ឆ្នាំ​២០១៦
របៀប​ដើម្បី​ផ្តោត​ជីវិត​របស់​យើង​លើ​ព្រះគ្រីស្ទ
October 2016


ចម្លើយ​មក​ពី​ថ្នាក់​ដឹកនាំ​នៃ​សាសនាចក្រ

របៀប​ដើម្បី ផ្តោតជីវិត​របស់​យើង​លើ​ព្រះគ្រីស្ទ

ដកស្រង់​ចេញ​ពី​សុន្ទរកថា​ដែល​បាន​ថ្លែង​នៅ សាកល​វិទ្យាល័យ​ព្រិកហាំ យ៉ង់–អៃដាហូ នៅ​ថ្ងៃទី ២៧ ខែ មករា ឆ្នាំ ២០០៩ ។

holding the Book of Mormon

ព្រះយេស៊ូវ​បាន​សម្រេច​នូវ​ការរួបរួម​យ៉ាង​ឥត​ខ្ចោះ​ជាមួយ​នឹង​ព្រះវរបិតា ដោយ​ការចុះចូល​អង្គ​ទ្រង់ ទាំង​សាច់ឈាម និង​វិញ្ញាណ ទៅតាម​ព្រះឆន្ទៈ​របស់​ព្រះវរបិតា ។ ព្រះយេស៊ូវ​បាន​មាន​ព្រះបន្ទូល​ពី​ព្រះវរបិតា​របស់​ទ្រង់​ថា « ខ្ញុំ​ចេះ​តែ​ធ្វើ​ការ ដែល​គាប់​ដល់​ព្រះហឫទ័យ​ទ្រង់​ជា​ដរាប » ( យ៉ូហាន ៨:២៩ ) ។ ដោយសារ​វា​ជា​ព្រះទ័យ​របស់​ព្រះវរបិតា ព្រះយេស៊ូវ​បាន​ចុះចូល​សូម្បី​តែ​ជា​សេចក្តីស្លាប់ « ព្រះ​ហឫទ័យ​នៃ​ព្រះ​រាជ​បុត្រា ត្រូវ​លេប​ដណ្ដប់​នៅ​ក្នុង​ព្រះ​ហឫទ័យ​នៃ​ព្រះ​វរបិតា » ( ម៉ូសាយ ១៥:៧ ) ។ ការផ្តោត​ព្រះទ័យ​របស់​ទ្រង់​លើ​ព្រះវរបិតា​គឺ​ជា​ហេតុផល​មួយ​នៃ​ហេតុផល​ចម្បងៗ​ទាំងឡាយ​ដែល​ការងារបម្រើ​របស់​ព្រះយេស៊ូវ​មាន​ភាពច្បាស់លាស់ និង មាន​ព្រះចេស្តា ។ គ្មាន​ការបង្វែរ​ការខ្វះការផ្តោត​ចិត្ត​លើ​ទ្រង់​ឡើយ ។

