រូបភាពប្រវត្តិសាសនាចក្រ ការផ្សាយដំណឹងល្អ សូមប្រើរូបភាពទាំងនេះ ដើម្បីចែកចាយរឿងនានាអំពីប្រវត្តិសាសនាចក្រ ! បន្ទាប់ពីសាសនាចក្របានរៀបចំឡើង ព្រះវរបិតាសួគ៌មានព្រះទ័យឲ្យ មនុស្សគ្រប់គ្នាស្តាប់ឮអំពីដំណឹងល្អ ។ ព្យាការីដំបូងគេគឺជាបងប្រុសរបស់ យ៉ូសែប ស៊្មីធ ឈ្មោះ សាំយូអែល ។ ហៃរុម ជាបងប្រុសច្បងរបស់យ៉ូសែប ក៏បានបង្រៀនមនុស្សដទៃអំពីដំណឹងល្អផងដែរ ។ ថ្ងៃមួយ បុរសម្នាក់ឈ្មោះ ប៉ាលី ភី ប្រាត្ត បានប្រាប់ ហៃរុមថា លោកបានចំណាយពេលពេញមួយថ្ងៃ អានព្រះគម្ពីរមរមន ។ ហៃរុមបានបង្រៀនលោកបន្ថែមទៀតអំពីសាសនាចក្រ ហើយលោកបានទទួលបុណ្យជ្រមុជទឹក ។ ក្រោយមកប៉ាលីបានបម្រើបេសកកម្ម ! លោកបានក្លាយជាថ្នាក់ដឹកនាំនៅក្នុងសាសនាចក្រ ។