ការយល់ដឹងជ្រៅជ្រះ
តើខ្ញុំអាចធ្វើឲ្យរាត្រីជួបជុំក្រុមគ្រួសារជាអាទិភាព បានយ៉ាងដូចម្ដេច ?
« ខណៈពេលអ្នកកំពុងធ្វើការ ដើម្បីពង្រឹងក្រុមគ្រួសារអ្នក ហើយសាបព្រោះភាពសុខសាន្ត សូមចងចាំពី … រាត្រីជួបជុំក្រុមគ្រួសារប្រចាំសប្ដាហ៍ ។ សូមប្រយ័ត្នកុំធ្វើឲ្យរាត្រីជួបជុំក្រុមគ្រួសាររបស់អ្នក គ្រាន់តែជារឿងបន្ទាប់បន្សំពីថ្ងៃមួយដ៏រវល់ឲ្យសោះ ។ សូមសម្រេចថា រាត្រីថ្ងៃច័ន្ទ ក្រុមគ្រួសាររបស់អ្នកនឹងនៅជាមួយគ្នានៅផ្ទះ សម្រាប់រាត្រីជួបជុំក្រុមគ្រួសារ ។ សូមកុំអនុញ្ញាតឲ្យ តម្រូវការខាងការងារ កីឡា សកម្មភាពបន្ថែម កិច្ចការផ្ទះ ឬក៏អ្វីផ្សេងទៀតក្លាយជាមានសារៈសំខាន់ជាង ពេលវេលាដែលអ្នកចំណាយជាមួយគ្នានៅផ្ទះជាមួយក្រុមគ្រួសារអ្នកឡើយ ។
រចនាសម្ព័ន្ធនៃរាត្រីជួបជុំក្រុមគ្រួសារ គឺមិនសំខាន់ដូចពេលវេលាដែលអ្នកបានបណ្ដាក់នោះទេ ។ ដំណឹងល្អ គួរតែត្រូវបានបង្រៀនទាំងខាងផ្លូវការ និងខាងក្រៅផ្លូវការ ។ សូមធ្វើវាឲ្យជាបទពិសោធន៍ដ៏មានន័យ សម្រាប់សមាជិកគ្រួសារម្នាក់ៗ » ។
អែលឌើរ រីឆាត ជីស្កត នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់, « ចូរធ្វើឲ្យការអនុវត្តសេចក្ដីជំនឿបងប្អូនក្លាយជាអាទិភាពទីមួយ » លីអាហូណា, ខែ វិច្ឆិកា ឆ្នាំ 2014,ទំព័រ 94 ។