ឆ្នាំ​២០១៧
មក​មក​រក​ទ្រង់​ចុះ
April 2017


មក​មក​រក​ទ្រង់​ចុះ

ដោយ​អស់​ពី​ដួងចិត្ត

come come unto Him

១. ទ្រង់​មក​រក​យើង​ព្រោះ​ទ្រង់​ស្នេហ៍​យើង​ក្រៃ ។

គ្មាន​ព្រលឹង​ណា​ម្នាក់​ដែល​ទ្រង់​មិន​ត្រា​ប្រ​ណី

រាល់​ភាព​ងងឹត​ទ្រង់​អាច​បំភ្លឺ

ភាព​ក្រៀមក្រំ​ទុក្ខ​ព្រួយ ទ្រង់​ប្រោស​មិន​ឲ្យ​ឈឺ ។

មក​មក​រក​ទ្រង់​ចុះ ។

២. ទ្រង់​មក​ផែនដី​រស់​ជា​មនុស្ស​ធម្មតា ។

គ្មាន​ក្តី​បារម្ភ​ដែល​ទ្រង់​មិន​ជ្រាប​ឡើយ​ណា

ទ្រង់​ភ្លក់​គ្រប់​ក្តី​ឈឺ​ចាប់​ទាំង​អស់

ការស្រេក​ឃ្លាន​ដំបៅ​ដួងចិត្ត​ទ្រង់​អាច​ប្រោស ។

មក​មក​រក​ទ្រង់​ចុះ ។

៣. ទ្រង់​រស់​ដូច​យើង​ទាំង​ស្គាល់​ការលំបាក ។

អស់​អ្នក​មាន​ជំនឿ​ទ្រង់​ប្រោស​ឲ្យ​ស្រាន្តស្រាក ។

ទ្រង់​បើក​ភ្នែក​យើង ទ្រង់​អភ័យ​បាប

ដល់​អ្នក​ដើរ​តាម​ទ្រង់​ដ៏​ស្មោះត្រង់ និង រាប​ទាប ។

មក​មក​រក​ទ្រង់​ចុះ ។

មក​រក​ទ្រង់ ។ មក​រៀន​ពី​ទ្រង់ ។

ទ្រង់​ស្លូត​មាន​ព្រះទ័យ​រាបទាប និង សុភាព ។

មក​មក​រក​ទ្រង់​ចុះ ។

ចូរ​មក​មក​រក​ទ្រង់​ចុះ ។

© 2016 by Steven K. Jones and Michael F. Moody. All rights reserved.

បទចម្រៀង​នេះ អាច​ថត​ចម្លង​សម្រាប់​ការប្រើ​ប្រាស់​ជា​បន្ទាប់​បន្សំ ការប្រើប្រាស់​នៅ​ព្រះវិហារ ឬ​នៅ​គេហដ្ឋាន​ដែល​ពុំ​មាន​លក្ខណៈ​ជា​ពាណិជ្ជកម្ម​ឡើយ ។