រឿងអំពី ព្រះយេស៊ូវ
អ្នកនិពន្ធរស់នៅរដ្ឋ កាលីហ្វូញ៉ា ស.រ.អា. ។
ម៉ៃ រំភើបចិត្តណាស់ ។ វាជាលើកដំបូងដែលនាងមកព្រះវិហារ ! ពួកអ្នកផ្សព្វផ្សាយសាសនាបានប្រាប់គ្រួសារនាងអំពីសាសនាចក្រនេះ ។ ពួកគេបានសម្រេចចិត្តមក ។
ម៉ៃ បានក្រឡេកមើលជុំវិញខ្លួននាង ។ នាងបានឃើញក្រណាត់ពណ៌-សនៅលើតុ ។ មានអ្វីមួយនៅក្រោមក្រណាត់នោះ ។
« តើមានអ្វីនៅក្រោមក្រណាត់នោះ ? » ម៉ៃ បានសួរអ្នកផ្សព្វផ្សាយសាសនា ។
ស៊ិស្ទើរ ហាន់សុន បានញញឹម ។ « វាគឺជាសាក្រាម៉ង់ » ។
សាក្រាម៉ង់ ។ នោះគឺជាពាក្យមានន័យជ្រៅណាស់ ។ ម៉ៃ បានស្តាប់អ្នកផ្សព្វផ្សាយសាសនា ប្រាប់ម្តាយ និង ឪពុកនាងអំពីវា ។ ប៉ុន្តែនាងពុំដឹងប្រាកដថា វាជាអ្វីនោះទេ ។
គ្រប់គ្នាបានច្រៀងចម្រៀង ។ បុរសពីនាក់បានលើកក្រណាត់សនោះឡើង ។ ថាសនំបុ័ងនៅក្រោមក្រណាត់នោះ ! ម៉ៃ បានមើលពួកគេហែកនំបុ័ងនោះជាចំណិតតូចៗ ។
បន្ទាប់ពីច្រៀងចប់ បុរសម្នាក់បានអធិស្ឋាន ។ បុរសផ្សេងៗទៀតបានហុចនំបុ័ងនោះទៅឲ្យមនុស្សគ្រប់គ្នា ។
ស៊ិស្ទើរ ហ្គាសៀ ខ្សឹបថា « នំបុ័ងជួយយើងឲ្យចងចាំអំពីព្រះកាយរបស់ព្រះយេស៊ូវ ។
ម៉ៃ បានចាប់យកចំណិតនំប៉័ង ។ នាងគិតក្នុងចិត្តថា ព្រះយេស៊ូវគង់នៅពីមុខនាង ។
ក្រោយមកមានការអធិស្ឋានមួយទៀត ។ បុរសទាំងនោះបានហុចថាស ដែលមានពែងទឹកតូចៗនៅក្នុងនោះ ។
ស៊ិស្ទើរ ហ្គាសៀ ខ្សឹបថា « ទឹកជួយយើងឲ្យចងចាំអំពីព្រះលោហិតរបស់ព្រះយេស៊ូវ ។ ទ្រង់បានសុគតដើម្បីយើង ដោយសារទ្រង់ស្រឡាញ់ពួកយើង » ។
ម៉ៃ បានចាប់យកពែងទឹក ។ នាងបានគិតអំពីសេចក្តីស្រឡាញ់ដ៏ខ្លាំងដែលព្រះយេស៊ូវមានចំពោះនាង ។ នាងមានអារម្មណ៍ថា ទ្រង់កំពុងឱបនាងយ៉ាងខ្លាំង ។
ក្រោយមក ស៊ិស្ទើរ ហាន់សុន បានឲ្យរូបភាពព្រះយេស៊ូវតូចមួយទៅ ម៉ៃ ។ « យើងទទួលទាននំប៉័ង និង ទឹកដើម្បីចងចាំដល់ព្រះយេស៊ូវ និង ការសន្យាដើម្បីធ្វើតាមទ្រង់ » ។ នាងបានញញឹម ។ « តើប្អូនគិតយ៉ាងណាអំពីសាក្រាម៉ង់ ? »
ម៉ៃ បានសម្លឹងមើលរូបភាពរបស់ព្រះយេស៊ូវ ។ នាងបានចាំពីអារម្មណ៍កក់ក្ដៅដែលនាងបានទទួល ។ នាងបានញញឹម ។ « វាអស្ចារ្យណាស់ ! ខ្ញុំស្រឡាញ់ព្រះយេស៊ូវ » ។