២០១៥
សារ៉ា របស់​នរណា​ម្នាក់​ផ្សេង​ទៀត
April 2015


យុវវ័យ

សារ៉ា របស់​នរណា​ម្នាក់​ផ្សេង​ទៀត

អ្នក​និពន្ធ​រស់​នៅ​ក្នុង​រដ្ឋ យូថាហ៍ ស.រ.អា ។

ខ្ញុំ​ធ្លាប់​រកឃើញ​ថា វា​លំបាក​ក្នុង​ការ​ប្រើ​ជំនឿ​របស់​ខ្ញុំ​ជា​ការ​ឆ្លើយ​តប​ទៅនឹង​សំណួរ​សាមញ្ញ​ដូច​ជា « ហេតុអ្វី​បាន​ជា​អ្នក​មិន​ផឹក​កាហ្វេ ? » ក្នុង​ពេល​កន្លង​មក ខ្ញុំ​បាន​នឹក​ឃើញ​ពី​ពាក្យ​ដោះសារ​ដូច​ជា « វា​មាន​រស់ជាតិ​ល្វីង​ពេក » ឬ « ខ្ញុំ​មិន​ចូល​ចិត្ត​រស់​ជាតិ​វា​ទេ » ។

តើ​ហេតុ​អ្វី បាន​ជា​ខ្ញុំ​មាន​ការ​ខ្មាស់​អៀន ? តើ​ហេតុ​អ្វី​បាន​ជា​ខ្ញុំ​មាន​ការ​ភ័យខ្លាច ដើម្បី​ឈរគាំ​ទ្រចំពោះ​អ្វី​ដែល​ខ្ញុំ​ជឿ​ដូច្នេះ ? ដោយសន្លឹងមើល​ទៅ​ក្រោយ​វិញ​ក្នុង​ពេល​ឥឡូវ​នេះ ខ្ញុំ​មិន​យល់​ច្បាស់​ពី​អ្វី​ដែល​ខ្ញុំ​ភ័យ​ខ្លាច​នោះ​ទេ ។ ប៉ុន្តែ ខ្ញុំ​ចាំ​ច្បាស់​ពី​ពេល​ដែល​ខ្ញុំ​បាន​ឈប់​លាក់​ខ្លួន​នៅ​ពី​ក្រោយ​ការ​ដោះសារ​ទាំង​នោះ ។

ថ្ងៃ​មួយ ក្នុង​ថ្នាក់​ភាសា​អង់គ្លេស​របស់​ខ្ញុំ​នៅ​វិទ្យាល័យ លោក​គ្រូ​បាន​ប្រកាស​ថា យើង​នឹង​មើល​រឿង​ភាគ​កម្មវិធី​តាម​ទូរទស្សន៍​មួយ ខ្ញុំ​បាន​ដឹង​ថា​យើង​មិន​គួរ​មើល​វា​ទេ ។ ខណៈ​ដែល​សិស្ស​ដទៃ​ទៀត​បាន​ស្រែក​ហោ​នៅ​ក្នុង​ការ​រំភើប មិត្ត​រួម​ថ្នាក់​របស់​ខ្ញុំ​ម្នាក់ គឺ​សារ៉ា បាន​លើក​ដៃ​ឡើង ហើយ​សួរ​ថា​តើ​នាង​អាច​ចាក​ចេញ​បាន​ទេ ។

ពេល​ដែល​លោក​គ្រូ​សួរ​ពី​មូល​ហេតុ សារ៉ា​បាន​ឆ្លើយតប​តាម​ត្រង់​ថា « ដោយ​សារ​ខ្ញុំ​គឺជានារី​មរមន ហើយ​ខ្ញុំ​មិន​មើល​កម្មវិធី​ដែល​មាន​ពាក្យ​ប្រមាថ​នោះទេ » ។

ភាព​ក្លាហាន​របស់​នាង​ដើម្បី​ឈរឡើង​នៅ​ចំពោះ​មុខ​ថ្នាក់ គឺ​អស្ចារ្យ​មែន​ទេ ។ អរគុណ​ដល់​សារ៉ា ខ្ញុំ​ក៏​ក្រោក​ឈរឡើង ហើយ​រង់ចាំ​នៅ​ខាងក្រៅ​ថ្នាក់​ជាមួយ​នឹង​មនសិការ​ច្បាស់លាស់ សម្រាប់ឲ្យ​កម្មវិធី​នោះ​ចប់ ។

ខ្ញុំ​ត្រូវ​បាន​ផ្លាស់​ប្ដូរ​ជា​រៀង​រហូត ។ ខ្ញុំបាន​ចាប់​ផ្ដើម​ពន្យល់​ពី​ជំនឿ​របស់​ខ្ញុំ ជាជាង​ការ​ជៀសវាង​ពី​ប្រធាន​បទ ។ ហើយ​ជា​លទ្ធផល ខ្ញុំ​បាន​រក​ឃើញ​ទំនុក​ចិត្ត​លើ​ខ្លួនឯង ហើយ​បាន​ចូល​រួម​កាន់​តែ​សកម្ម​នៅ​ក្នុង​សាសនាចក្រ និង​សកម្ម​ភាព​នានា​នៅ​សាលា ។

ខ្ញុំ​មិន​ធ្លាប់​បាន​ប្រាប់ សារ៉ា ថា​គំរូ​របស់​នាង​មាន​ន័យ​យ៉ាង​ណា​ចំពោះ​ខ្ញុំ​ទេ ប៉ុន្តែ​ខ្ញុំ​ព្យាយាម​ធ្វើ​តាម​គំរូ​នៃ​ទំនុក​ចិត្ត​របស់​នាង ។ ឥឡូវ​នេះ​ខ្ញុំ​ដឹង​ថា ការ​ធ្វើ​ជា​សមាជិក​របស់​ព្រះ គឺ​អស្ចារ្យ​ណាស់ សាសនាចក្រ​ដ៏ពិសិដ្ឋ​គឺ​គ្មាន​អ្វី​ដែល​ត្រូវ​ខ្មាស់​អៀន​នោះទេ ។ ខ្ញុំ​សង្ឃឹម​ថា តាម​រយៈ​គំរូ​របស់​ខ្ញុំ ខ្ញុំ​អាច​ក្លាយ​ជា​សារ៉ា របស់​នរណា​ម្នាក់​ផ្សេង​ទៀត ។