រឿងអំពីព្រះយេស៊ូវ
ព្រះយេស៊ូវគ្រីស្ទបានប្រទានសាក្រាម៉ង់ដល់ពួកយើង
ព្រះយេស៊ូវបានជ្រាបដឹងថា ពេលវេលានៅលើផែនដីរបស់ទ្រង់ជិតអស់ហើយ ។ ទ្រង់បានប្រមូលពួកសាវករបស់ទ្រង់ឲ្យជួបជុំគ្នាសម្រាប់អាហារយប់ថ្ងៃចុងក្រោយ ។ ទ្រង់បានប្រទានសាក្រាម៉ង់ ហើយសុំឲ្យពួកគេចងចាំទ្រង់ជានិច្ច ។
ព្រះយេស៊ូវបានយាងទៅសួនច្បារដើម្បីអធិស្ឋាន ។ ទ្រង់បានរងការឈឺចាប់ចំពោះអំពើបាបទាំងអស់ និង ភាពសោកសៅទាំងអស់នៅក្នុងជីវិតមនុស្សគ្រប់រូប ។ បន្ទាប់មកទ្រង់បានសុគតនៅលើឈើឆ្កាង ហើយព្រះសពត្រូវបានដាក់ទៅក្នុងផ្នូរ ។
នៅព្រឹកថ្ងៃអាទិត្យបន្ទាប់ពីព្រះយេស៊ូវបានសុគត ស្ត្រីមួយចំនួនបានទៅឯផ្នូរ ។ ថ្មនៅឯទ្វារផ្នូរបានរមៀលចេញ ហើយផ្នូរនោះនៅទទេ ! តើព្រះយេស៊ូវគង់នៅទីណា ?
ទ្រង់បានមានព្រះជន្មរស់ឡើងវិញ ! ម៉ារា ម៉ាក់ដាឡា បានឃើញព្រះយេស៊ូវ ។ ទ្រង់បានជួបពួកសាវកទ្រង់ ដើម្បីពួកគេអាចត្រៀមខ្លួនទៅបង្រៀនដំណឹងល្អ បន្ទាប់មកទ្រង់បានយាងត្រឡប់ទៅស្ថានសួគ៌វិញ ។
នៅពេលខ្ញុំទទួលទានសាក្រាម៉ង់ ខ្ញុំចងចាំអំពីព្រះយេស៊ូវ ។ ខ្ញុំចងចាំថា ទ្រង់បានរស់នៅ ហើយបានសុគត ព្រមទាំងមានព្រះជន្មរស់ឡើងវិញសម្រាប់ខ្ញុំ ប្រយោជន៍ឲ្យខ្ញុំអាចរស់ឡើងវិញម្តងទៀត !