សារលិខិតបង្រៀនសួរសុខទុក្ខផ្តោតលើសារៈសំខាន់នៃគ្រួសារនៅក្នុងផែនការរបស់ព្រះវរបិតាសួគ៌សម្រាប់កូនចៅរបស់ទ្រង់ ។ គ្រួសារមានសារៈសំខាន់ចំពោះសង្គមជាតិ សេដ្ឋកិច្ច និង វប្បធម៌នៃគុណតម្លៃ ។ យើងទាំងអស់គ្នាគឺជាផ្នែកមួយនៃក្រុមគ្រួសាររបស់ព្រះ ហើយយើងគប្បីធ្វើផ្នែករបស់យើង ដើម្បីគាំទ្រដល់ផែនការរបស់ទ្រង់សម្រាប់គ្រួសារអស់កល្បជានិច្ច ។