ ។ ទ្រង់​ពិត​ជាមាន​ព្រះ​ទ័យចង់ប្រគល់​ប្រាជ្ញា​ទ្រង់​ដល់​យើង ។ ហើយ​បើ​យើង​នឹង​គោរពតាម និង​ប្រកប​ដោយ​ការ​អធិដ្ឋាន ហើយ​ស្វែង​រក​វា វា​នឹង​មក ។