ទំព័ររបស់យើង
យើងចូលចិត្តមើលព្រះវិហារបរិសុទ្ធ
នៅពេលខ្ញុំគូររូបនេះ ខ្ញុំបានគិតថា ប្រសិនបើខ្ញុំធ្វើតាមព្រះបញ្ញត្តិ នោះខ្ញុំនឹងអាចចូលទៅក្នុងព្រះវិហារបរិសុទ្ធនាថ្ងៃណាមួយ ដូចជាឪពុកម្តាយរបស់ខ្ញុំផងដែរ ហើយផ្សារភ្ជាប់ និង មានគ្រួសារផ្ទាល់ខ្លួនរបស់ខ្ញុំ ។ ខ្ញុំស្រឡាញ់គ្រួសារ និង ព្រះវរបិតាសួគ៌របស់ខ្ញុំ ។
ម៉ាណូលីតា ជី អាយុ ៨ ឆ្នាំ ( កាលគូររូបភាពនេះ ) ឈីម៉ាតេណាហ្គោ ក្វាតេម៉ាឡា
វាអស្ចារ្យណាស់ដើម្បីទៅព្រះវិហារបរិសុទ្ធជាមួយគ្រួសាររបស់ខ្ញុំ ។ វាជាការធ្វើដំណើរដ៏វែងមួយពីទីក្រុងរបស់ខ្ញុំទៅព្រះវិហារបរិសុទ្ធ—ជិត ១៤ ម៉ោង ។ ពួកយើងបានចំណាយពេលមួយសប្តាហ៍នៅក្បែរព្រះវិហារបរិសុទ្ធ ។ ខ្ញុំអន្ទះសាឲ្យដល់អាយុ ១២ ឆ្នាំឆាប់ៗ ដើម្បីធ្វើបុណ្យជ្រមុជទឹកឲ្យជីដូនជីតារបស់ខ្ញុំ ។ បទចម្រៀងដែលខ្ញុំពេញចិត្តនោះគឺបទ « ខ្ញុំចូលចិត្តមើលព្រះវិហារបរិសុទ្ធ » ។ ខ្ញុំចង់រៀបការនៅព្រះវិហារបរិសុទ្ធ ហើយមានក្រុមគ្រួសារដ៏នៅអស់កល្បជានិច្ច ។ ខ្ញុំដឹងថាព្រះវិហារបរិសុទ្ធគឺជាដំណាក់របស់ព្រះអម្ចាស់ ។
ជូលី ឃ្យូ អាយុ ១១ ឆ្នាំ ( កាលពេលថតរូប ) ហ្គោអៀស ប្រទេស ប្រេស៊ីល
ប្អូនស្រីរបស់ខ្ញុំ និង ខ្ញុំចូលចិត្តទៅព្រះវិហារបរិសុទ្ធនៅ មើរីដា យូកាតាន់ ម៉ិកស៊ិក គ្រប់ពេលដែលវួដរបស់យើងត្រូវបានចាត់ឲ្យទៅ ។ យើងបានចំណាយពេលលេងនៅក្នុងសួនច្បារ ហើយយើងលេងជាមួយក្មេងៗដទៃទៀតដែលមកព្រះវិហារបរិសុទ្ធ ។ ខ្ញុំកំពុងរៀបចំខ្លួនដើម្បីទៅព្រះវិហារបរិសុទ្ធនាថ្ងៃខាងមុខ ។
ម៉ាថា អេស អាយុ ៦ ឆ្នាំ ( កាលពេលគូររូបភាព ) យូកាតាន់ ម៉ិកស៊ិក
ដោយ អេលែន អ៊ី អាយុ ១០ ឆ្នាំ ( កាលពេលគូររូបភាព ) សាន់សាល់វ៉ាឌ័រ អែលសាល់វ៉ាឌ័រ