នៅក្នុង​របៀប​មួយ​ដូច​គ្នា នោះ​បងប្អូន និង ខ្ញុំ​អាច ដាក់​ព្រះគ្រីស្ទ​ជា​សំខាន់​នៅក្នុង​ជីវិត​របស់​យើង ហើយ មាន​ចិត្ត​តែមួយ​នឹង​ទ្រង់ ដូច​ដែល​ទ្រង់​មាន​ព្រះទ័យ​តែមួយ​នឹង​ព្រះវរបិតាដែរ ( សូមមើល យ៉ូហាន ១៧:២០–២៣ ) ។ យើង​អាច​ចាប់ផ្តើម​ដោយ​ការជ្រៀក​ចេញ​នូវ​អ្វីៗ​ទាំងអស់​នៅក្នុង​ជីវិត​របស់​យើង ហើយ​បន្ទាប់​មក​ដាក់​វា​ចូលគ្នា​វិញ​តាម​លំដាប់លំដោយ​តាម​អាទិភាព ដោយ​យក​ព្រះអង្គ​សង្រ្គោះ​ជា​ចំណុច​ស្នូល ។ ជា​បឋម យើង​នឹង​រៀបចំ​អ្វីៗ​ដែល​អាច​ធ្វើ​ទៅបាន ក្នុង​ការចងចាំ​ដល់​ទ្រង់——ការអធិស្ឋាន​ជា​ញឹកញាប់ ការសិក្សា និង ការពិចារណា​ព្រះគម្ពីរ ការសិក្សា​ដោយ​ផ្ចិតផ្ចង់​ពី​ការបង្រៀន​របស់​ពួកសាវក ការរៀបចំ​ប្រចាំ​សប្ដាហ៍ ដើម្បី​ទទួល​ទាន​សាក្រាម៉ង់​ដោយ​សក្ដិសម ការថ្វាយបង្គំ​នៅ​ថ្ងៃ​អាទិត្យ និង ការកត់ត្រា និង ចងចាំ​នូវ​អ្វី​ដែល​ព្រះវិញ្ញាណ និង បទពិសោធន៍​ទាំងឡាយ​បង្រៀន​យើង​អំពី​ភាពជាសិស្ស ។ មាន​រឿង​ផ្សេងៗ​ទៀត អាច​ចូលមក​ក្នុង​គំនិត​របស់​អ្នក ជាពិសេស​ដែល​សក្ដិសម​នឹង​អ្នក នៅត្រង់​ចំណុច​នេះ​ក្នុង​ជីវិត​របស់​អ្នក ។ នៅពេល​មាន​ពេលវេលា និង មធ្យោយបាយ​គ្រប់គ្រាន់ ចំពោះ​បញ្ហា​ទាំង​នេះ គឺ​ចំពោះ​ការ​ផ្តោត​ជីវិត​របស់​យើង​លើ​ព្រះគ្រីស្ទ​បាន​ត្រឹមត្រូវ  នោះ​យើង​អាច ចាប់ផ្ដើម​បន្ថែម​ការទទួលខុសត្រូវ​ផ្សេង​ទៀត ហើយ​អ្វីៗ​ដែល​មាន​តម្លៃ​នឹង​មាន​បន្ថែម​ទៀត ទៅតាម​ពេលវេលា និង ធនធាន​អំណោយ​ផល​ឲ្យ ដូចជា​ការទទួលខុសត្រូវ​នៃ​ការអប់រំ គ្រួសារ និង ការកម្សាន្ត​ផ្ទាល់​ខ្លួន ។ តាម​របៀប​នេះ​អ្វី​ដែល​គ្រាន់តែ​ល្អ​នឹង​មិន​ប្រជ្រៀត​ចូល ហើយ​រុញ​ចេញ​នូវ​អ្វីៗ​ដែល​ចាំបាច់​ចេញ​ពី​ជីវិត​របស់​យើង ហើយ​អ្វីៗ​ដែល​មិន​សូវ​មាន​តម្លៃ​នឹង​មាន​អាទិភាព​តិចទៅៗ ឬ ចេញ​ឆ្ងាយ​ពី​យើង ។

ទោះបី​វា​គ្មាន​ភាពងាយស្រួល​ក្តី យើង​អាច​បន្ត ឈាន​ទៅមុខ​ដោយ​សេចក្តីជំនឿ​ជានិច្ច លើ​ព្រះអម្ចាស់ ។ ខ្ញុំ​អាច​បញ្ជាក់​ថា យូរៗ​ទៅ​បំណង​ប្រាថ្នា និង សមត្ថភាព​របស់​បុគ្គល​ម្នាក់ ដើម្បី​ចងចាំ និង ធ្វើតាម​ព្រះអង្គសង្គ្រោះ​ជានិច្ច​នឹង​កើន​ឡើង ។ យើង​គប្បី ធ្វើការ ដោយ​អត់ធ្មត់ ឆ្ពោះ​ទៅ​ទីបញ្ចប់ ហើយ​អធិស្ឋាន​ជានិច្ច សុំ​ការញែកដឹង និង ជំនួយ​ពី​ព្រះ​ដែល​យើង​ត្រូវការ ( សូមមើល នីហ្វៃទី ២ ៣២:៩ ) ។